សាកសពបុរសដែលស្លាប់ដោយសារមើលរឿង The Conjuring 2 បានបាត់

កាសែត Times of India បានរាយការណ៍ថា បុរសវ័យ 65 ឆ្នាំម្នាក់ Tiruvannamalai បានស្លាប់នៅឯមហោស្រព ដោយជំងឺគាំងបេះដូង ក្នុងអំឡុងពេលមើលខ្សែភាពយន្តរន្ធត់ The Conjuring 2  ដែលកំពង់តែពេញនិយម។ ប៉ូលិសបាននិយាយថា អ្នកគាត់បានត្អូញត្អែរពីការឈឺចាប់ទ្រូង ហើយក៏ដួលសន្លប់។ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បុរសនេះនឹងត្រូវបានប្រកាសថាបានស្លាប់ហើយ។ អ្វីដែលជារឿងមិនធម្មតាបានកើតឡើងបន្ថែមទៀតបន្ទាប់ពីនោះ។

សាកសពរបស់បុរសនេះ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ មហាវិទ្យាល័យ វេជ្ជសាស្រ្ត របស់រដ្ឋាភិបាល Tiruvannamalai សម្រាប់ធ្វើកោសល្យវិច្ច័យ ប៉ុន្តែគេមិនដែលបានឃើញសាកសពមកដល់គោលដៅនោះទេ។ ទាំងសាកសពនិងអ្នកបើកបរបានបាត់ខ្លួន ។ ប៉ូលីសកំពុងតែព្យាយាមស្វែងរកមូលហេតុនៃការបានខ្លួននេះ។

វិធីថែរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង

8 ខែ​កុម្ភៈ 2016 បញ្ចេញមតិ

 

១. កាយនិងចិត្តត្រូវក្បែរគ្នា

មើលទៅដូចជាមិនពិបាកទេ តែស្ថិតក្នុងសម័យដែលមានការរីកចម្រើន​ខាងទំនាក់ទំនងបន្ទាន់ និង​ដំណឹងខ្លីៗដែល​បញ្ជូនតាម​ទូរស័ព្ទឥតឈប់ឈរពីបណ្តាញសង្គមផ្សេងៗនោះ ការផ្តោតអារម្មណ៍ទៅលើដៃគូរអ្នកហាក់​ដូច​ជា​ពិបាកបន្តិចហើយ។ តើញឹកញាប់ទេដែលដៃគូរបស់អ្នក​ជជែកជាមួយអ្នក តែអ្នក​បែរជាស្រាប់​តែនឹកឃើញថា​ អ្នក​មិន​បានឆែក Facebook មួយព្រឹកហើយ​យក​មក​ឆែក​ភ្លាម​ៗ​ដោយ​បណ្តោយ​ឲ្យ​ដៃគូរបស់​អ្នក​ហាក់​ដូច​ជា​កំពុងតែ​និយាយ​តែម្នាក់​ឯង​ព្រោះ​អារម្មណ៍​អ្នក​មិន​នៅជាមួយ​គាត់? ដើម្បីបញ្ជាក់ថា​អ្នក​ពិតជានៅជាមួយ​គាត់​ អ្នក​ត្រូវ​តែ​នៅ​ទាំងកាយទាំងចិត្ត។ និយាយរូម​គួរផ្តោត​ទៅលើ​ការសន្ទនារជាមួយ​ដៃគូរបស់​អ្នក​ជាជាង​ការយកចិត្តទុកដាក់ទៅលើ​ដំណឹងដែល​លោតមក​ក្នុង​ទូរស័ព្ទរបស់​អ្នក​ដែល​អ្នក​អាច​ឆែក​ពេល​ណា​ក៏បាន។

២. ត្រៀមខ្លួនទទួលការលំបាក

គ្រាន់​តែ​ស្រលាញ់គ្នា​មិន​មាន​ន័យ​ថា​អ្នក​បាន​តាំងចិត្ត​ថា​នៅជាមួយ​គ្នា​ដោយ​មាន​សុភមង្គលនោះទេ។ ការ​រក្សាទំនាក់​ទំនង​ឲ្យបាន​យូរ​អង្វែង​ទាមទារនូវ​ការអត់​ធ្មត់​ជា​ច្រើន​។ មានន័យ​ថា​ ថ្ងៃណាមួយ​ដៃគូររបស់​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាងខ្លាំង​រហូត​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​បន្តទៅ​ទៀត​បាន​ ប៉ុន្តែ​បើ​អ្នក​ទាំង​ពីរ​ដឹងជាមុន​ថា​ការ​នៅ​ជាមួយ​អាច​នឹង​ជួប​ការ​លំបាក ហើយ​យល់​ពី​តម្លៃ​របស់គ្នា​ទៅ​វិញ​ទៅ​មក នោះ​អ្នក​នឹង​មិន​មាន​ការលំបាក​ក្នុង​ការ​បន្ត​ទំនាក់​ទំនងនោះទេ។

៣. ភាពស្និតស្នាល

ក្រៅពីការចំណាយ​ពេល​វេលានៅក្បែរគ្នា​ អ្នក​គួរ​ស្វែង​យល់​ថា​តើ​ដៃគូរបស់​អ្នក​ត្រូវការ​ភាពស្និតស្នាល​បែប​ណា​ជាមួយ​អ្នក​។ សម្រាប់​គូសង្សារកាយវិការមួយ​ចំនួន​​ត្រូវបានកំណត់​ដោយ​ទំនៀមទំលាប់ តែ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កំណត់​ដោយ​ដៃគូរបស់​ផ្ទាល់​ នេះជាអ្វីដែល​អ្នក​ត្រូវ​ស្វែង​យល់​។ សម្រាប់​ប្តីប្រពន្ធគួរស្វែងយល់​ពី​តម្រូវ​ការ​នៃ​ភាព​ស្និតស្នាល​រវាងគ្នា​និង​គ្នា តើដៃគូរបស់អ្នក​ត្រូវ​ការ​របៀបណា?

៤. បង្កើន​ភាពរីករាយ

ប្រសិន​បើអ្នក​គ្រាន់តែចំអិន​ម្ហូប​ មើលទូរទស្សន៍ រួចចូលគេង​នោះ មិន​យូរមិន​ឆាប់​អ្នក​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់។ ចូរស្វែងរក​អ្វីដែលថ្មី​ៗ​ដើម្បី​ឲ្យ​ដៃគូរបស់​អ្នក​មាន​ភាពរីករាយ​ និង​ភ្ញាក់​ផ្អើល​ដោយ​សកម្ម​ភាព​ផ្សេងៗ​ពេល​គាត់​នៅជាមួយ​អ្នក។ បន្ទាប់​ពី​ញ៉ាំអាហារពេលល្ងាចរួច​គួរចេញទៅក្រៅ​មើលកុន មើលតន្រ្តី ឬទៅ​រមនីយដ្ឋាននានានៅចុងសប្តាហ៍។

៥. ចងចាំអនុស្សាវរីយ៍ល្អៗ

មិន​ខុសពីពាក្យ​ចាស់​បុរាណ​របស់​ខ្មែរយើង​ដែលថា​ ឃ្លានឆ្ងាញ់ស្រលាញ់ល្អនោះទេ ពេល​អ្នក​ស្រលាញ់គ្នា​ដំបូង​ អ្នក​បាន​ផ្តោត​ទៅ​លើ​តែ​ចំណុចវិជ្ជមាន​របស់​គាត់។ អ្នក​មាន​អារម្មណ៍ស្រលាញ់ងុប​នឹង​សមត្ថភាពផ្នែកតន្រ្តី​របស់​គាត់​ ឬក៏យោបល់ផ្សេង​ៗទៅលើចំនុចខ្វះខាតរបស់អ្នក​។​ តែមួយរយៈកន្លងមក​ សមត្ថភាពក៏ដូចជាយោបល់ទាំងនេះក៏ប្រែ​ជាធម្មតាគួរឲ្យធុញ​ពីព្រោះអ្នក​បាន​ចាប់​ផ្តើម​ស្វែងយល់​ពី​ចំនុចអវិជ្ជមាន​របស់​ដៃគូអ្នក​កាន់​តែច្រើន​ទៅៗ។ ជាពិសេស​នៅ​ពេលឈ្លោះប្រកែកគ្នា អ្នក​ត្រូវ​ទទួលស្គាល់ថា​ចំនុចល្អណាខ្លះ​ដែលអាច​យកប៉ះប៉ូវ​នូវ​ចំនុចអវិជ្ជមាននេះ​ឬចំនុចខ្វះខាតទាំងនោះ ចាប់​ផ្តើម​រំលឹក និងឲ្យ​តម្លៃ​ទៅ​អនុស្សាវរីយ៍​ដែល​មាន​កន្លងមក​ជាជាង​ការ​គាស់​កកាយ​អ្វី​ដែល​នាំឲ្យ​ល្អកកករ។ ការផ្តោតទៅលើចំនុចល្អៗរបស់​ដៃគូគឺជាកត្តាដ៏សំខាន់​​សម្រាប់រក្សាទំនាក់ទំនង​ឲ្យ​បាន​យូរ​អង្វែង។

តើអ្នក​មាន​អ្វីចង់​បន្ថែមទេ? សូមចូលរួមចែករំលែកទាំងអស់គ្នា!!!

វិន័យទាំង៧ក្នុងជីវិត

បេីអាចធ្វើបាន ជារឿងល្អបំផុត តែខ្ញុំគិតថាកម្រនឹងមានមនុស្សអាចធ្វើបានណាស់ ដោយសារវិន័យមួយ​ចំនួន​គឺ​ស្ថិតជាប់នឹងការគិតរបស់យើងមិនងាយនឹងយកចេញបាន។ តែឆ្លងតាមការប្រឈរមុខនឹងបញ្ហាកន្លងមក​នេះ​ខ្ញុំ​អាច​អភិវឌ្ឍខ្លួន​បាន​​ច្រើនដែរនៅសល់តែចំនុចទី​១ និងទី៥ទេ។ ចុះអ្នកទាំងអស់គ្នាវិញអាចធ្វើបានប៉ុន្មាន​ចំនុច​​ហើយ? ខ្ញុំសុំបកស្រាយត្រួសៗ ខ្លីៗទាក់ទងនឹង​ចំនុចទាំង៧នេះ

  1. កុំគិតពីរឿងអតីតកាលដែលមិន​អាច​ប្តូរបានទើបមិន​ប៉ះពាល់ដល់បច្ចុប្បន្នរបស់យើង
  2. អ្វីដែលគេគិតពីយើង វាមិន​ទាក់ទងនឹងយើងនោះទេ ឲ្យ​គេ​គិតអី​គិតទៅ
  3. ពេលវេលាអាចជួយយើងព្យាបាលគ្រប់រឿងទាំងអស់ ដូចច្នេះប្រគល់រឿងទាំងអស់​ឲ្យ​ពេលវេលាចុះ​
  4. កុំប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ កុំវាយតម្លៃអ្នកដទៃ យើងមិន​ដឹង​ថាគេ​បាន​ឆ្លង​កាត់​អ្វីខ្លះនោះទេ
  5. ឈប់គិតច្រើន។ ចម្លើយទាំងអស់នឹងមករកយើងដោយខ្លួនឯងនៅពេលយើងលែងរំពឹងវា
  6. សុភមង្គលរបស់យើងគឺឋិតនៅលើយើងខ្លួន​ឯង
  7. ត្រូវញញឹម។ បញ្ហាទាំងអស់មិន​មែនយើងត្រូវដោះស្រាយតែឯងនោះទេ។

7 Cardinal Rules in Life

ពាក្យសន្យា និងការគោរពាក្យសន្យា

ការសន្យាមាន​ច្រើន​ប្រភេទ៖ សន្យារឿងស្នេហា សន្យារឿងពេលវលា សន្យារឿងទិញវត្ថុឲ្យ​គ្នា សន្យាសងលុយ​ជាដើម។

សន្យា​រឿង​ស្នេហាថាស្រលាញ់គ្នា​ដល់​ចាស់​ស្លាប់​មិន​ក្បត់​គ្នា បើម្ខាង​ណា​លួចលាក់​មាន​អ្នក​ថ្មី អ្នក​នោះ​ជាអ្នក​ក្បត់​សន្យា​។ ភាគរយ​ដែល​អាច​គោរព​ពាក្យ​សន្យា​ គឺ​១០០% ព្រោះវាស្ថិតនៅលើចិត្ត។

សន្យារឿងពេលវេលាថា​មក​ឲ្យ​ទាន់ បើ​អ្នក​ណា​មក​យឺត​ ចាត់​ទុក​ថា​មិន​គោរព​ពាក្យ​សម្តី មិន​គោរព​សន្យា។ ភាគរយ​ដែល​អាច​គោរព​ពាក្យ​សន្យា​បាន​គឺ​ ១០០% អោយ​តែ​បាន​ត្រៀម​ខ្លួន​ជាមុន​នឹង​មិន​មក​យឺត​ទេ បើមក​យឺត​គឺ​មក​ពី​មើលងាយ​ពេល​វេលា ឬអ្នក​ដែល​ត្រូវ​គេ​សន្យាមិន​សំខាន់។

សន្យា​រឿង​ទិញវត្ថុឲ្យ​គ្នា វាមិន​សំខាន់​ថា​ អ្នក​នោះ​មាន​ចិត្ត​ចង់​ទិញ​ឬមិន​ចង់​ទិញ​នោះ​ទេ បើ​គេ​មិន​ចង់​ទិញឲ្យ​ គេ​មិន​សន្យា​នោះទេ តែ​អ្វីដែល​សំខាន់​គឺលុយ។ ពេល​ដែល​គេ​សន្យា​ គេគិត​ថា​គេ​មាន​លុយ​អាច​ទិញឲ្យ​បាន តែ​ដល់​ពេល​នោះ​គេ​អាច​នឹង​គ្មាន​លុយដោយ​ប្រការ​ណា​មួយ។ យើង​ត្រូវ​មើល​លើ​ស្ថាន​ភាព​ជាក់​ស្តែង។ ភាគរយ​នៃ​ការ​គោរព​ពាក្យ​សន្យា​គឺ​ ៥០%លើចិត្ត និង​៥០%​លើលុយ។

សន្យា​ថា​សង​លុយ​ ក៏​មិន​ខុស​ពី​ករណីទិញ​របស់​របរ​ឲ្យ​គេ​ដែរ យើង​ត្រូវ​មើល​លើ​ស្ថា​ន​ភាព​ជាក់​ស្តែង​ថា​ អ្នក​នោះ​មាន​សមត្ថភាព​សងតែ​មិន​សង​ ឬ​​គ្មាន​សមត្ថភាព​សងពិត​ប្រាកដ។ ខ្ញុំ​អាច​កំណត់​អត្រា​ថា​ ៥០/៥០ ព្រោះ​វា​មិន​ឋិតនៅលើ​ចិត្តចង់សង​តែ​ម្ខាង​នោះ​ទេ​ គឺ​ឋិត​នៅ​លើទឹក​លុយ​ថា​មានឬ​អត់។ ចង់​ដឹង​ថា​មាន​ ឬក៏អត់​គឹយើង​ត្រូវ​ធ្វើការ​តាម​ដានសកម្មភាព​ថា​អ្នក​ជំពាក់​បំណុលយើង​នោះ​ពិត​ជា​មាន​តែមិន​ព្រម​សង ឬមួយ​គេ​ពិត​ជា​អត់​មែន។

សូនីតាបាន​ចូលរៀន​ហើយ

ធ្មេចបើកៗ កូនស្រី​សំណប់​ចិត្ត​មាន​អាយុ ២ឆ្នាំ​៩ខែហើយ។ ថ្វីត្បិតតែ​មិន​ទាន់​គ្រប់​អាយុ​ចូល​រៀន​ក៏ដោយ តែ​ដោយ​សារ​ភរិយារបស់​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ​ទើ​ប​សុំ​ការ​អនុគ្រោះ​ពីលោក​នាយក និង​អ្នក​គ្រូ​នាយិកាឲ្យ​បាន​ចូល​រៀន​។ តាម​ពិត​ទៅក៏​មិន​ទាន់​ចង់​ដាក់​សាលា​ប៉ុន្មាន​ដែរ​ តែ​ដោយ​សារ​សព្វថ្ងៃ​អ្នក​ម៉ាក់​របស់​ខ្ញុំ​គាត់​សុខភាព​មិន​សូវ​ល្អ មិន​អាច​មើល​កូន​របស់​ខ្ញុំ​ដូច​ពី​មុន​ទើប​នាំ​គ្នា​សម្រេច​ចិត្តដាក់​ឲ្យ​គាត់​បាន​ចូល​រៀន​មុន​អាយុ​ក្រោម​ការ​ជួយ​ជ្រៀមជ្រែង​ពី​ប្អូន​ស្រី​របស់​ខ្ញុំ​ពាក់កណ្តាល។ បើ​និយាយ​ទៅ​គួ​រ​ឲ្យ​ខ្មាស់​ណាស់ សូម្បីតែ​ប្រាក់​ជាង​៥០ដុល្លាក្នុង​មួយ​ខែ​ក៏​គ្មាន​ឲ្យ​កូន​រៀន​ដែរ​។ មិន​ដឹង​ធ្វើ​ម៉េច​ដែរ​បើ​ជីវភាព​ខ្វះខាត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​អញ្ចឹង។

ហែម​ ពន្លឺសូនីតា Hem Ponleusonita

ហែម​ ពន្លឺសូនីតា
Hem Ponleusonita

ឯកា

តើអ្នកមានអារម្មណ៍ឯកានៅពេលណា?

សម្រាប់​ខ្ញុំអារម្មណ៍ឯកាកើតមាន​ឡើង​នៅពេល​មនុស្សដែលខ្ញុំស្គាល់​បែរខ្នងដាក់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​ពួក​គេ។ ប្រាកដណាស់​ដែល​ថា​មនុស្សម្នាក់​ត្រូវតែគិតពីខ្លួនឯង និង​ក្រុម​គ្រួសារជាមុនសិន​ចាំគិតពីអ្នកដទៃ (មិនអាចបដិសេធបាន) តែអ្នក​ក៏មិន​អាច​មិន​គិត​ពី​​មិត្តភក្តិ​ដែរ។

តើអ្នក​នឹង​ធ្វើយ៉ាងណាប្រសិនបើ​មិត្តរបស់​អ្នក​ត្រូវការ​អ្នក ក្នុង​ស្ថាន​ភាព​ដែល​អ្នក​អាចជួយពួកគេបាន​ តែអ្នក​ដឹង​ថា​គេ​នឹងមិន​មាន​លទ្ធភាព​សង​គុណវិញ​ក្នុង​រយៈពេល​ដ៏យូរ​ណា​មួយ?

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

វិធីព្យបាលជម្ងឺឬសដូងបាត

ខាងក្រោមជាអត្ថបទដែលខ្ញុំ​ចម្លងទាំងស្រុង​ពី Facebook។

ជំងឺរឹសដូងបាតអាចផ្យាបាបាន
សូមមិត្តទាំងអស់ជួយ share បន្តផង
វិធីធ្វើគឺងាយស្រួលទេមាន2យ៉ាង
1មើមឆៃថាវ
2ទឹកឃ្មុំសុទ្ធ
របៀបធ្វើ:ជាដំបូងយកមើមឆៃថាវសុទ្ធ1ឬ2មើមមកលាងទឹកអោយស្អាតរួចកាត់ក្បាលស្ពៃចោលបុកអោយម៉ត់ច្របាច់យកទឹក1ស្លាបព្រាខ្លីលាយជាមួយទឹកឃ្មុំ1 ស្លាបព្រាដូចគ្នាកូរអោយចូលគ្នារួចហើយហូបមុននិងចូលដេក
(សូមកុំហូបទឹកតាមក្រោយតែបើរចង់ហូបតែមួយក្អឹកបានហើយ)
💝អ្នកដែលទឹមតែកើតអោយហូប1ថ្ងៃ3ដង
💝អ្នកដែលកើតយូហើយអោយហូប1ថ្ងៃតែ1ដងទេតែហូបរាល់ថ្ងៃរយះពេល15ថ្ងៃទៅ1ខែមុននិងចូលដេក
💝ចំពោះអ្នកដែលកើតជំងឺរឹសដូងបាតគូត

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស
%d bloggers like this: