ទំព័រដើម > អានរឿងព្រេង > រឿង រាជអមាត្យ២នាក់បម្រើស្តេច

រឿង រាជអមាត្យ២នាក់បម្រើស្តេច

មាន​និទាន​មួយ​ថា៖​​ មាន​រាជអមាត្យ២នាក់ ម្នាក់​ចុះមក​ពី​បម្រើព្រះមហាក្សត្រ​នឹង​ត្រឡប់​ទៅផ្ទះ ម្នាក់​ឡើង​ពី​ផ្ទះ​ឡើង​ទៅ​បម្រើ ប្រទះ​គ្នា​ពាក់​កណ្តាល​ស្ពាន ប្រកែកពុំព្រម​ចៀសគ្នា​តែរាង​ខ្លួន​។ អមាត្យដែល​ចុះមកពី​បំរើថា​ “ចូរចៅ​ចៀសចេញដ្បិត​អញទើប​តែ​ចុះមក​ពី​បម្រើ​ហ្លួង អញនឹងត្រឡប់ទៅផ្ទះវិញ”​។ អមាត្យមួយទៀតថា “ចូរចៅចៀសអញ​ៗ​ទៅបម្រើហ្លួង”។​ អមាត្យទាំង២​នោះ​ពុំព្រមចៀសគ្នា នាំគ្នាទៅប្តឹងចៅក្រម​ដោយនៅដំណើរទីទៃៗ ចៅក្រម​និយាយ​ឃាត់​ថា​ “អ្នកទៅបម្រើក៏ទៅ​បម្រើ​ទៅ អ្នកទៅផ្ទះក៏ទៅផ្ទះទៅ​កុំឈ្លោះគ្នា”។ អមាត្យទាំង២នាក់ពុំព្រម​សុខចិត្ត​តាមចៅក្រមឃាត់នោះ​ឡើយ ក៏នាំគ្នាទៅក្រាបបង្គំទូល​ព្រះមហាក្សត្រតាម​ដំណើរ​ទីទៃៗ។​ ព្រះមហាក្សត្រ​ទ្រង់​ព្រះចិន្តាពិចារណាហើយ​ ទ្រង់​ព្រះរាជ​បញ្ជា​​ឲ្យ​អមាត្យអ្នកឡើង​ទៅបម្រើ​នោះយកភោជនាហារទៅស្មាលាទោស​នឹង​អមាត្រដែលចុះមកពី​បម្រើ​។ ទ្រង់​ព្រះរាជបញ្ជាដូច្នេះ​ អមាត្រទាំង២នាក់​ព្រមចូលចិត្តគ្រប់​គ្នា​ហោង។

  1. 23 ខែតុលា 2011 ម៉ោង 10:10 ព្រឹក

    អេ​? ការ​កាត់​សេចក្តី​របស់​ព្រះ​មហាក្សត្រ​សំអាង​លើ​អ្វី​ទៅ​? ម្តេច​មិន​ប្រាប់​ផង​។ តើ​រឿង​នេះ​បាន​ពី​ណា​មក​? ម្តេច​បានខ្លី​ម្ល៉េះ​?

    • ហែម​ សុខជា
      12 ខែវិច្ឆិកា 2011 ម៉ោង 12:25 ល្ងាច

      តាម​ខ្ញុំ​យល់​ព្រះ​មហា​ក្សត្រ​ទ្រង់​ឆ្វេង​យល់​ថា​ អមាត្រ​ដែល​ទើប​តែ​បម្រើ​ទ្រង់​គួរ​តែ​បាន​ទៅ​មុន​ ព្រោះ​គាត់​អស់​កម្លាំង​។
      ខ្ញុំ​បាន​រឿង​នេះ​ពី​សៀវ​ភៅ​ព្រេង​និទាន​ខ្មែរ​។ សុំទោល​ផង​ខ្ញុំ​អត់​បាន​ចាំ​ថា​ភាគ​ទី​ប៉ុន្មាន​ទេ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: