៦​ មិថុនា

  1. ទោះបី​ជា​ពាក្យ​ D-Day ត្រូវបាន​ប្រើជា​ពាក្យ​យោធា​ជា​ថ្ងៃ​ដែល​ប្រត្តិបត្តិការណ៏ឬ​ព្រឹត្តិការណ៏​​នឹង​ចាប់ផ្តើម​ក៏ដោ​យ​ សំរាប់​មនុស្ស​ជា​ច្រើន​ទៀត​ គេ​ប្រើវា​ដោយ​មាន​ន័យថា​ ជា​ថ្ងៃ​ទី ៦ ខែមិថុនា​ ឆ្នាំ១៩៤៤ ជា​ថ្ងៃដែល​អំណាច​សម្ព័ន្ធភាពឆ្លងកាត់​ព្រែកជីក​អង់​គ្លេស​(the English Channel) ហើយ​បាន​ចត​នៅ​ឆ្នេរ​ Normandy ប្រទេស​បារាំង។ វាជាការ​ចាប់ផ្តើម​​ការ​រំដោះ​អ៊ឺរ៉ុប​ខាងលិច (the Western Europe) ពី​ពួក​ណាស៊ី (Nazi) អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។​ អាន​បន្ត history.com
  2. ឆ្នាំ​​ ១៩៣៣ អ្នក​បើកបរ​រថយន្ត​ដែល​អន្ទះ​សារ​ចង់​ឃើញ​ភាពយន្ត​ចល័តបាន​មក​ចត​នៅបរិវេណ​ Drive-In Theater ដែល​ជា​រោង​កុនចល័តដំបូង​គេ ស្ថិត​នៅ​មហាវិថី​ Crescent ក្នុង​ Camden រដ្ឋ New Jersey។ អានបន្ត history.com
  3. Melissa Drexler ដែលមាន​វ័យ​១៨ឆ្នាំ​បាន​ផ្តល់កំណើត​និង​សំលាប់​កូនរបស់​នាង​នៅ​ក្នុង​បន្ទប់​ទឹក​មួយ​ក្នុងសាល​ជប់​លាង​ Aberdeen Township នៅ New Jersey អំឡុង​ពេល​ពិធី​រាំរែក​សំរាប់​វិទ្យាល័យ​របស់​នាងក្នុង​ឆ្នាំ​១៩៩៧។ នាង​បាន​ព្យាយាម​លាក់​បាំង​ការមាន​ផ្ទៃពោះពី​មិត្ត​ទាំងឡាយនិង​ត្រឡប់​ទៅ​ពិធី​នោះ​ជាធម្មតាបន្ទាប់​ពី​បាន​ប្រព្រឹត្តបទល្មើស​នោះ​។ នាង​ត្រូវបាន​កាត់​ឲ្យ​ជាប់​ទោស​១៥ឆ្នាំ តែ​នាង​ត្រូវបាន​ដោះ​លែង​​វិញ​​បន្ទាប់ពី៣៨​ខែក្នុង​ពន្ធធនាគារ។
  4. (1981) ពិតជា​គួរ​ឲ្យ​ភ្ងាក់​ផ្អើល​ណាស់​សំរាប់​អ្នកកាន់​សាសនា​ហិណ្ឌូម្នាក់​​នេះ​ដែល​បាន​សំរេចចិត្ត​សង្គ្រោះ​គោ​មួយ​ក្បាល​តែបែជា​សំលាប់​ជីវិត​មនុស្ស​ជាង​៦០០នាក់​។ គាត់​បាន​ចាប់​ហ្វ្រាំង​រថភ្លើង​របស់​គាត់​នៅ​លើ​ផ្លូវ​ដែល​រអិល​ដោយ​សា​រ​ភ្លៀង​នៅពេលដែល​គាត់​បាន​ឃើញ​គោមួយក្បាល​ដើរ​កាត់​។ ទូររងភ្លើង​៧ចំណោម​ទូរ​ទាំង៩បានលិច​ភ្លាមៗ​​បន្ទាប់​ពីការ​ចាប់​ហ្វ្រាំងនិង​រអិល​ចេញ​ពីផ្លូវ​ហើយ​ធ្លាក់​ក្នុង​ទន្លេ។ អាន​បន្ត history.com
  5. រឿង​ភាគ​ Sex and the City ដែលជា​ភាគ​កំប្លែង​ថ្មី​និយាយ​ពី​ជីវិតនិង​សេចក្តី​ស្នេហា​របស់​នារី​៤នាក់​នៅ​ New York បានដាក់​បញ្ចាំង​តាម HBO ក្នុង​ឆ្នាំ​ ១៩៩៨។ អាន​បន្ត history.com
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: