ទំព័រដើម > តារាចំរៀង > លោកប៊ុន ចាន់ថន​ (1957-2011)

លោកប៊ុន ចាន់ថន​ (1957-2011)

រូបនេះបានមកពី Sabay News

លោក​ប៊ុន ចាន់ថន​ ​តារា​ចម្រៀង​​ល្បីឈ្មោះ​ក្នុង​ទសវត្ស​ឆ្នាំ​៨០  ​បានទទួល​មរណភាពហើយ កាល​ពី ​​វេលាម៉ោង​​៩​និង១៥​នាទី​យប់​​ថ្ងៃទី​​១៨ ឧសភា ​២០១១ ​​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហៅ​មន្ទីរ​ពេទ្យ​ធំ ដោយរាគា​ពាធ បន្ទាប់ពី​លោក​មានជំងឺ​​ប្រចាំ​កាយអស់រយៈ​​​ពេល​ជា​ច្រើន​​​ឆ្នាំ​រួចមក​។

ប្រវត្តសង្ខេប៖

  • ឈ្មោះដើម អ៊ុង ប៊ុនស៊ុនថន
  • ឆ្នាំកំណើត ១៩៥៧
  • ទីកន្លែងកំណើត ភូមិព្រែកទ័ល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តកំពត
  • ឪពុកលោក ឈ្មោះ អ៊ុង ប៊ុនសេង ស្លាប់ក្នុងឆ្នាំ១៩៧៨
  • ម្តាយឈ្មោះ ហួង មុំ ជាមេផ្ទះ ស្លាប់ 
  • លោកមានបងប្អូន៦នាក់ ប្រុសទាំងអស់  ហើយលោក​ជាកូនទី២  ក្នុងនោះបង២ នាក់បានស្លាប់មុនរបបប៉ុលពត ហើយបងគេបង្អស់ ត្រូវអង្គការប៉ុលពតសម្លាប់ ជាមួយឪពុក
  • ភរិយាទី១ មានកូនប្រុសម្នាក់
  • ភរិយាទី២ របស់លោកឈ្មោះ ឈុន វ៉ាន់ឌី  ហើយទទួលមរណភាពក្នុង ឆ្នាំ២០០៥ ដោយសារជំងឺ មហា រីកប្រមាត់ គឺបន្ទាប់ពីរស់នៅ​ជាមួយ​គ្នាបាន១៧ឆ្នាំ ដោយបានបន្សល់ទុកកូនប្រុសឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា
  • ភរិយាទី៣ ឈ្មោះ ប៉ិច អ៊ាង មានអាយុ៣០ឆ្នាំ​មានកូនប្រុសម្នាក់ឈ្មោះ ប៊ុន ចាន់ថា

សូមអានបន្ថែមនៅ

ចំណាត់ក្រុម ៖តារាចំរៀង
  1. ខ្ញុំចែករំលែក
    20 ខែ​ឧសភា 2011 ម៉ោង 9:03 ល្ងាច

    សូមចូលរូមរំលែកទុក្ខ។

  2. 21 ខែ​ឧសភា 2011 ម៉ោង 6:27 ព្រឹក

    សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សិល្បះករផ្នែកចម្រៀងទាំ
    ការសោកស្តាយ ។

  3. cambomaths
    21 ខែ​ឧសភា 2011 ម៉ោង 8:06 ព្រឹក

    គាត់គឺម្ចាស់បទ ” អានីដួងចិត្ត ” ” កុំស្រលាញ់ស្រី​ក្នុងវ័យសិក្សា”

  4. 21 ខែ​ឧសភា 2011 ម៉ោង 8:37 ព្រឹក

    ខ្ញុំដូចជាលឺបទ បងព្យួសេរ៉ូម អូនលោមស្នេហា ។ល។

  5. 21 ខែ​ឧសភា 2011 ម៉ោង 4:02 ល្ងាច

    អនិច្ចំ ទុក្ខំ អនត្តា
    មនុស្សតែងកើតឡើង នឹងស្លាប់ទៅវិញ វាជារឿងធម្មតា
    ប៉ុន្តែយ៉ាងណាក៏សោកស្ដាយដែរ ដែលបាត់បង់សិល្បះ ជើងចាស់ម្នាក់ទៀតហើយ

  6. 22 ខែ​ឧសភា 2011 ម៉ោង 9:02 ល្ងាច

    សូម​អរគុណ​មិត្ត​អ្នក​អាន​ដែល​ជួយ​រំលែកទុក។
    លោក​បង៖ មែន​ហើយ​លោក​បង យើងពិតជា​បាន​បាត់បង់​សិល្បះករជើងចាស់​មួយ​រូប​ទៀត​ហើយ​ ពិត​ជា​គួរ​អោយ​សោក​ស្តាយ​មែន។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: