ទំព័រដើម > ៤៨​ ធម្មទស្សន៏ > ២​ ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង

២​ ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង

នៅ​ក្នុង​ជី​វិត​មនុស្ស​យើង​ នរណា​ជា​សត្រូវ​ក៏​ដោយ​ ក៏​មិន​អាច​អា​ក្រក់​អោយ​ដូច​នឹង​ខ្លួន​ឯង​ទេ។

អ្នក​ដទៃ​ជា​សត្រូវ​​ អា​ច​មាន​ផ្លួវ​នឹង​គេច​ជៀស​បាន​ ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង​ណា​​ មាន​ញាតិ​មិត្ត​ជួយ​ការ​ពារ​ផង​ ពឹង​ពាក់​អជ្ញាធរ​ផង​ ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន​។ ទោះ​បី​ថា​ សត្រូវ​នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយបាន​​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស​ប្រព្រឹត្ត​ល្អស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។

ប៉ុន្តែ​បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង​ ដោយ​ការ​ប្រព្រឹត្តលះ​បង់​អំ​ពើ​ល្អចោល​ដោយ​ខ្លួន​ឯង​ហើយ​ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។

មាន​ទំ​នង​ដូច​គ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំ​នុក​បម្រុង​ ជួយ​អ្វី​ៗ​អោយ​យើង​ គឺ​មិន​ដូច​ជា​យើង​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ។ ឪពុក​ម្តាយ​ ញាតិមិត្ត​បង​ប្អូន​ លោក​គ្រូ​អាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន​ ប្រៀន​ប្រដៅ​ អប់​រំ​ណែ​នាំ​ប៉ុណ្ណោះចំ​ណែក​ការ​ចុះ​ដៃ​ធ្វើ​ ជា​រឿង​របស់​យើង​។

គុណធម៌ សេចក្តី​ល្អក្នុង​ខ្លួន​ មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង​ ក្នុង​លោក​នេះ​ មិន​មាន​ព្រះ​ណា​អាច​សាង​អោយ​បាន​ឡើយ​។

ដង​ស្រង់​ពី​សៀវ​ភៅ​ ៤៨ធម្ម​ទស្សន៏ របស់​ អគ្គ​បណ្ឌិត​ ប៊ុត សាវង្ស

ចំណាត់ក្រុម ៖៤៨​ ធម្មទស្សន៏
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: