ទំព័រដើម > អានរឿងព្រេង > បុរសពីរនាក់​រែកស្រូវ

បុរសពីរនាក់​រែកស្រូវ

មាន​និទាន​មួយ​ថា៖ មាន​បុរស២នាក់​រែក​ពូជ​ស្រូវ​ធ្ងន់​ ម្នាក់​រែក​ពូជ​ស្រូវ​ស្រាល ហើយ​ម្នាក់​រែក​ដើរ​ទៅ​ពីអាយ ម្នាក់​រែក​ដើរ​មក​ពី​នាយ​ប្រទះ​គ្នា​នៅ​លើ​ស្ពាន​១ ពុំ​ព្រម​ចៀស​គ្នា ប្រចាប់​ចំបាប់​គ្នា​កំ​ពប់​ខ្ចាយ​ស្រូវ​អស់​ ហើយ​នាំ​គ្នា​ទៅ​ប្តឹង​ចៅ​ក្រម​ៗ យល់​ថា​កំពប់​ខ្ចាយ​ស្មើរ​គ្នា​នឹង​ជំ​នុំ​ជម្រះ​កាត់​សេចក្តី​ឲ្យ​ពុំ​បាន​ហើយ​ក៏នាំ​ដំណើរ​នោះ​ទៅ​ក្រាប​បង្គំ​ទូល​មហាក្សត្រ។ ព្រះ​រាជា​មាន​ព្រះ​បន្ទូល​ដណ្តឹង​សួរទៅ​ចៅ​១ថា “ស្រូវ​ពូជ ព្រះ​ស្តែង​តើ​ស្រូវ​អ្វី​ ជា​ស្រូវ​ធ្ងន់​ឬ​ស្រូវ​ស្រាល?”។ ចៅ​នោះ​ក្រាប​បង្គំ​ទូល​ថា​ “ស្រូវ​ធ្ងន់​”។ ទើប​ទ្រង់​សួរ​ទៅ​ចៅ​ម្ខាង​ទៀត​ថា​ “ចុះ​ពូជ​ស្រូវ​ព្រះ​ស្តែង​ ជា​ស្រូវ​ស្រាល​ ឬស្រូវ​ធ្ងន់​?”។ បុរសនោះ​ក្រាប​បង្គំ​ទូល​ថា​ “ស្រូវ​ស្រាល”។ ព្រះ​មហា​ក្សត្រត្រាស់​បង្គាប់​ថា “អ្នករី​កពូជ​ស្រូវ​ធ្ងន់​ត្រូវ​សង​អ្នក​រែក​ពូជ​ស្រូវ​ស្រាល ដ្បិត​អ្នក​រែក​ពូជ​ស្រូវ​ស្រាលគេ​ប្រញាប់​យក​ទៅ​សាប​ ព្រោះ​ឲ្យ​បាន​ស៊ីឆាប់​ទាន់​មាត់​ ឯស្រូវ​ធ្ងន់​នឹង​បង្អង់​យូរ​បន្តិច​ទៅ​ទៀត​ក៏បាន​”។ ចៅ​ទាំង​២នាក់​ក៏​ព្រមហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​ទី​លំ​នៅ​ទីទៃៗ​ហោង។

ចំណាត់ក្រុម ៖អានរឿងព្រេង
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: