ទំព័រដើម > សិក្សាភាសាអង់គ្លេស > កិរិយាស័ព្ទ​ To Be​

កិរិយាស័ព្ទ​ To Be​

កិរិយាស័ព្ទ​ Be ជា​កិរិយាស័ព្ទ​ដែល​សាមញ្ញ​និង​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ក្នុង​ភាសា​អង់​គ្លេស។​ កិរិយាស័ព្ទ​នេះ​ជា​ កិរិយាស័ព្ទបំបែក​តាម​ប្រធាន​ (​Finite Verb) ពាក្យ​ដែល​បំបែក​ទាំង​នោះ​គឺ៖

  • បច្ចុប្បន្នកាល​មាន​ am, is នឹង are
  • អតីតកាល​មាន​ was នឹង​ were
  • ចំនែកកិរិយាស័ព្ទខ្ទង់​ទី​បីគឺ been

ក្នុង​ទំព័រ​នេះ​ ខ្ញុំ​នឹង​លើក​យក​ការ​ប្រើប្រាស់​ក្នុង​បច្ចុប្បន្នកាល​ (Present Simple)  មក​បក​ស្រាយ។ សូម​អាន​ឧទាហរណ៏​មួយ​ចំនួន​ខាង​ក្រោម​៖

ទំរង់ស្របក្នុង​​បច្ចុប្បន្នកាល​ (Present Simple) ប្រើជាមួយគ្រប់​ប្រធាន​ (Subject) ទាំងអស់

  1. I​ am a doctor. (I’m a doctor.)
  2. We are teachers. (We’re happy.)
  3. You are beautiful. (You’re beautiful.)
  4. They are dirty. (They’re dirty.)
  5. He is 20 years old. (He’s 20 years old)
  6. She is at the office. (She’s at the office.)
  7. It is a chair. (It’s a chair.)

តាមរយះ​ឧទាហរណ៏ខាង​លើ​ តើអ្នក​អាច​ឆ្លើយ​បាន​ទេ​ថា​​ ក្នុង​ចំណោម​កិរិយាស័ព្ទបំបែក​ទាំង​3របស់​ Be តើកិរិយាស័ព្ទមួយណា​ប្រើជាមួយ​ប្រធាន​មួយ​ណា?​

យើង​ប្រើ​

  • I ជាមួយ am (I am ទំរង់​កាត់ I’m)
  • We You និង​ They ជាមួយ are (We are/ You are/ They are ទំរង់​កាត់ We’re/ You’re/ They’re)
  • He She និង​​ It ជាមួយ is (He is/ She is/ It is ទំរង់​កាត់ He’s/ She’s/ It’s)

សូមអាន​ឧទាហរណ៏​ខាង​លើ​ម្តង​ទៀត​ តើ​អ្នក​អាច​ប្រាប់​បាន​ទេថា​ កិរិយា​ស័ព្ទ​ Be ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ចាក់​អ្វី​ខ្លះ?

  • បញ្ចាក់​ពី​ការ​ងារ​ ឬ​ តូនាទី​ (ដូច​ក្នុង​ឧទាហរណ៏​ទី​1 ទី2 នឹង​ទី​7)
  • ប្រើ​​ជាមួយ​គុណនាម​​ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​របស់​ប្រធាន​​(Subject) (ដូច​ក្នុង​ឧទាហរណ៏​ទី​3 និង​ ទី​4)
  •  ប្រាប់​ពី​អា​យុ​ (ដូច​ក្នុង​ឧទាហរណ៏​ទី​5)
  • ប្រាប់​ពី​ទី​កន្លែង​ (ដូច​ក្នុង​ឧទាហរណ៏​ទី​6)

ទំរង់បដិសេធ

  1. I​ am​ not a doctor. (I’m not a doctor.)
  2. We are not teachers. (We’re not happy. ឬ​ We aren’t teachers.)
  3. You are not beautiful. (You’re not beautiful. ឬ You aren’t beautiful.)
  4. They are not dirty. (They’re not dirty. ឬ They aren’t dirty.)
  5. He is not 20 years old. (He’s not 20 years old. ឬ He isn’t 20 years old.)
  6. She is not at the office. (She’s not at the office. ឬ She isn’t at the office.)
  7. It is not a chair. (It’s not a chair. ឬ It isn’t a chair.)

តាមរយះឧទាហរណ៏​ខាង​លើ​ តើ​យើង​អាច​បង្កើត​ទំរង់​បដិសេធ​របស់​ Be ដោយ​របៀប​ណា?

គឺ​យើង​បន្ថែម​ not នៅ​ពី​បន្ទាប់​ពី​កិរិយា​ស័ព្ទ​​ Be។ គ្រប់​ទំរង់​បដិសេធ​ត្រូវ​បាន​បង្ហាញ​ដូច​នៅ​ឧទាហរណ៏​ខាង​លើស្រាប់។

ទំរង់​សំនួរ

ក្នុង​ភាសា​អង់គ្លេស​ ទំរង់​សំនួរ​មាន​ 2 ប្រភេទ​គឺ​ Yes/No question​ (តំរូវ​អោយ​ឆ្លើយ​តែ​ Yes ឬ No) នឹង​ Information Question ឬ Wh- question (តម្រូវ​អោយ​ប្រាប់ព៍តមាន​អោយ​បាន​ក្បោះក្បាយ)។

  1. Yes/No Question
    1. Am I a docttor?
      ចំលើយ​ Yes, you are. ឬ​ No, you’re not. ឬ No, you aren’t.
    2. Are we teachers?
      ចំលើយ​ Yes, we are. ឬ No, we’re not. ឬ​ No, we aren’t.
    3. Are you beautiful?
      ចំលើយ​​ Yes, I am. ឬ No, I’m not.។ ក្នុង​ករណី​ខ្លះ​ពាក្យ​​ You ប្រើ​សំដៅ​លើចំនួន​មនុស្ស​ច្រើន​ ដូច្នេះ​ចំលើយ​អាច​ជា​ Yes, we are. ឬ No, we’re not. ឬ No, we aren’t.
    4. Are they dirty?
      ចំលើយ​​Yes, they are. ឬ​ No, they’re not. ឬ No, there aren’t.
    5. Is he 20 years old?
      ចំលើយ​ Yes, he is. ឬ No, he’s not. ឬ No, he isn’t.
    6. Is she at the office?
      ចំលើយ​ Yes, she is. ឬ No, she’s not. ឬ No, she isn’t.
    7. Is it a chair?
      ចំលើយ​ Yes, it is. ឬ No, it’s not. ឬ No, it isn’t.
  2. Information Question
    1. What is your job?
    2. Where are you from?
    3. Which one is your coat?
    4. Why are you late?
    5. When is the concert?
    6. How old are you?

សរុបមក​ ដើម្បី​សរសេរ​សំនួរ​ជា​មួយ​ Be គឺ​យើង​យក​​កិរិយាស័ព្ទនេះ​មក​ដាក់​នៅ​ពីមុខ​ប្រធាន​​(Subject)​។

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: