ទំព័រដើម > វាចារខ្ញុំ > សែនក្បាលទឹកឆ្នាំនេះ (២០១២)

សែនក្បាលទឹកឆ្នាំនេះ (២០១២)

សែនក្បាលទឹកឆ្នាំនេះ​ ខ្ញុំបានចូលរួមទៀតហើយ បន្ទាប់​ពី​បានចូលរួមកាលពីឆ្នាំមុនម្តងរួចមក។ តាមពិតទៅ ខាងខ្ញុំក៏ដូច​ជាខាងភរិយាខ្ញុំដែរ មិនមែនជាកូនកាត់ចិនអីទេ គឺខ្មែរសុទ្ធតែម្តង តែចេះតែរៀបចំតាមគេតាមឯងដែរទៅ ៗតាមពាក្យដែល​គេ​នាំគ្នានិយាយថា កុំឲ្យ​ដូនតាឯងមើលមុខដូនតាគេគេ។ ដល់ឮចឹងខ្ញុំ និងភរិយាក៏គិតគូរគ្នា​រៀបចំចាត់ចែង​បាន​ពីរ​ឆ្នាំមកហើយ​រូម​ទាំង​ឆ្នាំនេះដែរ ហើយ​ធ្លាយដល់ចូលឆ្នាំចិន​ក៏បាន​រៀបចំសំនែនសែន​នឹងគេ​នឹងឯងដែរ​ កុំឲ្យគ្រួសារ​ឯង​មើលមុខគ្រួសារគេ :D។ 

បើនិយាយពីកន្លែងធ្វើការវិញ ថ្ងៃនេះស្ងាត់ជា្របតែម្តង។ នៅលើក្តារព៌តមានសុំច្បាប់ សុទ្ធតែឈ្មោះអ្នកសុំច្បាប់ឡើងពេញ រកកន្លែង​ថែមសឹងតែគ្មាន។ សំលេង​ចេញពីម៉ាស៊ីនថតចំលង​ដែលធ្លាប់តែតម្លង់ខ្ញុំនោះ ពេលនេះ​ក៏អត់បានឮទៀតដែរ គឺមួយព្រឹកមកហើយ។ ដល់​ចឹង​ទៅ​អត់មាន​អារម្មណ៍​ធ្វើការ​អី​ដែរ​ ទើបអង្គុយ​ដាក់ប្រកាសមួយជូនអ្នកភូមិយើងអានលែង។

អីយាស់! សុំប៉ុណ្ណឹង​សិនចុះ ប្រញាប់ទៅអុជធូប។😀

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: