បណ្ណសារ

Posts Tagged ‘រៀន’

​វិធី​មយចំនួន​ដើម្បី​បង្កើន​ភាសាអង់គ្លេស​របស់​អ្នក

មាន​វិធី​ជាច្រើន​ណាស់​ដើម្បី​ជំរុញ​ដល់ការ​សិក្សា​ភាសា​អង់​គ្លេស​របស់​អ្នក​​ ក្រៅ​ពី​ខិត​ខំ​ស្តាប់​គ្រូពន្យល់​។ នេះ​ជា​យោបល​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា និង​អនុវត្តតាម​៖

  1. បង្កើត​ប្លក់​ជា​ភាសា​អង់​គ្លេស ហើយ​សរសេរ​អត្ថបទ​ថ្មី​ជា​ប្រ​ចាំ។ ខ្ញុំ​មាន​មួយដែរ​ តែខាន​សរសេរ​អត្ថបទ​ដាក់​យូរ​ហើយ​។ www.hemsokchea.blogspot.com សូម​ចូលអាន​ផង។
  2. សរសេរ​អំ​ពី​ព៌តមាន​ដែល​អ្នក​ស្តាប់​ឬអាន​ដាក់​លើ​ប្លក់​ឬក្នុង​សៀវ​ភៅ
  3. ចុះ​ឈ្មោះ​​ទទួល​អត្ថបទ​អង់​គ្លស​ជា​ប្រចាំ
  4. ស្តាប់​ចំរៀង ឬការថ្លែង​ផ្សេងៗ​ជា​ភាសា​អង់គ្លេស
  5. អាន​អត្ថបទ​ចំរៀង​អង់គ្លេស​ឬច្រៀង​តាមចំរៀង
  6. ច្រៀងខារ់ាអូខេ​
  7. សំដែង​គំនិត​អ្នក​ចំពោះ​ភាពយន្ត ចំរៀង​ ឬ​សៀវភៅ​
  8. ស្រាវ​ជ្រាវ​ឯកសា​ផ្សេង​ៗ​
  9. អាន​សៀវ​ភៅ​រឿង​ មគ្គុទេសទេសចរណ៍ ទស្សនាវដ្តី​ សៀវភៅដែល​សំបូរ​ដោយ​ការ​សន្ទនា រឿង​កំប្លែង​
  10. អាន​អត្ថបទ​បក​ប្រែ​ជា​ភាសា​អង់គ្លេស
  11. ពេល​ខ្លះ​អ្នក​គួរ​រំលង​១០​ទំ​ព័រ​ដំបូង​ ព្រោះ​ភាគ​ច្រើន​អត្ថបទ​នៅ​ក្នុង​ទំ​ព័រ​ទាំង​នោះ​គ្រាន់​តែ​ជា​ការ​ពិព៌ណនា និង​ពេញ​ដោយ​ពាក្យ​ពិបាក
  12. ចូលរួម​វគ្គសិក្សា​ផ្សេង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសា​អង់​គ្លេស
  13. អ្នក​ប្រហែល​ជា​អាច​សាកល្បង​បង្រៀនអង់​គ្លេសដល់​​មិត្ត​ភក្ត្រ័ ឬ​សាច់ញ្ញាតិ​
  14. សូម​អោយ​ក្រុម​ហ៊ុន​របស់​អ្នក​រៀប​ចំ​ការ​សិក្សា​ភាសា​អង់​គ្លេស​
  15. ស្តាប់​វិទ្យុ​ខណះ​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​
  16. ហ្គេម​មួយ​ចំ​នួន​មាន​ការ​អត្ថាធិប្បាយ​ ការ​ណែនាំ​ជា​ភាសា​អង់​គ្លេស​ សូម​កុំ​រំលង​ចំនុច​នេះ
  17. និយាយ​ ឬ​គិត​អំ​ពី​អ្វី​ដែល​អ្នក​កំពុក​ធ្វើ​ជា​ភាសា​អង់​គ្លេស
  18. មើល​ភាព​យន្តជា​ភាសា​អង់​គ្លេស​ ឬ​ភាសា​ខ្មែរ​​ដែល​មាន​អត្ថបទ​ជំនួយ​ជា​ភាសា​អង់​គ្លេស​។ ពេល​ខ្លះ​អ្នក​អាច​មើល​ភាពយន្ត​ដដែល​ៗ​ ព្រោះ​វា​អាច​ជួយ​រំលឹក​ពាក្យ​អោយ​អ្នក​បាន
  19. ចូលរៀន​តាម​កំរិតដែល​អ្នក​ទទួល​បាន​
  20. អាន​អត្ថបទ​ទាំង​មូល​ដោយ​មិន​ចាំ​បាច់​មាន​ជំ​នួយ
  21. កត់​ត្រា​ពាក្យ​ថ្មី​ៗ និង​រំលឹក​អោយ​បាន​ច្រើន​ដងក្នុង​មួយ​ថ្ងៃ
  22. អ្នកគួរ​សាក​ល្បង​លុប​ពាក្យ​ខ្លះ​ក្នុង​អត្ថបទ​ដែល​អ្នក​បាន​អាន ហើយ​អាន​ឡើង​វិញ
  23. ព្យាយាម​ចាំ​ កំណាព្យ​ខ្លី​ៗ ឬ​ពាក្យ​ពេចន៍​របស់​អ្នក​ល្បី​ៗលើ​ពិភពលោក
  24. ប្រើ​វច្ចនានុ​ក្រម​ជំ​នួយ​ខណះ​មើល​ភាពយន្ត
  25. ប្រើ​វច្ចនានុក្រម​អង់​គ្លេស​ ពន្យល់​ជា​អង់​គ្លេស
  26. ថត​សំ​លេង​ដែល​អ្នក​និយាយ​ហើយ​ស្តាប់​ឡើង​វិញ
  27. គួរ​ព្យាយាម​សិក្សា​សន្តាន​ពាក្យ​ ឬពាក្យ​ដែល​ស្ថិត​ក្នុង​ក្រុម​តែ​មួយ​
  28. ទៅ​ឈប់​សំរាកលំហែរ​កាយ​នៅ​បរទេស
  29. បើមាន​មិត្ត​ជា​ជាតិ​ដែល​ប្រើ​ភាសា​អង់​គ្លេស​ក៏ជា​ការ​ល្អ
  30. ព្យាយាម​សន្ទនា​ជា​មួយ​មិត្ត​ភក្ត្រ័​ជា​ភាសា​អង់​គ្លេស​
  31. ជា​វវច្ចនានុ​ក្រម​អេឡិច​ត្រូនិក និង​សិក្សា​តារាង​ពាក្យ​ប្រចាំ​ថ្ងៃជា​ប្រចាំ
  32. ប្តូរ​ប្រព័ន្ធ​ប្រតិប័ត្រ​ការណ៏​ផ្សេង​ៗ​ជា​ភាសា​អង់​គ្លេស​
  33. កំ​ណត់​គោល​ដៅ​ថា​​ អ្នក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ក្នុង​មួ​យ​ថ្ងៃ​ រៀន​ប៉ុន្មាន​ពាក្យ​ក្នុង​មួយ​ថ្ងៃ​ជា​ដើម​។​
ចំណាត់ក្រុម ៖វាចារខ្ញុំ ពាក្យ​គន្លឹះ៖, , , ,
តាមដាន

Get every new post delivered to your Inbox.

Join 27 other followers