ទំព័រដើម > តារាចំរៀង, វាចារខ្ញុំ > គេ​​​​រិះ​គន់​​ថា​ក្បាច់​រាំ​របស់កញ្ញា​​ទេព​ បូព្រឹក្ស អាក្រក់​មើល​

គេ​​​​រិះ​គន់​​ថា​ក្បាច់​រាំ​របស់កញ្ញា​​ទេព​ បូព្រឹក្ស អាក្រក់​មើល​

គេរិះគន់ថាក្បាច់រាំរបស់កញ្ញាទេព បូព្រឹក្ស អាក្រក់មើល.

អាចថាជួយណែនាំអោយអ្នកភូមិរបស់យើងស្គាល់គាត់ផងក៏ថាបាន ព្រោះគាត់ជាតារាចំរៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាស ហើយកំពុងតែវាយលុកទីផ្សាររបស់ស្រទាប់យុវវ័យសំបើមណាស់។

តែអ្វីដែលខ្ញុំមានការចាប់អារម្មណ៍និងចង់បង្ហាញនោះគឺពាក្យសម្តីរបស់លោកទី តូដែលជាជំនួយការមួយរូបក្នុងផលិតកម្មរស្មីហង្សមាសដែលលោកបាននិយាយនៅកថាខណ្ឌទី៥ អំពីការរិះគន់មកលើក្បាច់រាំរបស់ បូព្រឹក្ស និងតារាចំរៀងផ្សេងទៀតថារាំសាហាវ បើសិនជាលើកយកប្រពៃណីរបស់យើងមកប្រៀបធៀបផងនោះ។

គាត់និយាយត្រូវថា ពេលយើងឃើញតារាកូរ៉េ ថៃ ចិន រួមទាំងប៉ែកខាងអឺរ៉ុប និងអាមេរិក រាំបែបកាចសាហាវ ក៏មានមតិថា ៖គេរាំឡូយ អង្កាលបានយើងរីកចំរើនដូចគេ? តែដល់ពេលតារារបស់យើងខំប្រឹងប្រែងរាំដើម្បីបំរើដល់ពួកគាត់វិញ បែរជាថា រាំសាហាវអីយ៉ាងនេះ ពួកនេះភ្លេចប្រពៃណីខ្មែរអស់ហើយ។

ខ្ញុំយល់ពីការរិះគន់របស់ពួកគាត់(អ្នករិះគន់) តែខ្ញុំគិតថាវាជាគំនៀបមួយដែលធ្វើអោយពួកគាត់(តារាចំរៀង) មិនហានក្នុងការបញ្ចេញក្បាច់រាំអួតប្រាប់គេវិញថាយើងក៏មានក្បាច់រាំពិសេសមិនចាញ់ពួកគេ (តារាបរទេស) ដែរ៕

ចំណាត់ក្រុម ៖តារាចំរៀង, វាចារខ្ញុំ
  1. 13 ខែកក្កដា 2012 ម៉ោង 12:50 ព្រឹក

    មិនចាំបាច់តែរាំឡូយ ឬ សាហាវ ញាក់សាច់ បានរីកចម្រើននោះទេ ។

    • ហែម​ សុខជា
      13 ខែកក្កដា 2012 ម៉ោង 10:02 ព្រឹក

      ត្រូវម៉្យាងដែរ តាម៉ាប់ ទោះយ៉ាងណាក៏យើង​មិន​ត្រូវ​មើល​រំលង​ប្រពៃណី​ដ៏ទន់ភ្លន់របស់យើងដែរ

      • 13 ខែកក្កដា 2012 ម៉ោង 1:15 ល្ងាច

        បាទ មើលពួកអាក្មេងឥឡូវ បើវាចេះរាំវង់បានចម្លែក នេះហើយរីកចម្រើន sic

      • ហែម​ សុខជា
        13 ខែកក្កដា 2012 ម៉ោង 2:30 ល្ងាច

        មិនបាច់​និយាយទេ​ កុំថា​នៅ​ទីក្រុង​ នៅ​ស្រុក​ខ្ញុំ​ អោយ​តែឮចង្វាក់រាំវង់​ ឬចង្វាក់​ប្រពៃណី​ផ្សេង​ទៀត​ បាត់អស់​អ្នករាំ នៅ​តែវង់​😦

  2. នរិន្ទ
    13 ខែកក្កដា 2012 ម៉ោង 9:12 ព្រឹក

    ខ្ញុំមិនដែលគិតថារាំបែបឡូយ ញាក់អីអស់ហ្នឹងឡូយទេ។

    • ហែម​ សុខជា
      13 ខែកក្កដា 2012 ម៉ោង 10:08 ព្រឹក

      នេះតាមការគិតរបស់​ពួកយើងដែលជាអ្នក​ស្រលាញ់​វប្បធ៌មដ៏ទន់ភ្លន់​របស់​យើង​ តែ​ក្មេង​ៗឥឡូវ​​ (ខ្ញុំជាគ្រូបង្រៀន​ ជួបក្មេងច្រើន​ជាង​ជួបចាស់) តែងតែឮពួកគាត់​គាំទ្របរទេសសម្បើមណាស់​ ទោះជាខ្ញុំខំពន្យល់យ៉ាងណាក៏ទាញពួកគាត់មិន​បាន

  3. 14 ខែកក្កដា 2012 ម៉ោង 12:11 ល្ងាច

    មិនមែនមនុស្សនៅសុខៗល្បី រឺកំពុងដេកលើគ្រែ ល្បីនោះទេ ទាល់តែបញ្ចេញសកម្មភាពខ្លះទើបគេអាចមើលឃើញ ហើយទស្សនៈមនុស្សម្នាក់ៗខុសគ្នាទៅតាមការគាំទ្រ និងការចូលចិត្ត ហើយធ្វើជាអ្នកសិល្បៈគឺជៀសមិនផុតពីរឿងអាស្រូវ ក៏ដូចជាគេរិះគន់នោះទេ គ្រាន់តែអ្នកខ្លះតិច និងអ្នកខ្លះច្រើនប៉ុណ្ណោះ។ ក្នុងសេដ្ឋកិច្ចទីផ្សារសេរី គឺជាពិភពប្រកួតប្រជែងមួយ តើមានបុគ្គលណាមួយដែលមិនរស់ដើម្បីក្រពះ? 🙂

    • ហែម​ សុខជា
      16 ខែកក្កដា 2012 ម៉ោង 11:34 ព្រឹក

      តបចំចំនុចតែម្តង Nataro។ ក្នុង​សេដ្ឋកិច្ចទីផ្សារសេរី បើយើង​មិន​ធ្វើ ក៏មាន​គេធ្វើដែរ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: