ទំព័រដើម > គួរឲ្យ​ចាប់​អារម្មណ៏បំផុត​ > ព្យុះ​ទាំង​១០ដែល​សាហាវ​បំផុត​

ព្យុះ​ទាំង​១០ដែល​សាហាវ​បំផុត​

លេខរៀង​ទី​១០៖ Hurricane San Ciriaco 1899

Hurricane San Ciriaco​ ឬ the 1899 Puerto Rico Hurricane ឬ San Ciriaco Hurricane​ ឬ​ក៏អាច​ហៅបាន​ថា​ 1899 Hurricane San Ciriaco គឺ​ជា​ព្យុះ​ប្រភេទ​ Atlantic Cape Verde ដែល​មាន​រយះ​ពេល​វែង​និង​ខ្លាំង​មួយ​ដែល​សំលាប់​មនុស្ស​ប្រហែល​ជា​ ៣១០០នាក់​ទៅ​៣៤០០នាក់​ ហើយ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​រហូត​ដល់​រាប់​លាន​ដុល្លា​នៅ​ Puerto Rico នៅ​ North Carolina។
 
លេខរៀង​ទី​៩៖​1928 Okeechobee Hurricane

Okeechobee Hurricane ឬក៏ Hurricane San Felipe Segundo បាន​វាយ​ប្រហារ​ទៅ​លើ​Leeward Islands, Puerto Rico, Bahamas, និង Florida ក្នុង​ខែ​កញ្ញា ឆ្នាំ​ 1928​ ដោយ​បាន​សំលាប់​មនុស្ស​ជាង​ ៤០៧៥នាក់​ និង​ ការ​ខូច​ខាត​ជាង​១០០លាន​ដុល្លា។
 
លេខរៀង​ទី​៨៖Newfoundland Hurricane of 1775
Newfoundland Hurricane of 1775 ឬហៅម៉្យាង​ទៀត​ថា​ Independence Hurricane បាន​វាយ​ប្រហារ​ទៅ​លើ Newfoundland នា​ខែ​កញ្ញា​ឆ្នាំ​១៧៧៥​។​ គេ​ជឿថា​វា​បាន​សំលាប់​មនុស្ស​ជា​ង​៤០០០នាក់។​
 
លេខរៀង​ទី​៧៖ Atlantic hurricane 1766
នាឆ្នាំ​១៧៦៦​ព្យុះ​នេះ​បាន​បក់​ទៅ​លើ​ Jamaica ជុំ​វិញ​ប្រជុំ​កោះ​នៃ​ West Indies ដោយ​បាន​សំលាប់​មនុស្ស​ជា​ង​៦,០០០នាក់។
 
លេខរៀង​ទី​៦៖ Hurricane Flora 1963
ព្យុះ​នេះ​បាន​បោក​បក់​ទៅ​លើ​ Haiti និង​ Cuba ដោយ​សំលាប់​មនុស្ស​ជា​ង៧,១៩៣នាក់​និង​ការ​ខូច​ខាត​ជាង​៥២៨លាន​ដុល្លា​(គិត​ក្នុង​ឆ្នាំ១៩៦៣)​ ក្នុង​ខែ​កញ្ញា​និង​តុលានា​ឆ្នាំ​នោះ​។
 
លេខរៀងទី​៥៖1930 Dominican Republic Hurricane
ព្យុះ​នេះ​ស្ទើ​រ​តែ​បំផ្លាញ​ទី​ក្រុង​ Santo Dominggo នៅ Dominican Republic ទាំង​ស្រុង​ដោយ​បង្ក​ការ​ខូច​ខាត​ជាង​៥០លាន​ដុល្លា​។ វា​បាន​សំលាប់​មនុស្សជាង​៨០០០​នាក់​នៅ​ពេល​ដែល​វា​បាន​បក់​កាត់​ Hispaniola។
 
លេខរៀង​ទី​៤៖​ Hurricane Fifi 1974
Hurricane Fifi ឬ Hurricane Fif-Orlene គឺជា​ព្យុះ​មួយ​ដែល​បាន​បង្ក​មហន្តរាយ​និង​ការ​ខូចខាត​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។​ វា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​អស់​ ៣.៧កោដ​ដុល្លា និង​បាន​សំលាប់​មនុស្ស​ជា​១០,០០០នាក់។​ វាក៏ជា​ព្យុះ​មួយ​ដែល​បក់​ពី​មហាសមុទ្រ​អាត្លង់​ទិច​ទៅ​ប៉ាស៊ីហ្វិច។​
 
លេខរៀង​ទី​៣៖​ Galveston Hurricane of 1900
វា​បាន​ធ្វើឲ្យ​មានការ​បាក់​ដី​នៅ​ទីក្រុង​​ Galveston រដ្ឋ​​ Texas នៅ​ថ្ងៃទី​៨​ ខែ​កញ្ញា ឆ្នាំ​១៩០០​ ដែល​មាន​ល្បឿន​ប្រហែលជា​ ២១៥គម/ម។​ ព្យុះ​នេះ​បាន​បង្ក​អោយ​មាន​ការ​បាត់​បង់​ជីវិតមនុស្ស​ជា​ច្រើន​រហូត​ដល់​ពី ៦,០០០​ នាក់​ ដល់​ ១២,០០០នាក់​ និង​ផ្ទះ​ជា​៣,៦០០ខ្នង។​​
 
លេខរៀង​ទី​២៖ Hurricane Mitch 1998
ដោយ​ចលនា​យ៉ឺតៗរបស់​វា​ពី​ថ្ងៃ​ទី​២៩​ តុលា​ រហួត​ដល់​​ ៣ វិច្ឆិកា វា​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ា​ង​ច្រើន​​ជា​ប្រវត្តិសាស្ត្រនៅ​ Honduras និង​ Nicaraga។​ កំពស់​ទឹក​ជំនន់​រហូត​ដល់​​ ១៩០០មម ដែល​បាន​សំលាប់​មនុស្ស​ជាង​១១,០០០នាក់​ និង​ ៨,០០០នាក់​ទៀត​បាន​បាត់​ខ្លួន​។ រីឯការ​ខូចខាត​វិញ​រហូត​ដល់​ ៥កោដដុល្លា​ (ឆ្នាំ​១៩៩៨)។
 
លេខរៀង​ទី​១៖ Great Hurricane of 1780
ប្រជា​ជន​ប្រហែល​ជា​២២,០០០នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​វា​បាន​បោក​យ៉ាង​ខ្លាំង​ទៅ​លើ

Barbados  Martinique  និង​ Saint Eustatius នៅ​ Lesser Antilles ពី​ថ្ងៃ​ទី​១០​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​តុលា​។ មាន​ប្រជា​ជនដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ក៏ទទួល​ការ​បាត់​បង់​ជីវិតដែរ។
 
សូម​អានលំ​អិត​នៅ Ezine Articles
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: