ទំព័រដើម > អានរឿងព្រេង > បុរសម្នាស់​ផ្ទះ និង​បុរសសុំ​សំចត

បុរសម្នាស់​ផ្ទះ និង​បុរសសុំ​សំចត

មាន​និទាន​មួយ​ដំណាល​ថា​៖ មាន​បុរសម្នាក់ទើប​នឹង​សង់​ផ្ទះ​ហើយ​ថ្មី​ៗ គាប់​ជួន​មាន​បុរសម្នាក់​ទៀត ចូល​មក​សុំ​សំណាក់​នឹង​ផ្ទះនោះ។ ឯចៅម្ចាស់​ផ្ទះ​ក៏​យល់​ព្រម​ឲ្យសុំ​ចត​ហើយ​នៅ​រួម​ជា​មួយ​គ្នា​ក្នុង​ផ្ទះ​នោះ​ទៅ។ ចៅសុំចត​លុះនៅ​បាន​យូរ​បន្តិច គឺរនូត រនាប រណប បង្កង់​ ដៃរណែង​ ផ្ទោង ផ្លាន​មាន​តំណឥត​តំណនូវ​ស្លឹង​ប្រក ធ្នូសព្វគ្រប់​ កត់​សំគាល់​ទុក​ជា​ចំណាំ។ លុះ​នៅ​ជា​អំ​ឡុង​បាន​​១ខែទៅ​ចៅ​ម្ចាស់​ផ្ទះ​ក៏​និយាយ​ថា​ “ចៅមក​នៅ​សំ​ចត​នឹង​អញ​នេះ​យូរ​អង្វែង​ហើយ​ ចូរ​ចៅ​ទៅ​ស្រុក​ចៅ​វិញ​ចុះ​អញនឹង​យក​ម្តាយ​ឪពុក​ យក​​បង​ប្អូន​អញ​មក​នៅ”។​ ចៅសំចតឆ្លើយ​ថា “ផ្ទះ​នេះ​ជា​ផ្ទះ​របស់​អញ ម្តេច​ក៏​ចៅ​ថា​ ជា​ផ្ទះ​របស់​ចៅ​វិញ”។ ចៅទាំង​២នាក់​ឈ្លោះ​ទាស់​ទែង​ដណ្តើម​ផ្ទះគ្នា​ ក៏នាំ​គ្នា​ឡើង​ទៅ​ប្តឹង​ចៅ​ក្រម​ឲ្យ​ជំនំជម្រះ។ ចៅម្ចាស់​ផ្ទះប្តឹង​ថា “ផ្ទះនេះ​ជា​ផ្ទះ​របស់​ខ្ញុំ​ប្របាទ​ទើប​សង់​ថ្មី​ ចៅ​នេះ​ចូល​មក​សុំ​សំចត​អស់​អំ​ឡុង​ ១ខែ ពុំ​ព្រម​ចេញ សូម្បី​ខ្ញុំ​ប្រ​បាទ​ប្រាប់​ឲ្យ​ចេញ ថែម​ទាំង​ចៅ​នេះ​ប្រ​កាន់​យក​ផ្ទះ​របស់​ខ្ញុំ​ប្រ​បាទ​ចា​ជា​ផ្ទះ​របស់​ខ្លួន​ផង​ទៀត”។ ចៅ​សំចត​ប្តឹង​ថា​ “ផ្ទះ​នោះ​ខញុំ​ប្រ​បាទ​ទើប​សង់​ថ្មី​ចៅ​នេះ​មក​សុំ​សំ​ចតអស់​អំឡុង​ ១ខែ​ ហើយ​​​​ដណ្តើម​យក​ផ្ទះ​នោះ​អំ ពី ក្ខ្ញុំ​ប្របាទ​សូម​ទាន​មេត្តា​ប្រោស បើ​ចៅ​នេះ​ប្រកាន់​ថា​ជា​ផ្ទះ​របស់​ស្លួន​តើ​ចៅ​នេះ​ដឹង​ទេ​អស់​ទាំង​គ្រឿង​ផ្ទះ​នោះ​ គឺរនូត រនាប បង្កង់​ ខ្លួន​ ស្លឹក​ប្រក់​ផ្ទះ​ មាន​ប៉ុន្មាន?”។

ចៅម្ចាស់​ផ្ទះ​ឆ្លើយ​តប​ទៅ​ចៅ​ក្រម​ថា “ខ្ញុំ​ប្របាទពុំ​បាន​រាប់​ទេ​ តែ​ផ្ទះ​នោះ​ពិត​ជា​ផ្ទះ​របស់​ខ្ញុំ​ប្រ​បាទប្រាកដមែន”។ ចៅក្រម​ក៏​ដណ្តឹង​ សួរ​ទៅ​ចៅ​សុំសំ​ចត​ថា “បើ​ចៅ​ប្រកាន់​ថា ជា​ផ្ទះ​របស់​ចៅ​​ តើ​ចៅ​ដឹង​ទេ​គ្រឿង​ផ្ទះ​នោះ​មាន​ប៉ុន្មាន?”។ ខៅ​សុំ​សំ​ចត​ ហេតុតែ​បាន​កត់​សំ​គាល់​ចំ​ណាំ​ទុក​ពី​មុន​មក​ស្រេច ក៏​ឆ្លើយ​ត្រូវ​ទាំង​អស់​។ ចៅ​ក្រម​យល់​ថា​ “ប្រហែល​ជា​ចៅ​នេះ​ជា​ម្ចាស់​ផ្ទះ​មែន​ បាន​ជា​ចាំ​បាន​សព្វ​គ្រប់​អស់​ទាំង​គ្រឿងផ្ទះ” ទើប​កាត់​សេច​ក្តី​ឲ្យ​បាន​ទៅ​ចៅ​សុំ​សំ​ចតនោះ​។ ឯចៅ​ម្ចាស់​ផ្ទះ​ពុំ​សុខ​ចិត្តឡើយ​ទើប​នាំ​រឿង​នោះ​ ទៅ​ក្រាបបង្គំ​ទូល​ព្រះ​មហា​ក្សត្រ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​ចិន្តាថា​ “ហេតុអ្វី​ក៏ចៅមួយ​នេះ​ចាំ​អស់​គ្រឿង​សព្វ​គ្រប់​ម្ល៉េះ?” ហើយ​ទ្រង់​ត្រាស់​សួរ​ថា​ “​អើ! ចៅ​ចាំ​គ្រឿង​ផ្ទះ​បាន​ហ្មត់​ចត់​ល្អ​ណាស់​ តែ​ឯ ជើង​សសរ​ខាង​ក្នុង​រណ្គៅ​នោះ​តើ​មានអ្វី​ខ្លះ​ឬទេ?”​។​ ចៅ​សុំ​សំ​ចតក្រាបបង្កំ​ទូលថា​ “​គ្មាន​អ្នី​នៅ​ក្នុង​រណ្តៅ​ទេ”។ ទើប​ទ្រង់ត្រាស់​សួរ​ចៅ​ម្ចាស់​ផ្ទះ​ថា “បើចៅ​ថា​ផ្ទះ​នោះ​ជា​របស់​ចៅ​ តើ​ចៅ​បាន​ដាក់​អ្វី​​នូវ​ជើង​សសរ​ខ្លះដែរ​ឬ​ទេ?”​។​ ចៅ​ម្ចាស់​ផ្ទះ​ក្រាបទូល​ថា​ “​រណ្តៅ​ខាង​ជ្រុង​អាគ្នេយ៏​នោះ​ ជា​ទី​មានភក់​ដី​ទន់​ជ្រាយទើបទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យក​ឈើ​មួយ​កំណាត់​ ដាក់​នៅ​បាត​សសរ ដើម្បី​កុំ​ឲ្យ​វា​ស្រុត”។ ទ្រង់​ត្រាស់​ថា​ “​បើថា​ដូច្នោះ​ត្រូវ​ទៅ​ជីក​ជើង​សសរ​នោះ​មើល តើ​មាន​មែន​ឬ​ទេ?”​។​ លុះ​ជីក​ទៅ​ក៏​បាន​ឃើញ​កំ​ណល់​​កល់​ជើង​សសរ​នោះ​មែន​ ទើប​ត្រស់​វិនិច្ឆ័យថា​ “ហេតុតែ​ផ្ទះ​នោះ​ជាផ្ទះ​របស់​ចៅ​នោះ​មែន​ បាន​ជា​ចំ​ំាំ​ដល់​ក្នុង​ដី​ ឯ​ចៅ​១​នោះ​មិន​មែន​ជា​ម្ចាស់​ផ្ទះ​ទេ​ បាន​ជា​ចាំ​បាន​តែ​គ្រឿង​ខា​លើ​ ពុំ​ដឹង​ដល់​ខា​ង​ក្នុងដី​ ហេតុ​នេះ​ត្រូវបាន​ផ្ទះ​ទៅ​ចៅ ដែល​ដឹង​ដល់​គ្រឿង​ក្នុង​ដី ឯចៅ​១នោះ​ជា​អ្នក​បោក​គេ​ត្រូវ​មាន​ទោស​ នឹង​ត្រូវ​ពិន័យតាម​ព្រះ​ច្បាប់​”។

ចៅ​ទាំ​ង​២នាក់​ក៏សុខចិត្ត ហើយ​ក្រាប​បង្គំ​លា​ទៅ​កាន់​លំនៅ​របស់​ខ្លួន​ទីទៃៗ​ហោង។

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: