ទំព័រដើម > វាចារខ្ញុំ > កង្វះ​ថវិកានាំ​ឱ្យ​គុណភាពខ្សែភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​នៅតែមាន​កម្រិត

កង្វះ​ថវិកានាំ​ឱ្យ​គុណភាពខ្សែភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​នៅតែមាន​កម្រិត

កង្វះ​ថវិកានាំ​ឱ្យ​គុណភាពខ្សែភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​នៅតែមាន​កម្រិត.

តើអ្នកគិតថា បញ្ហាកង្វះថវិកានាំអោយគុណភាពភាពយន្តខ្មែរមានកំរិតមែនទេ?

តាមគំនិតខ្ញូំដូចជាមិនអញ្ចឹងទេ។ យើងកុំនិយាយដល់ភាពយន្តហូលីវូដដែលចំណាយអស់រាប់សិបលានដុល្លា​ ទៅលើ​បច្ចេកទេស​​​ក្រាហ្វិកកុំព្យូទ័រអី យើងគ្រាន់តែគិតត្រឹមសាច់រឿងមនោសច្ចេតនាហើយប្រៀបធៀបជាមួយ​ ភាពយន្តថៃ​(មានតែរឿងឈ្នានីស ច្រណែន មិនសូវមាន​ប្រយោជន៍) កូរ៉េ (ដែលកំពុងតែវាយលុកយ៉ាងសំបើម តែខ្ញុំមិនចេះមើលទេ ស្ទួកៗ) ភាពយន្តចិន សិង្ហបូរី(ខ្ញុំចូលចិត្តមើលជាងគេ ដោយសារគេលេងទៅតាម​ចំណងជើងដែលគេដាក់ បើនិយាយពីពេទ្យ គឺអប់រំអំពីសុខភាព បើនិយាយពីការសើប​អង្កេត គឺសើបអង្កេតហើយ ពោរពេញដោយ​ទ្រឹស្តី បើស្តាប់ទៅគឺអ្នកនិពន្ធមានជំនាញ​ និងចេះបរិយាយទៅលើផ្នែកនោះ ៩៩%) ក៏នៅមិនទាន់ដល់គេផង ហើយរិតតែឆ្ងាយទៅទៀតជាមួយ​ខ្សែភាពយន្តក្នុងទសវត្សឆ្នាំ​៦០ និង៧០ ដែលកាលណោះបច្ចេកវិទ្យា​មិនទាន់មានការ​រីកចំរើននៅឡើយ (ខ្ញុំធ្លាប់បានមើល​ខ្លះ ដូចជារឿង ពុទ្ធិសែន នាងកង្រី រឿងអនអើយ ស្រីអន នៅមជ្ឃមណ្ឌលវប្បធ៌មបារាំងកាលពីជាង១០ឆ្នាំមុន ជាខ្សែភាពយន្តដែលរស់រវើក)។

តាមយោបល់ខ្ញុំ បញ្ហាទីមួយ គឺអ្នកនិពន្ធ។ អ្នកនិពន្ធខ្លះគាត់ចេះតែសរសេរៗអោយ​តែគ្រប់ម៉ោង បានមួយរឿងៗនឹង​អាលហុចអោយគេដឹកនាំ ហើយអ្នកខ្លះទៀតចំលងពីគេ​១០០%។ តែអ្នកនិពន្ធដែលខ្ញុំតែងកោតសរសើរ​គឺអ្នកនិពន្ធជើងចាស់លោកលី ប៊ុនយីម ដែលគាត់​តែង​តែខិតខំលើកស្ទួយវិស័យនេះ។ នឹកឃើញកាលពី​ប៉ុន្មានឆ្នាំមុនគាត់បានធ្វើអោយវិស័យខ្សែភាពយន្តងើបឡើង​វិញ​ដោយ​ស្នាដៃរឿង​ តេជោដំឌិន (មិនដឹងថា ដំឌិន សរសេរចឹងឬក៏អត់ទេ) ហើយមួយរយះក្រោយមកក៏ស្ងាត់ទៅវិញទៅ។ នៅមានលោក ម៉ៅ អាយុទ្ធ លោកហ្វៃ សំអាង (ឥឡួវនេះគាត់​ខំ​យកតាម ស្ទីលឥណ្ឌា) ដែល​កាលពីទស្សវត្សឆ្នាំ​៨០​ គឺមានពួកគាត់ហ្នឹងហើយ។ ហើយបច្ចុប្បន្ននេះគឺលោកស្រី ពាន់ ភួងបុប្ផា និងអ្ន​ក​សហការណ៍ជាមួយគាត់ម្នាក់ទៀតដែលខ្ញុំអត់បានចាំឈ្មោះ (ឃើញឧស្សាហ៍ដាក់ថាជាអ្នកនិពន្ធជាមួយគាត់) ដែល​កំពុងតែពុះពារសំបើមណាស់ (អាណិតគាត់មែនទែន) ដើម្បីថែរក្សាវិស័យភាពយន្តរបស់យើង។

ទីពីរគឺ អ្នកដឹងនាំរឿងនេះឯង។ ពួកគាត់គួរតែធ្វើយ៉ាងណាអោយភាពយន្តមានភាពរស់រវើក ជាពិសេសទៅលើតារា​សំដែង និងឈុតឆាកផ្សេងៗ។ កុំនៅតែស្ទួកៗពេក។ ខ្ញុំដឹងថាគាត់ចង់បង្ហាញពីអត្តចរិករបស់ខ្មែរយើង​ដែលស្រគត់ស្រគំ តែបើនៅតែបន្តបែបនេះទៀតមិនមានអ្នកណាមើលទេ ត្រូវតែអោយ​ស្រគត់ស្រគំនិងរស់រវើក ទៅតាមសម័យបច្ចុប្បន្ន។

បញ្ហាទីបី គឹថវិការហ្នឹងមែន។ ចំនុចមួយដែលខ្ញុំសង្កេតគឺអ្នកកាត់ត និងខាងក្រាហ្វិកកុំព្យូទ័រ។ គេមានរហូតដល់ប្រាំ​ទៅដប់​នាក់ឬលើសពីនេះទៅទៀត តែយើងវិញមានតែពីរបីនាក់ប៉ណ្ណោះ។ ឧបករណ័៍របស់គេ (មិន​ថា​ម៉ាស៊ីន​ថត​)គឺមានសុទ្ធតែទំនើបៗ​តាម​សម័យកាល ចំណែកយើងវិញប្រហែលជាមិនសមត្ថភាពទិញទេ។

ខ្ញុំសូមបញ្ចប់ត្រឹមណេះចុះ ដូចជាដល់ម៉ោងបាយហើយ។ តែសូមរក្សាសិទ្ធថា នេះមិនមែនជាការបន្តុះបង្អាប់អីនោះទេ​ វាជាការរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ ខ្ញុំសូមអភ័យទោសផងបើសិនខ្ញុំមិនបានលើកឡើងនូវអ្នកនិពន្ធ ក៏ដូចជាអ្នក​ដឹងនាំរឿងល្អៗ ផ្សេងៗទៀត ហើយសូមលើកទឹកចិត្តដល់ពួកគាត់ថា​ ត្រូវតែស៊ូៗៗៗៗៗៗៗបន្តទៀត។

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. 10 ខែកញ្ញា 2012 ម៉ោង 12:04 ល្ងាច

    ភ្លេចលោក ប៉ាន់ រិទ្ធី និង ឆាយ បូរ៉ា បាត់

    • ហែម​ សុខជា
      11 ខែកញ្ញា 2012 ម៉ោង 11:22 ព្រឹក

      សូមសួរលោកតា ម៉ាប់ ពួកគាត់ជាអ្នកនិពន្ធឬជាអ្នកដឹកនាំរឿង​?

      • 11 ខែកញ្ញា 2012 ម៉ោង 11:28 ព្រឹក

        ទាំង២ លោក ប៉ាន់ រិទ្ធី មានរឿងច្រើន ។ លោក ឆាយ បូរ៉ា រឿង ឃ្លាតទ៊សែនឆ្ងាយ ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: