ទំព័រដើម > ៤៨​ ធម្មទស្សន៏ > ៩ បញ្ញាសំខាន់​បំផុតសម្រាប់ជីវិត

៩ បញ្ញាសំខាន់​បំផុតសម្រាប់ជីវិត

បញ្ញាបាន​ចូល​ទៅ​ដឹង​ការ​ពិត​នៃ​ជីវិត​ ការពិតនៃ​ធម្មជាតិ​ មិននាំអោយ​ជីវិត​ជួប​ប្រ​ទះ​នៅ​ក្នុង​រឿង​កើត​ទុក្ខ​ មិន​សុខ​ចិត្ត​ ដូចជា​តណ្ហា​ឡើយ​។ ធម្មជាតិ​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ណា បញ្ញាដឹង​ទាន់​យ៉ាង​នោះ​ ដែល​ជា​ហេតុ​នាំ​អោយ​ជីវិត​ស្ងប់​ចិត្ត​។ បញ្ញាដឹងហេតុនៃ​សេចក្តី​វិនាស​ ដឹង​ហេតុ​នៃ​សេចក្តី​ចំរើន​ ហើយ​បាន​តម្កល់​ជីវិត​ អោយ​ឋិត​នៅ​ក្នុង​ហេតុ​នៃ​សេចក្តី​សុខ​ចម្រើន​គ្រប់​យ៉ាង​។

ការ​ឈ្នះ​ចិត្ត​អាក្រក់​របស់​ខ្លួន​ឯង​បាន​ ឈ្នះ​អំណាច​នៃ​ធម្ម​ថោក​ទាប​ ឈ្នះ​កិលេស ហាម​ចិត្ត​មិន​​ឳ្យ​សេព​គប់​នឹង​បាប​ធម៌ អប់​រំចិត្ត​អោយ​មាន​សីល​ មាន​កល្យាណ​ធម៌ មាន​សតិ​ មាន​បញ្ញា មាន​ភាព​ភ្លឺ​ស្វាង​ នេះ​ឯង​គឺ​ជា​ជ័យ​ជន្នះ​ដ៏ប្រសើរ គឺប្រសើរ​ជាង​ឈ្នះ​មនុស្ស​រាប់​លាន​នាក់​ក្នុង​សមរភូមិ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ៤៨ធម្មទស្សន៍

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

បញ្ចេញមតិ