ទំព័រដើម > វាចារខ្ញុំ > គេហទំព័រដែលខ្ញុំបាន​ចុះឈ្មោះ

គេហទំព័រដែលខ្ញុំបាន​ចុះឈ្មោះ

ពេលបើទូរស័ព្ទលេង បម្រុងថានឹងឆែក Internet ក៏ភ្ញាក់ខ្លួនឯងថា ហេតុអ្វីក៏មានកម្មវិធីច្រើនម្លេះ? វាបានធ្វើអោយខ្ញុំនឹកឃើញថាចង់រាប់បណ្តាញទាំងអស់ដែលខ្ញុំបានចុះឈ្មោះ និងកំពុងចូលរួមលេងយ៉ាងសកម្ម។ ខាងក្រោមនេះគឺជាបណ្តាញសង្គម និងបណ្តាគេហទំព័រដែលខ្ញុំបានចុះឈ្មោះ៖

  1. Facebook: លេងស្ទើររាល់ថ្ងៃ។ នៅលើនេះ ខ្ញុំលេង Game ដូចជា CityVille, FarmVille, CastleVille ជាដើម។ យូរៗជជែកលេងម្តងជាការកំសាន្ត។  
  2. Twitter មិនសូវបានបើកទេ ព្រោះភ្ជាប់ជាមួយ Facebook និងTagged។
  3. Tagged ចូលស្ទើររាល់ថ្ងៃដែរ។ ចូលដើម្បីលេង Pet (ទិញនិងលក់មិត្តភ័ក្រ្ត) ឆែករូបជាដើម។
  4. Google + ជាបណ្តាញសង្គមថ្មី ល្បីគួរសម ចូលចិត្តឌឺជាមួយ Facebook តាមរយៈរូបភាពផ្សេងៗ។
  5. Linkedin ជាបណ្តាញដែលខ្ញុំយល់ថាមានប្រយោជន៍ជាងគេក្នុងការភ្ជាប់បណ្តាញការងារ។ វាប្រមូលផ្តុំដោយអ្នកការងារអាជីពក្នុងការងារ មិនដូចបណ្តាញផ្សេងៗសំរាប់តែការកំសាន្តបណ្ណោះ។
  6. myspace ចូលស្តាប់ចំរៀងបរទេសថ្មីៗ។
  7. Netlog ទើបតែចូលបានប៉ុន្មានខែ មិនសូវសប្បាយទេ។
  8. Skype មិនសូវបានចូលទេ ព្រោះមិត្តនៅលើនេះ សុទ្ធតែមាននៅ Facebook ស្ទើរទាំងអស់។
  9. Perfspot រាប់ខែចូលលេងម្តង។
  10. Mycambodia.tv ដូច Perfspot ដែរទាល់តែផ្ញើរសារមកទើបចូលលេង។
  11. Angkorone.com ជាបណ្តាញរបស់ខ្មែរយើងដែលល្បីគួរសម។ មានការបញ្ចេញមតិល្អក្នុងក្រុមពិភាក្សា។
  12. Digg ទើបតែចុះឈ្មោះមិ្សលមិញដើម្បីអានព៌តមានដែលត្រូវបានគេចែករំលែក។ ពេលនេះចង់ពង្រឹងភាសាអង់គ្លេសបន្ថែមទៀតទើបចុះឈ្មោះ ព្រោះមានព៌តមានល្អៗជាច្រើនត្រូវបានគេចែកចាយ។
  13. StumbleUpon ស្វែងរកប្រភេទអត្ថបទដែលចូលចិត្តតាមក្រុមនិមួយៗ (មិនទាន់ចេះអស់ដែរ កំពុងស្រាវជ្រាវ)។
  14. Reddit ដូច StumbleUpon ដែរ កំពុងស្រាវជ្រាវ។
  15. ESPN ទទួលបានកម្មវិធីបាល់ទាត់របស់ក្រុមដែលខ្ញុំចូលចិត្ត ក៏ដូចជាលទ្ធផលផ្សេងៗ។
  16. NYTimes អានព៌តមាន។ អានមិនសូវយល់ទេ តែចេះតែអានទៅគង់តែមានថ្ងៃយល់។
  17. CNN អានព៌តមានដែរ។ យូរៗចូលអានម្តង។
  18. WordPress មិនបាច់និយាយ។ អ្នកទាំងគ្នាប្រហែលជាដឹង។
  19. Blogspot (www.hemsokchea.blogspot.com) ជាកន្លែងសំរាប់ផ្សាយអត្ថបទមួយទៀតរបស់ខ្ញុំ។ នៅទីនេះខ្ញុំសរសេរជាភាសាអង់គ្លេសសុទ្ធដើម្បីពង្រឹងចំណេះដឹងផ្នែកភាសារបស់ខ្ញុំ។ ឃើញថាមិនទាន់មានការរីកចំរើនប៉ុន្មានទេ ព្រោះមិនសូវសម្បូរគំនិត ក៏ដូចជាខ្សោយពាក្យបន្តិច តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីអនាគត។
  20. khmer365.com  ជាបណ្តាញមួយទៀតរបស់ខ្មែរដែរ។ មិនទាន់បានសិក្សាស្វែងយល់អោយបានស៊ីជម្រៅ។

តាមចំណាំដូចជានៅមានទៀត តែភ្លេច!!!

  1. 29 ខែ​មីនា 2012 ម៉ោង 9:16 ព្រឹក

    😀 ខ្ញុំ​សុំសរសើរ​ហើយ ដែល​ចុះ​ឈ្មោះ​បាន​ច្រើន​យ៉ាង​នេះ… ខ្ញុំ​​មាន​តែ​មួយ​នៅ​វើលប្រេស​នេះ រក​ពេល​​មក​បោសច្រាស ដាំស្លរ​​សឹង​មិន​បានផង… ហ្វេសប៊ុក ខ្ញុំ​​មានហៅ​ថា​មាន​នឹង​គេ​ដែរ​​ទៅ​ ដោយ​គ្រាន់​តែ​ចែក​រំលែក​ពី​នេះ​ទៅ តែខ្ញុំ​មិន​ដែល​​សំកុក​​នៅ​ទី​នោះ​​ផង។ ឯ​វិបសៃ​ព័ត៌មាន​ជា​ច្រើន​ទៀត ខ្ញុំ​ចូល​ទៅ​អាន​​តែ​ពាស​ណឹង… ចំណែក​វិបសៃ​របស់​កាសែត​ខ្ចប់មមីសមាន់​​ ឥឡូវនេះ ដូចជា​វិបសៃ​កោះសន្តិភាព កម្ពុជាថ្មី និងដើមអំពិល ជាដើម… ខ្ញុំ​លែង​ចង់​ចូល​​ទៅ​អាន​ហើយ ព្រោះ​វិល​មុខ​នឹង​រូបភាព​ផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ពេក…។ អរគុណ…

    • ហែម​ សុខជា
      29 ខែ​មីនា 2012 ម៉ោង 9:40 ព្រឹក

      អរគុណហើយ​ស្រុកស្រែ តាមពិតទៅ​គ្រាន់​តែ​ចុះ​ឈ្មោះហើយ​ អោយ​គេផ្ញើរសារមក​តែ​ប៉ុណ្ណោះ។ ខ្ញុំចង់​ដឹង​ថា​តើ​វាមាន​ម៉ូត​ខុស​គ្នា​យ៉ាងម៉េចតែ​ប៉ុណ្ណោះ។ ពេល​ផ្ញើរ សារ​មក​ទើ​បបើក​មើល អត់​ផ្ញើរ​មក​ អត់​បើក​មើល​ទេ ព្រោះ​ខ្លួន​ឯង​ក៏ភ្លេច​ដែរ​😀

      • 29 ខែ​មីនា 2012 ម៉ោង 9:52 ព្រឹក

        ដោយពិត​ទៅ ប្រសិនបើ​មាន​ពេល និង​ចេះ​ប្រើ​ប្រាស់​វា​អោយ​ត្រូវ… អ៊ីនធើណិត​នេះ គឺជា​ឃ្លាំង​ចំណេះ​ដឹង​មិន​ចេះ​រីង​ស្ងួត… តែ​បើ​មិន​ចេះ​ប្រើ​ប្រាស់​ ឬប្រើ​វា​មិន​ចំទិស​ដៅ​ទេ វា​នឹង​ក្លាយ​ជា​ការ​ខាត​បង់​ពេល​វេលា លុយកាក់​ឥត​ប្រយោជន៍… នេះ​មិន​និយាយ​ដល់​ការ​ប្រើ​ពាក្យ​មិន​សម​រម្យ​​​ដាក់​គ្នា និង​​រហូត​ដល់​ទៅ​ជេរបញ្ចោរ​គ្នា នៅ​ក្នុង​ហ្វេសប៊ុក​ផង…។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ខ្ជិល​រវល់​​ជា​មួយ​​ហ្វេសប៊ុក😀

  2. 30 ខែ​មីនា 2012 ម៉ោង 7:55 ព្រឹក

    ហើយលេងបានទាំងអស់អត់នឹង? 😀

    នៅសល់អានេះទៀត ចុះឈ្មោះដែរទៅ
    khmer.be (ភាគច្រើនខ្មែរនៅក្រៅប្រទេសលេង)
    khmercity.net(បណ្ដាញសង្គមជាភាសាខ្មែរ)
    bekhmer.com(បណ្ដាញសង្គមថ្មី ស្រដៀងហ្វេសប៊ុក)

    អេចុះ hi5.com ?

    • ហែម​ សុខជា
      30 ខែ​មីនា 2012 ម៉ោង 9:18 ព្រឹក

      អរគុណ​សុផាត។ ដឹង​ដែរ​ថា​អត់់​មាន​ពេល​ចូល​លេង​អោយ​បាន​ទាំង​អស់​ទេ ពេល​ខ្លះ​ទាល់​តែ​មាន​ email ចូលមក​ទើប​បើក​មើល។ ខ្ញុំ​ក៏នឹង​សាកល្បងបណ្តាញដែលសុផាត​ប្រាប់​ដែរ​។
      hi.com ក៏មាន តែ​ឥឡូវ​ដូច​ជា​បិទមួយ​រយះ ប្រហែល​កំពុងធ្វើការ​វិវត្តន៍​ហើយ​ ព្រោះ​ខ្ញុំ​ឃើញ​ថា​ដាក់​ភ្ជាប់​ជាមួយ​ Tagged.com សិន។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: