ទំព័រដើម > វាចារខ្ញុំ > ស៊យ​អីស៊យ​យ៉ាងនេះ!!!

ស៊យ​អីស៊យ​យ៉ាងនេះ!!!

មិនចង់លេងពាក្យប៉ុន្មានទេ តែពាក្យនេះវាត្រូវនឹងរឿងខ្ញុំ។ រាប់តាំងដើមឆ្នាំរហូតដល់ខែចុងខែមិនានេះ មានរឿងស៊យកើតឡើងចំពោះខ្ញុំមិនចេះចប់មិនចេះហើយសោះ ទោះបីជាបានទៅស្រោចទឺកហើយក៏ដោយ។ ថាស៊យក៏ស៊យ ថាប្រហេសក៏ប្រហេស។ បីខែមកនេះ បើសរុបលុយដែលបាត់អស់ជិត២០០ដុល្លាហើយ ម្តង១០ដុល្លា ម្តង២០ដុល្លា ហើយថ្មីៗនេះអស់១០០ដុល្លា តែមិនស្តាយទេ ទើបតែមកស្តាយ និងហួសចិត្តពេលមកបាត់ជាង ៣០ដុល្លាកាលពីល្ងាចម្សិលមិញនេះឯង។

ល្ងាចមិញក្រោយពីភរិយាមកយកចេញពីសាលា ក៏ប្រុងនឹងតម្រង់ទៅផ្ទះ។ គាត់មកយកខ្ញុំជាមួយនឹងចាហួយដូងមួយកំប៉ុង ដោយយល់ថាមិនគ្រាន់ក៏តំរង់ទៅទិញមួយកំប៉ុងទៀតនៅតាមផ្លួវលូទឹកស្អុយ(សង្កាត់បឹងកេងកង)។ ពេលបើកកាបូបលុយរបស់ភរិយាខ្ញុំឃើញតែលុយដុល្លា (ដូចជាមិនទំនងទិញអស់តែ ១៥០០រ ដកលុយក្រដាស១០ដុល្លា) ខ្ញុំក៏ទុកវិញ(ដាក់កាបូបរបស់កាត់ដាក់ក្នុងកាបូបធំរបស់គាត់)ដោយមិនបានរ៉ូតបិតទេ។ យកលុយខ្ញុំវិញសម្បូរលុយខ្មែរ។ ជិះបានប្រហែលមួយគីឡូក៏ធ្លាក់កាបូបធំរបស់គាត់ពីម៉ូតូ (ជិះម៉ូតូ Fino)។ ភរិយាខ្ញុំក៏ចុះទៅរើស។ ខ្ញុំតាមមើលដែរដូចជាមិនមានជ្រុះអ្វីពីកាបូបធំរបស់គាត់ទេ។ លុះមកដល់ផ្ទះក៏មានគេ Call មកថារើសបានកាបូបដៃរបស់ភរិយាខ្ញុំ ៗក៏ភ្ញាក់ព្រើតហើយសួរគាត់ថាមានលុយប៉ុន្មាននៅក្នុងនោះ គាត់ថាមានជាង៣៥ដុល្លា។ ពួកខ្ញុំក៏ប្រញាប់ទាំងយប់ទៅភ្លាមបន្ទាប់ពីសួរទិសរួច។ ជីះបណ្តើរភរិយាខ្ញុំសួរបណ្តើរថា គួរជូនពួកគាត់ប៉ុន្មាន? ខ្ញុំជាមនុស្សដៃទូលាយស្រាប់ក៏ថា អោយ២០ដុល្លាក៏បាន អោយទាំងអស់ក៏បាន យកតែកាបូបមកវិញមក។

ពេលទៅដល់ពួកគាត់ (អ្នករើសបាន) ក៏ដណ្តើមគ្នានិយាយថា គាត់រើសបានវាតពីគេទេ អត់មានឃើញលុយអីក្នុងទេ ទំនងជាអ្នករើសបានមុនគេយកអស់ហើយ គាត់ឃើញមានវិក័យប័ត្រច្រើនទើបរើសទុកអោយ។ ខ្ញុំក៏មិនថាអីដែរ តែចាប់អារម្មណ៍ពេលគាត់បន្ថែមថា នៅក្នុងនោះមានលុយ ២៥ដុល្លាគេយកទៅបាត់ហើយ។ ខ្ញុំឆ្ងល់ថាមិចក៏គាត់ដឹង? ក្រែងគាត់ថាគាត់រើសបានតែកាបូបទេ?!!! ពួកខ្ញុំក៏មិនមាត់អីដែរ (តាមពិតដឹងហើយថា ពួកគាត់ជាអ្នករើសបានហើយយកលុយនោះហើយ) ព្រោះជាតំបន់របស់គេ។ ក្រោយពីហុចការបូបអោយរួច ពួកគាត់ថាសុំលុយខ្លះមក។ ពេលនោះពួកខ្ញុំទាំងពីរនាក់អត់មានយកលុយមកសោះ។ ពួកខ្ញុំថាអត់លុយហើយ គាត់នៅតែចង់បានទៀតហាក់បីដូចជាមិនចង់អោយពួកខ្ញុំចេញមកផង។ មើលទៅពួកគាត់ដូចចង់បានលុយហើយបានអោយពួកខ្ញុំចេញ។ មិនដឹងជាធ្វើយ៉ាងម៉េច ភរិយារបស់ខ្ញុំក៏ហុចកាបូបអោយវិញដោយដកយកតែកាត ATM របស់គាត់ហើយថា ចាំស្អែកចាំខ្ញុំបើកលុយមកយក។

ពេលមកដល់ផ្ទះមិនទាន់បានអង្គុយផងអ្នករើសបានលុយក៏ចុចមកភរិយារបស់ខ្ញុំ អីក៏លឿនយ៉ាងនេះ!!! គាត់មិនលើក តែចុចទៅវិញ ហើយសួរថា ពូចង់បានប៉ុន្មាន? ពូនោះគាត់ក៏ថា ២០ដុល្លា។ និយាយយ៉ាងណាក៏មិនចុះ។ ចង់បាន២០ដុល្លា!!! ហួសចិត្តនឹងការទាមទារឥតខ្មាស់ មិនមានការយោគយល់ ដោយមិនគិតថាជាខ្មែរដូចគ្នាបែបនេះ ភរិយាខ្ញុំក៏ថា អញ្ចឹងពូយកកាបូបនោះចុះ។ ខ្ញុំគិតថា វាបានចប់ទៅហើយ។ តែថ្ងៃនេះ ភរិយាខ្ញុំថា នៅតែ Call មកជាច្រើនដងទៀត។ ហើយគ្មានអីក្រៅពីទារលុយទេ។

ចង់សួរថា តើគាត់ពិតជាមិនមានការយោគយល់បន្តិចសោះឬយ៉ាងម៉េច? ពួកខ្ញុំមិនរិះនឹងលុយ២០ដុល្លានឹងទេ តែពួកគាត់បានហើយចង់បានទៀតដោយុគ្មានការអៀនខ្មាស់បែបនេះ។ វាខុសពីមុនដែលថា ក្មួយឯងយកចុះមិនបាច់គុណស្រ៏យអីទេ!!! គឺពួកខ្ញុំចង់បានពាក្យនេះ។ យប់មិញបើលឺពាក្យនេះ ពួកខ្ញុំនឹងទៅបើកពី ATM អោយភ្លាម!!! តែពេលនេះមួយរៀលក៏មិនអោយដែរ៕

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. វឌ្ឍនៈខ្មែរ
    30 ខែ​មីនា 2012 ម៉ោង 9:54 ល្ងាច

    រឿង​វែង​ឆ្ងាយ​ណាស់​បង! តែ​ញ៉ុម​តាម​ដាន​ជក់​ចិត្ត​មែន​! ដំ​បូង​​ខ្ញុំ​គិត​ថា​មិន​ងាយ​រក​បាន​ទេ​​ អ្នក​ដែល​រើស​បាន​របស់​គេ​ហើយ​ តេ​មក​អោយ​ម្ចាស់​ដើម​ទទួល​របស់​វិញ​ តែ​ដល់​ពេល​អាន​យូរ​ទៅ​បាន​ដឹង​ថា​មនុស្ស​ដូច​គាត់​នោះ​ពិត​ជា​​យ៉ាប់​មែន​ហើយ​! នេះ​ជា​សារ​ជាតិ​របស់​មនុស្ស​ដែល (​មាន​លុយ​គឺ មាន​អ្វី​ៗ​)ទាំង​អស់​) _0_

    • ហែម​ សុខជា
      31 ខែ​មីនា 2012 ម៉ោង 9:33 ព្រឹក

      ពួកខ្ញុំដូចជាវាយប្រហារពួកគាត់បន្តិចមែន​ ព្រោះមិន​ដឹង​ពិត​ប្រាកដថា​គាត់​បាន​យក​លុយ​ក្នុង​កាបូបមែន​ឬមិន​មែន​នោះទេ។ តែគាត់​គួរយល់​ថា​ ពួកខ្ញុំ​បាន​ខាត​បង់​អស់​ច្រើន​ហើយ​ គាត់​នៅទាមទារច្រើន​ទៀត។

  2. 31 ខែ​មីនា 2012 ម៉ោង 12:18 ព្រឹក

    មនុស្ស​ឥឡូវកាន់​តែអាត្មានិយម ។

    • ហែម​ សុខជា
      31 ខែ​មីនា 2012 ម៉ោង 9:35 ព្រឹក

      មែន​ហើយ​ខុសពី​មុន។ ពិ​តមែន​ថា​ពី​មុនគេក៏​ចង់​បាន​ តែ​គេ​ក៏តែងតែ​បាន​សម្តែង​នូវការ​ខ្លាចចិត្ត​យើង​សិន​ដែរ តែ​នេះ​អត់​ទេ​ ទាឆៅៗតែម្តង។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: