អំពីម្ចាស់ប្លក

ហែម សុខជា

សួរស្តី​មិត្ត​អ្នក​អាន​ទាំងអស់​

ខ្ញុំ​បាទ​ឈ្មោះ​ ហែម​ សុខជា ជាអ្នក​ដែល​បាន​បង្កើត​ទំព័រទាំង​នេះ​ឡើង​។ តាមពិត​ទៅ​ខ្ញុំ​មិន​មាន​ជំនាញ​ខាង​សរសេរ​ព៌តមាន​​ ឬ ខាង​ព៌តមាន​វិទ្យា​នោះទេ​ តែ​ដោយ​សា​រ​តែ​ការ​ស្រលាញ់​ចូល​ចិត្ត​នូវ​វិស្ស័យ​ទាំង​នេះ​ ទើប​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បង្កើត​ទំព័រ​នេះ​ឡើង​ហើយ​សរសេរ​អត្ថបទ​ជា​ភាសាខ្មែរ​ទាំង​អស់​។

បាន​ជា​ខ្ញុំ​សំរេច​ចិត្ត​ជ្រើស​រើស​យក​ភាសា​ខ្មែរ​យើងមក​ប្រើ​លើ​ទំព័រ​នេះ​ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ អត្ថបទភាគច្រើន​ដែល​សរសេរ​លើ​ Internet​ សុទ្ធ​សឹង​តែ​ជា​ភាសា​អង់គ្លេស​រួច​ទៅ​ហើយ​ ឯអត្ថបទ​ផ្សេង​ទៀត​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ច្រើន​តែ​ទាក់​ទង​នឹង​ព័តមាន​ក៏ដូច​ជា​រឿង​នយោបាយ។ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ទំព័រ​តិច​តួច​ណាស់​ដែល​សរសេរ​ទាក់​ទង​នឹង​ចំណេះ​ដឹង​ទូទៅ​ ដោយ​ផ្តោត​លើ​ការ​ស្រាវជ្រាវសំរាប់​សិស្ស និង​ និស្សិតជា​ភាសា​ខ្មែរ។

ការ​ដែល​ខ្ញុំ​និយាយ​បែប​នេះ​​ មិន​មាន​ន័យថា​ ខ្ញុំ​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះនោះ​ទេ​ តែ​គ្រាន់​តែ​ចែករំលែក​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ និ​ង​ស្រាវ​ជ្រាវ​បាន​។

សូមមិត្ត​ទាំង​អស់ចូលរួម​អាន​ នឹង​ចែក​រំលែក​រាល់​ចំណេះ​ដឹង​ដែល​អ្នក​មាន​។ ខ្ញុំ​សូម​ទទួល​នូវ​រាល់​ការ​រឹះគន់​ពី​មិត្ត​អ្នក​អាន​ទាំងអស់ក្នុង​ន័យ​កែ​​លំអដើម្បី​ធ្វើឲ្យ​ទំព័រ​នេះ​ក្លាយ​ជា​ប្រភព​ស្រាវ​ជ្រាវ​សំរាប់​យើង​ទាំង​អស់​គ្នា។​​​ សូមអរគុណ៕

  1. ភារម្យ
    17 ខែមិថុនា 2011 ម៉ោង 6:48 ល្ងាច

    សួស្តីម្ចាស់ទះ ថឹមថូវចែករំលែក ចំណេះដឹងដែលមាន រីករាយបានស្គាល់ ទៅវិញហើយប្រុយ!!!

    • ហែម​ សុខជា
      24 ខែមិថុនា 2011 ម៉ោង 3:30 ល្ងាច

      អរគុណ​ច្រើន​ ភារម្យ​។ ទៅ​ដែរ​ហើយ​ ប្រុយ!!!

  2. ឌីយ៉ា
    24 ខែមិថុនា 2011 ម៉ោង 6:36 ល្ងាច

    មែនហើយបង! អ្វីដែលបងនិយាយត្រូវ! ខ្ញុំ​សរសេររឿងនយោបាយដាក់ក្នុងប្លក មានអ្នកចូលមើលរាប់រយនាក់ក្នុងមួយថ្ងៃ ដល់ទៅដាក់មេរៀនវិញ មួយថ្ងៃរកពីរនាក់ធ្វើថ្នាំមិនបានផង! ស្រុកខ្មែរចូលចិត្ត​រឿងខុសរបៀបចឹង ដល់រឿងអភិវឌ្ឍន៍ខ្លួនអត់ចូលចិត្តទេ។

    • ហែម​ សុខជា
      27 ខែមិថុនា 2011 ម៉ោង 1:01 ល្ងាច

      ពិត​ជា​ត្រឹម​ត្រូវ​!!​ អ្នក​ចូល​អា​ន​ភាគ​ច្រើន​​ចាប់​អារម្មណ៏​តែរឿង​នយោបាយ​និង​ការ​ជជែក​កំសាន្ត​​(មិន​មែន​ថា​មិន​ល្អ​នោះ​ទេ)។​ មានមិត្ត​ភក្រ្ត​បាន​ចុះ​ឈ្មោះ​ខ្ញុំ​ចូល​ក្រុម​ជា​ច្រើន​ដែល​មា​ន​ប្រធាន​បទ​ផ្សេង​ៗ​គ្នា​​ តែ​ដល់​យូរ​ៗ​ទៅ​ សូម្បី​តែ​ក្រុម​ IT ក៏​មាន​លាយ​នយោបាយដែរ។​

  3. 9 ខែ​មីនា 2012 ម៉ោង 12:17 ព្រឹក

    នេះ​ជា​បេះដូង​ខ្មែរ😀

    ខ្ញុំសុផាត រីករាយដែលបានស្គាល់បង !!

    • ហែម​ សុខជា
      10 ខែ​មីនា 2012 ម៉ោង 9:46 ព្រឹក

      ខ្ញុំក៏រីករាយ​ដែល​បាន​ស្គាល់​សុផាត​ដែរ មិន​ថា​នៅ​ទី​នេះ​ឬបណ្តាញសង្គមផ្សេងទៀត។​
      យើង​នាំគ្នាចែករំលែក!

  4. 9 ខែតុលា 2014 ម៉ោង 3:45 ល្ងាច

    hi nice to meet you

    • ហែម​ សុខជា
      9 ខែតុលា 2014 ម៉ោង 4:56 ល្ងាច

      Nice to meet you. Let’s get in touch

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: