ទំព័រដើម > ៤៨​ ធម្មទស្សន៏ > ១​ អត់​ធន់​សិក្សា​នូវ​ការ​ពិត

១​ អត់​ធន់​សិក្សា​នូវ​ការ​ពិត

មនុស្ស​យើង​ដែល​រស់​​នៅ​រួម​គ្នា​ក្នុង​សង្គម​ ត្រូវ​អប់​រំចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ ក្រាស​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង​ ពួក​ខ្លះ​សុភាពរាបសា ឯពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំង​ខ្លា ព្រហើន​ព្រៃ​ផ្សៃ…។

សភាព​ក្នុង​សង្គម​មនុស្ស​ មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ​សិក្សា ត្រូវ​ចាំថា​​ យើង​កើត​មកបាន​​ជួប​នឹង​ព្រះ​ពុទ្ធ​សាសនា មាន​ប្រយោជន៏​ក្នុង​ការ​សិក្សា​នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​នៅ​ក្នុង​ជី​វិត​ខ្លួន​ឯង​ ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្ម​ជាតិ​ទាំង​ពួង

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា​ អំ​ណត់​គឺ​សេចក្តី​អត់​ធន់​ ជា​តប​ធម៌(តបៈ = ដុត​នូវ​អកុសលធម៌) ដ៏​ឧត្តម ដូច្នេះ​ពុទ្ធ​បរិស័ទ​ត្រូវចេះ​អត់​ធន់​ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុ​ង​ចិត្ត​របស់​ខ្លួន​​ឯងផង ដើម្បី​មិន​ក្កៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិ​សេស​ដើម្បី​មិន​ឈ្លោះ​គ្នា៕

ដក​ស្រង់​ទាំង​ស្រុង​ពី​សៀវ​ភៅ​ ៤៨ធម៌​ទស្សន៏ របស់​ អគ្គបណ្ឌិត​ ប៊ុត​ សាវង្ស

ចំណាត់ក្រុម ៖៤៨​ ធម្មទស្សន៏
  1. 1 ខែតុលា 2011 ម៉ោង 11:39 ព្រឹក

    ប្អូន ក៏ចូលចិត្ដ អានសៀវភៅរបស់គាត់ដែរ !

    តែពេលនេះ កំពុងអានរឿង ព្រះមហាវេស្សន្ដរ ..សូមអរគុណ !

  2. 1 ខែតុលា 2011 ម៉ោង 11:45 ព្រឹក

    បង​ទើប​តែ​ចាប់​ផ្តើម​អាន​ទេ​ ឃើញ​ថា​មាន​ខ្លឹម​សារ​ល្អ​ ទើប​នឹក​ថា​សរសេរ​ម្តង​មួយ​ៗ​គ្រាន់​បាន​ចែក​រំ​លែក។​ អរគុណ​ប្អូន​ដែល​បាន​ចុល​ចិត្ត​នឹង​ផ្តល់​យោបល់។

    • 1 ខែតុលា 2011 ម៉ោង 11:56 ព្រឹក

      រឿងធម៌ រឿងអាថ៌នេះ …ប្អូន មិនដឹងជាយ៉ាងម៉េចដែរ
      ចេះតែចូលចិត្ដ …ស្ដាប់កាលណា រីករាយចិត្ដកាលនោះ !
      មិនទៅច្របូកច្របល់រឿងទាស់ទែងនយោបាយ ឬមនោសញ្ចេតនា
      អីនោះទេ​! ចឹងហើយ បានជាក្រឡេកឃើញប្លុករបស់បង
      ក៏ឈាងចូលមកទស្សនា ដូច្នេះ !

      • ហែម​ សុខជា
        1 ខែតុលា 2011 ម៉ោង 12:06 ល្ងាច

        រឿង​នយោ​បាយ​ទាស់​ទែង​គ្នា​ស្មុក​ស្មាញ​ណាស់មិន​ចង់​ប្រឡូក​ទេ។ មក​រក​ធម៌ទើប​ចិត្ត​យើង​រី​ករាយ​ជាង។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: