ទំព័រដើម > វាចារខ្ញុំ > អាពាហ៍ពិពាហ៍ខ្មែរនាពេលបច្ចុប្បន្ន

អាពាហ៍ពិពាហ៍ខ្មែរនាពេលបច្ចុប្បន្ន

ថ្មីៗកន្លងមកនេះ មានភាពចម្រូងចម្រាសទាក់ទិននឹងការរៀបអាពាហ៍ពិពាហ៍ខ្មែរនាពេលបច្ចុប្បន្នដោយមានការបញ្ចេញមតិរិះគន់ខ្លាំងៗ ធ្វើឡើងតាមវិទ្យុនានា (ខ្ញុំមិនសូវបានមើលទូរទស្សន៍ទេ មិនដឹងថាមានតាមទូរទស្សន៍ឬក៏អត់)។

  1. ខ្ញុំទើបតែស្តាប់លឺតាមវិទ្យុមួយ ដោយមានការរិះគន់ទៅនឹងពេលដែលកូនកំលោះហែរផ្កាស្លារដល់មុខរោងនៃផ្ទះកូនក្រមុំ ហើយតម្រូវអោយកូនក្រមុំចេញមកទទួល និងបំពាក់កម្រងផ្កាអោយកូនកំលោះ។ ដូចជាទំនងដែរ ព្រោះឪពុកម្តាយខាងស្រីអត់ទាន់បានទទួលផង បែរជាកូនក្រមុំមកទទលមុន កាត់មុខកាត់មាត់ចាស់ទុំ។
  2. ខ្ញុំក៏បានលឺដែរថា ពេលនេះមានស្រ្តីៗបានធ្វើការរិះគន់ថាបានបន្ទាបតំលៃនារី នៅពេលដែលតម្រូវអោយកូនក្រមុំលាងជើងកូនកំលោះ។ នេះជាទំៀមទំលាប់មានតាំងពីបុរាណមកហើយ ហេតុអីក៏មកប្រកាន់ពេលនេះ? ខ្ញុំមិនគិតថាធ្វើចឹង បណ្តាលអោយបាត់បងតំលៃនារីនោះទេ។ តែពេលភរិយាខ្ញុំគាត់លាងជើងអោយខ្ញុំ ពេលនោះខ្ញុំហាក់បីដូចជាមានអំណាចបន្តិច ហេសៗៗៗ។
  3. ពិធីទទួលភោជ្ជនាហាពេលល្ងាចក៏ត្រូវបានគេរិះគន់ផងដែរ ថាបានយកតាមបែបអឺរ៉ុប ដូចជាពេលកាត់នំ ពេលថើបគ្នា(តាមសំណូមពរពិធីករ និងភ្ញៀវ) ឥឡូវនេះមានពេលបោះផ្កាអោយអ្នកដែលមិនទាន់មានគូចាប់ទៀតផង។ ការរិះគន់នេះចាត់ជាការត្រឹមត្រូវបំផុតហើយ។ ព្រោះឥឡូវក៏មានជនបរទេសចូលរួមក្នុងពិធីរបស់ខ្មែរយើងច្រើនណាស់ ហើយគេចង់ឃើញពីវប្បធ៌មរបស់ខ្មែរយើង បែរជាយើងធ្វើតាមគេទៅវិញ។

ខ្ញុំអត់បានស្រាវជ្រាវក៏ដូចជាស្វែងយល់អំពីពិធីរៀបអាពាហ៍ពិពាហ័របស់ខ្មែរយើងនោះទេ។ មិនដឹងថាត្រូវធ្វើអី ឬក៏មិនត្រូវធ្វើអី។ តាមតែអាចារ្យ និងចាស់ៗជាអ្នកចាត់ចែង។ ហើយក្នុងពិធីរបស់ខ្ញុំគឺធ្វើតាមហ្នឹងទាំងអស់ អត់តែចោលផ្កាទេ។ បើសិនជានឹងត្រូវគេហាមមែន ធ្វើយ៉ាងម៉េចទៅ ព្រោះវីដេអូត្រូវបាន upload ដាក់ក្នុង Youtube ហើយវគ្គខ្លះត្រូវគេមើលរាប់ពាន់ដងហើយ ឯរូបថតវិញបានដាក់ក្នុង Flickr តាំងតែពីទទួលបានភ្លាមម្លេះ។

មើលទៅប្រហែលជាត្រូវរៀបចំអាពាហ៍ពិពាហ៍ម្តងទៀតហើយ ដើម្បីអោយត្រូវតាមប្រពៃណីខ្មែរយើង៕

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: