ទំព័រដើម > វាចារខ្ញុំ > អាន​អត់​អស់​!!!

អាន​អត់​អស់​!!!

អីយ៉ា!!! គ្រាន់តែខានបើកអាន email ដែលខ្ញុំដាក់ដើម្បីទទួលសារពីអត្ថបទរបស់អ្នកភូមិយើង ពិតជាច្រើនមែន បើកអានមួយថ្ងៃហើយអានមិនអស់ទៀត តាំងពីចប់ម៉ោងធ្វើការមកដល់ពេលនេះ។ មួយរយះនេះរវល់ពេកអត់បានសរសេរអីគ្រាន់នឹងចែករំលែកទេ តែយ៉ាងណាក៏នៅតែឆ្លៀតចូលទៅអានអត្ថបទរបស់អ្នកភូមិយើង និងជួយគាំទ្របានខ្លះហើយ។

ឆ្លៀតពេលនេះចង់សួរសុខទុក្ខថា សុខសប្បាយទេ? មានបានទៅណាទេក្នុងថ្ងៃចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រយើង? ខ្ញុំបានចូលអានហើយ ៗក៏មានអ្នកភូមិខ្លះបានរៀបរាប់អំពីការធ្វើដំណើរទៅតាមរម្យនីយដ្ឋាននានាក៏ដូចជាសកម្មភាពផ្សេងៗ។

ខ្ញុំវិញអត់បានទៅណាទេ នៅតែផ្ទះច្រៀងខារាអូខេពីរនាក់ភរិយា ជួបជុំហូបចុកបន្តិចបន្តួចជាមួយបងប្អូន ទៅលេង Water Park ជាមួយគ្រួសារ (លើកនេះជួបជុំបានច្រើនណាស់) ទៅBBWorld Pizza Compay ទៅលេងផ្ទះមិត្តភក្រ័្ត កំដរភរិយាដើរផ្សារ និងទៅបាក់ខែងបានម្តងដែរ។ អ៊ី!!! ដល់រៀបរាប់ទៅបានច្រើនដែរ!!! :D៕

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. 17 ខែ​ឧសភា 2012 ម៉ោង 9:10 ល្ងាច

    ភូមិយើង​ឥឡូវ​អស់​សូវ​អឹងកង​ដូច​មុន​សោះ ។

    • ហែម​ សុខជា
      18 ខែ​ឧសភា 2012 ម៉ោង 1:25 ល្ងាច

      និយាយ​ចឹង​ក៏ត្រូវ​​ តែ​ប្រហែល​ជា​ពួក​គាត់​រវល់​រក​កន្លែង​ដើរ​លេង​ហើយ​ ព្រោះ​មួយ​រយះ​នេះ​ឈប់​ឡើង​ឆ្អែត​តឹង​ពោះ​តែ​ម្តង🙂

      • 18 ខែ​ឧសភា 2012 ម៉ោង 1:43 ល្ងាច

        ខ្ញុំ​ឥត​មាន​បាន​ទៅណាម៉ាតិច ធុញសឹងអី ឥឡូវក៏នៅតែផ្ទះ ធុញៗៗៗ

      • ហែម​ សុខជា
        18 ខែ​ឧសភា 2012 ម៉ោង 1:50 ល្ងាច

        ម៉េច​ចឹង? ខែ៤ ខែ៥​ នេះ​ឈប់​ច្រើន​ណាស់ អត់​បាន​ទៅ​ណា? អាឡូវអស់​ថ្ងៃ​ឈប់​ហើយ​ខែនេះ​!!!​ នៅ​ខែក្រោយ​១ថ្ងៃ​២ ទៀត​ រកកន្លែង​អោយ​ហើយ​ទៅ “តា” កុំ​អោយ​យាយ​នៅ​តែ​ផ្ទះ​ពេក។😀

      • 18 ខែ​ឧសភា 2012 ម៉ោង 2:20 ល្ងាច

        ចម្លើយងាយៗ ឥតលុយ ឥតគ្នា ហេហេហេ😀 ខែក្រោយ​ដូច​មិនសូវ​មានថ្ងៃយប់​ជាប់​គ្នា​អ៊ីចឹង​ទេ ។ បែប​ចាំ​ទាល់​តែ​ខែ​អុំទូកទៀតហើយមើលទៅ ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: