ទំព័រដើម > ៤៨​ ធម្មទស្សន៏ > មិន​ប្រជែង​ជាមួយអ្នក​ដទៃ

មិន​ប្រជែង​ជាមួយអ្នក​ដទៃ

ភាពដ៏ប្រសើរលើស ដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសខ្លួនឯង ដោយមិនមានការប្រៀបផ្ទឹមជាមួយអ្នកណាៗទាំងអស់។ ការប្រៀបផ្ទឹមថា យើងប្រសើរជាងគេ ឬអន់ជាងគេ ឬក៏ស្មើនឹងគេ ក្នុងព្រះធ៌មសម្តែងថា គឺជាតួមានះ (អកុសលចេតសិកមួយប្រភេទ)។

បុគ្គលដែលមិនមានការផ្ទឹមខ្លួននឹងអ្នកដទៃ រមែងរស់នៅយ៉ាងស្ងប់រៀបរយ មិនចាញ់អ្នកណា ហើយក៏មិនឈ្នះអ្នកណាដែរ ជាបុគ្គលមានតែសេចក្តីស្ងប់សុខ ធ្វើការអ្វី គឺដោយអនុគ្រោះ សំដៅទៅរកប្រសិទ្ធភាពក្នុងប្រយោជន៍នៃអ្នកដទៃ។

បុគ្គលពោលមកនេះ ជាបុគ្គលមិនប្រជែងជាមួយអ្នកណាៗឡើយ ព្រោះថាជាបុគ្គលបានប្រជែងឈ្នះជាមួយខ្លួនឯងរួចស្រាច់ហើយ។

  1. 22 ខែ​មីនា 2012 ម៉ោង 12:42 ព្រឹក

    ពិតជាត្រឹមត្រូវណាស់!!!

    • ហែម​ សុខជា
      22 ខែ​មីនា 2012 ម៉ោង 10:19 ព្រឹក

      អរគុណ!

  2. 24 ខែ​មីនា 2012 ម៉ោង 10:34 ព្រឹក

    សួស្តីបង!
    ខ្ញុំពេញចិត្តអត្ថបទនេះណាស់។
    ការពិត យើងមិនអាចប្រៀបធៀប រឺប្រជែងជាមួយអ្នកដទៃបានទេព្រោះម្នាក់ៗមានចំនុចពិសេសរៀងៗខ្លួន
    សំខាន់គឺយើងជាបុគ្គលបានប្រជែងឈ្នះជាមួយខ្លួនឯង​!

    • ហែម​ សុខជា
      24 ខែ​មីនា 2012 ម៉ោង 11:08 ព្រឹក

      មែនហើយ​!
      ពេលខ្ញុំ​យក​ខ្លួន​ឯង​ទៅ​ប្រជែង​ជា​មួយ​អ្នក​ដទៃ​ វា​ហាក់​បី​ដូច​ខ្ញុំ​ផ្តល់​សំពាធដល់​ខ្លួន​​ឯង ហើយ​ខ្ញុំ​ធ្វើអ្វី​ក៏មិន​បាន​ល្អដែរ។

      ក្រែង​គ្រួសាររីករាយ​យល់​ច្រឡំ តាមពិត​នេះ​មិន​មែន​ជា​អត្ថបទដែល​ខ្ញុំនិពន្ធនោះ​ទេ។ ខ្ញុំ​ដក​ស្រង់​ពី​សៀវ​ភៅ​ ៤៨ធម៌ទស្ស​របស់​បណ្ឌិត​ ប៊ុត សាវង្ស។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: