ទំព័រដើម > វាចារខ្ញុំ > អ្នកប៉ះកង់

អ្នកប៉ះកង់

មិនដឹងជាត្រូវដាក់ចំណងជើងថាម៉េច ដាក់ត្រឹមណឹងបានហើយ។​ តាមពិតចង់ថែម ថា អ្នកប៉ះកង់សម័យថ្មី ខ្លាចប៉ះពាល់​សិទ្ធទូទៅរបស់គេ ក្រែងលោមានអ្នកខ្លះនៅល្អ មិនមានល្បិចដូចពួកគាត់។

ពេលជិះម៉ូតូឌុបភរិយា និងបងស្រីថ្លៃខ្ញុំត្រឡប់មកពីផ្សារបឹងត្របែក វិញ(រំលឹករឿងនេះ អាណិតអា Fino ហ្នឹងណាស់ ព្រោះ​សរុប​ទំងន់ទាំងបីនាក់ចូលគ្នាជិត២០០គីឡូទៅហើយ)​ ចៃដន្យអី​កង់ធូរពាក់កណ្តាលផ្លូវ។ ខ្ញុំក៏ឲ្យភរិយាខ្ញុំ​​ និងបងថ្លៃ​ជិះម៉ូតូឌុបទៅមុន​ហើយខ្ញុំក៏បរម៉ូតូរកន្លែងប៉ះ។ ប្រហែលជាខ្ញុំ​មិនសូវបានចូលជាង​មួយរយះនេះទើបមិនដឹង​ទំនៀមទំលាប់​​ថ្មី​ គ្រាន់តែចតវាយជន្ទល់កណ្តាលភ្លាម មេជាង​ដែលកំពុងពិសារបាយ​(មិនដឹងថាអាហារពេលព្រឹក​ឬថ្ងៃ​ត្រង់ទេ ព្រោះពេលនោះប្រហែលជាម៉ោង​១០) ប្រាប់ថា បងវាជន្ទល់កណ្តាល​ (កាលពីមុនគេរត់មកទទួលហើយ​វាយជន្ទល់អោយ​) ខ្ញុំក៏វាយជន្ទល់កណ្តាលអោយទៅទាំងគ្រវីក្បាល ព្រោះគិតថាគាត់កំពុងតែពិសាបាយ។ កូនជាងរបស់​ម្នាក់មក​ធ្វើជំនួសគាត់។ កូនជាងនោះបានទាញសម្ភារះមកមួយកម្ភេរ ហើយ​ចាប់​ផ្តើមទាញពោះវៀនកង់កន្ត្រាក់មក​តែម្តង​ (ដូចអត់ទំនង លើកមុនៗគេមួលខ្ចៅកន្លែងវាល់ចេញសិន​ ហើយគេហើយបានគេទាញសម្បក​កង់ ពោះវៀន និងកន្លែង​វាល់គេទាញថ្នមៗ) ធ្វើអោយ​ដាច់ក្បាល់វាល់​ហើយកូនជាង​នោះប្រាប់ខ្ញុំថា ពូដូរពោះវៀន។ ខ្ញុំហួសចិត្តមិនដឹងថានិយាយយ៉ាងម៉េច (ព្រោះមិនហ៊ាននិយាយ គ្នា​គាត់ច្រើនណាស់ មានមេជាង ក្មេងស្ទាវ​២នាក់ទៀតកំពុងហូបបាយ និងនារីម្នាក់ទំនងជាកូនមេជាងទាំងអស់) ពេលឃើញពោះ​វៀន​នៅក្រៅ ហើយ​ក្បាលវាល់នៅជាប់​ម៉ូតូ​នៅឡើយ​ មើលទៅមិនទំនងសោះ។ ​ ខ្ញុំមើលទៅ​ស្ទាវ២នាក់នោះមិនសូវស្រួលទេ (ស្លៀកខោរសំយេស អត់ពាក់អាវ ដើរកាងៗ​ហើយមើលមកខ្ញុំញយៗ)។

នេះទុកជាមេរៀនហើយ​ លែងចង់ចូលប៉ះតាម​កន្លែងអាណាធិបតេយ្យ​ចឹងទៀតហើយ គួរធ្វើតាមទំលាប់ រកកន្លែងស្គាល់គ្នា ឬកន្លែងមាន​យីហោរត្រឹមត្រូវ។ ចុះបើរកមិនឃើញ? ត្រូវទ្រាំអោយគេកោរមិនដាក់ទឹក​ទៀតហើយ៕

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. 5 ខែកញ្ញា 2012 ម៉ោង 9:04 ល្ងាច

    ចុះពោះវៀនម៉ាកអី ? អស់ម៉ាន ?

    • ហែម​ សុខជា
      6 ខែកញ្ញា 2012 ម៉ោង 10:12 ព្រឹក

      ញ៉ុមអត់ដែលឃើញស្រោមពោះវៀនដែលគាត់ដាក់អោយដែរ​។ ថង់ផ្លាស់ស្ទិកពីក្រៅព៌ណក្រហម។ សរុបទៅអស់ មួយម៉ឺនប្រាំពាន់រៀល។
      បើសិនជាវាល់ម៉ូតូវាបាក់មែនខ្ញុំមិនថាទេ តែជាងនេះ​ធ្វើ(បោក)មិនទំនងសោះ។

      • 6 ខែកញ្ញា 2012 ម៉ោង 10:30 ព្រឹក

        ពេល​បែក​ភ្លាម មាន​បាន​បន្ធូរកវ៉ាល់ទេ ?

      • ហែម​ សុខជា
        6 ខែកញ្ញា 2012 ម៉ោង 10:52 ព្រឹក

        អត់ផង គឺបរទៅអោយជាងតែម្តង ព្រោះនៅមិនឆ្ងាយដែរ ឆ្លងតែផ្លូវធំមួយប៉ុណ្ណោះ មកពីខ្ញុំមិនបានបន្ទូរមែនទេ?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: