ទំព័រដើម > វាចារខ្ញុំ > រវល់​គ្រាន់​បើ!!!

រវល់​គ្រាន់​បើ!!!

សួស្តី!!!

មួយរយះនេះមិនបានផ្សាយអីសោះ ព្រោះរវល់ពេក បានត្រឹមតែចូលអាន និងផ្តល់យោបល់ក្នុងប្លក់មួយចំនួនប៉ុណ្ណោះ។ ឃើញថាប្លក់មួយចំនួនសកម្មនឹងការផ្សាយព៌តមានថ្មី ការស្រាវជ្រាវថ្មីៗ ឯខ្លះទៀតក៏បានរៀបរាប់ពីការដើរកំសាន្តបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។ ចំណែកខ្ញុំវិញអត់មានព៌តមានថ្មីទេព្រោះរវល់ អត់មានពេលស្រាវជ្រាវ (ទើបធ្វើអោយប្លក់របស់ខ្ញុំធ្លាក់ប្រជាប្រិយភាព រហូតដល់ថ្ងៃខ្លះរកតែអ្នកចូលអានម្នាក់អត់បានផង) ឯការដើរលេងពេលចូលឆ្នាំវិញកាន់តែអត់ទៀត ព្រោះដូចទំលាប់រាល់ដង លេងតែបៀរ តែឆ្នាំនេះមានច្រៀងខារ៉ាអូខេនៅផ្ទះព្រោះទើបនឹងទិញបានមួយឈុត :D។

បើនិយាយពីចូលឆ្នាំវិញ ឃើញថាក្រុងភ្នំពេញកាន់តែស្ងាត់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ រាល់ឆ្នាំមានការចាក់ធុងបាសរាំពីពីរទៅបីកន្លែងឯណោះនៅ ក្នុងភូមិខ្ញុំក៏ដូចជានៅតាមភូមិផ្សេងៗ តែឆ្នាំនេះវិញស្ងាត់ជ្រាប (ជ្រាប សរសេរអញ្ចឹងត្រូវទេ?) ដូចចោរលួចសេះអញ្ចឹង។

តាមខ្ញុំគិតគឺប្រហែលជាមានប្រជាជនច្រើនកុះករហើយនៅតាមរម្យនីយដ្ឋាននានាព្រោះលឺថាឥឡូវទៅណាក៏មានការងាយស្រួលដែរដោយយោងទៅលើផ្លូវមានអំណោយផល។ ចឹងឆ្នាំក្រោយ បើមានគំរោងទៅណា ប្រាប់ផងក្រែងបានសុំតោងទៅតាមដែរ 😀 ៕

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. 21 ខែ​មេសា 2012 ម៉ោង 8:49 ល្ងាច

    គឺសរសេរ “ស្ងាត់ច្រៀប” បែបនេះ… 😀

    • ហែម​ សុខជា
      23 ខែ​មេសា 2012 ម៉ោង 8:04 ព្រឹក

      អ….
      អរគុណ ស្រុក​ស្រែ

    • 23 ខែ​មេសា 2012 ម៉ោង 3:27 ល្ងាច

      អូ​ នាំគេខុសហើយនៀក ជ្រាបគេសរសេរត្រូវហើយតា

      • 23 ខែ​មេសា 2012 ម៉ោង 3:30 ល្ងាច

        😀

      • ហែម​ សុខជា
        23 ខែ​មេសា 2012 ម៉ោង 4:55 ល្ងាច

        😀

  1. No trackbacks yet.

បញ្ចេញមតិ