ទំព័រដើម > គួរឲ្យ​ចាប់​អារម្មណ៏បំផុត​ > រឿងដែលខ្ញុំកំពុងតែតាមដាន

រឿងដែលខ្ញុំកំពុងតែតាមដាន

មួយរយះមកនេះ​(ចាប់​តាំងពីដើមខែមិនានេះមក) ខ្ញុំ​ហាក់​មាន​ការ​ចាប់​អារម្មណ៏ច្រើន​នឹង​ព័ត៌មាន​ថ្មី​ៗ​ ហើយ​ក៏ទទួល​បាន​នូវ​ការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នកតាមដាន​គ្រប់​ស្រទាប់​វណ្ណៈ។

  1. ករណី​ដំបូងគេ​ សូមលើក​យក​ករណី​របស់​និស្សិតពេទ្យ​ដែល​បាន​បើក​រថយន្ត​ទៅ​បុក​រះរហូតដល់​ស្លាប់​ទាំងកុមារនិងមនុស្សចាស់​អស់​ដល់​ទៅ​៣ឬ៤នាក់​ (ខ្ញុំចាំអត់បាន)។ ហើយ​រឿង​នេះ​យ៉ាងម៉េចទៀត​ខ្ញុំ​អត់​បាន​តាមដាន​ទៀត​ទេ។
  2. បន្ទាប់​មក​គឺ​សំណុំរឿង​របស់​លោក​​​ឧក​ញ៉ា​វែង​​ លី​តិច​ឡា​ និង​ភរិ​យា​ឈ្មោះ​លី​ ពៅដែលបាន​ធ្វើទារុណកម្ម​ទៅលើ​​នាង​សង់​ គន្ធា​ រហូតដល់​មាន​ស្នាកស្នាម​ពេញ​ខ្លួន​នោះ​​ ក៏មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ​ដែរ។
  3. ករណី​គ្រោះ​ថ្នាក់​ចរាចរទៅ​លើ​ក្រុម​តារាចំរៀង​របស់​ ខេមរៈ សេរីមន្ត ដោយ​ម្ចាស់​ក្រុម​ហ៊ុន​កុងតាន័រ​នោះ​កំពុង​ទទួល​នូវ​ពាក្យ​បណ្តឹង​យ៉ាង​ចាស់​ដៃ​ពី​លោក​ផង លោក​ពូកុយ​ និង​លោក​យាយ​ណាង​ ផង។ ចាំមើល​រឿង​នេះ​យ៉ាង​ម៉េច​ទៀត។
  4. មរណៈភាព​របស់​លោក​អៀង​ សារី កំពុង​តែ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូទៅ​ ជា​ពិសេស​ដើម​បណ្តឹង​ កំពុង​តែ​ជំរុញ​អោយ​សំណុំរឿង​០០២ឆាប់​ចប់​ ព្រោះ​មេដឹកនាំ​សំខាន់ៗ ក្នុង​របប​ពុលពត​បាន​ស្លាប់​ជា​បណ្តើរៗហើយ​។
  5. ចំណែក​ដែល​នៅ​ក្តៅ​ក្នុង​កម្រិត​៩០អស្សានោះ​គឺ​ករណី​របស់​ ដាវិត ឆាណាយវា ក្មួយប្រុសរបស់​គាត់ និង​អនុរដ្ឋលេខាធិការ​នៃក្រសួង​យុត្តិធម៌ម្នាក់​ទៀតកំពុង​តែ​ទទួល​ការ​តាម​ដាន​ជា​ច្រើន​ ជា​ពិសេស​សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី​ក៏កំពុង​តែ​តាមដាន​យ៉ាងគៀកៗ​ផង​ដែរ។
  6. នៅមាន​សំណុំ​រឿង​របស់​លោក​ឧកញ្ញាដែល​ជា​ម្ចាស់​ស្រាបៀ​លីអូផង។ គាត់​បាន​ទៅ​ឈូសឆាយ​ផ្ទះរបស់​ប្រជា​ពលរដ្ឋ​នៅ​កែវ​ផូស។ ខ្ញុំ​ធ្លាប់​ទៅ​កែវ​ផូស​ម្តង​ដែរ​កាល​ពី​ជាង​១០ឆ្នាំមុន​ កាលណោះ​ជា​ឆ្នេរខ្សាច់​ទទេរ តែមើល​ទៅ​ស្រស់​ស្អាត​ណាស់​។ អត់​ដឹង​ថា​ឥឡូវ​មាន​អភិវឌ្ឍន៍យ៉ាងម៉េចទេ។ ឆ្នេរ​ខ្សាច់​មិន​ធំ​ដូ​ច​នៅ​កំពង់សោម​ទេ (គេនៅ​ហៅចឹង​ទៀត​អត់?) តែ​បើ​យក​មក​អភិវឌ្ឍ ក៏មិន​ចាញ់គេឯងដែរ។

ប្រហែល​ជា​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​បាន​ដឹង​ ឬ​មិន​បាន​ចាប់​អារម្មណ៍។ តែយ៉ាង​ណា​ទាក់​ទង​ហ្នឹង​រឿង​ខាង​លើ​បើមាន​អ្វី​ថ្មី​សូម​ជួ​យ​ប្រាប់​ផង៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: