ទំព័រដើម > គួរឲ្យ​ចាប់​អារម្មណ៏បំផុត​, ផ្សេងៗ > គណប្រតិភូរកម្ពុជា​ នឹងធ្វើដំណើរទៅ​ Hague ដើម្បីចូលរួមសវនាការស្តីពីជំលោះព្រំដែនជាមួយថៃ

គណប្រតិភូរកម្ពុជា​ នឹងធ្វើដំណើរទៅ​ Hague ដើម្បីចូលរួមសវនាការស្តីពីជំលោះព្រំដែនជាមួយថៃ

ខាងក្រោមនេះ​គឺជាអត្ថបទដែលខ្ញុំនឹង​ធ្វើការបកប្រែទាំងស្រុង​ពី xinhua

លោកហោ ណាំហុង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹងនាំអ្នកជំនាញខាងច្បាប់​ និង​ព្រំដែនមួយក្រុមទៅកាន់ Hugue ប្រទេសហូឡង់​កាលពីថ្ងៃអង្គារ​ដើម្បីចូលរួមសវានាការទៅលើករណីផ្ទៃដីដែលកំពុងមានជំលោះ​ជាមួយប្រទេស​ថៃ​​ស្ថិតនៅជុំវិញប្រាសាទព្រះវិហារដែលត្រូវបានកសាងឡើងក្នុង​សតវត្សទី​១១។

មានប្រសាសន៍ទៅកាន់​អ្នក​យក​សារព៌ត័មាននៅ​អាកាសយាន្តដ្នានអន្តរជាតិភ្នំពេញមុន​ការចេញដំណើររបស់គាត់ លោក​ហោ ណាំហុងបានមាន​ប្រសាសន៍ថា គណប្រតិភូរ​ទាំងមូលរួមមាន​មន្រី្តជំនាញច្បាប់និង​កិច្ចការព្រំដែនរបស់ប្រទេសកម្ពុជា​ និង​អ្នកជំនាញច្បាប់​​អន្តរជាតិ​បីរួបទៀត​ដែល​ពួកគាត់​មក​ពី​ប្រ​ទេស​ បារាំង សហរដ្ឋអាមេរិក និង​ចក្រភពអង់គ្លេស។

គាត់បាន​មាន​ប្រសាសន៍ថា យើង​​មានសុទិដ្ឋិនិយមចំពោះករណីនេះ ពីព្រោះ​​តុលាការ​យុត្តិធ៌ម​អន្តរជាតិ (ICJ) ​​បាន​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅ​លើ​ករណី​នេះ​។

ប្រទេសកម្ពុជា​ និង​ថៃ ត្រូវបាន​កំណត់ពេល​អោយ​ផ្តល់​នូវ​របាយការណ៍ស្តីពីជំលោះនេះ​ដល់​ ICJ ពី​ថ្ងៃទី​ ១៥ ដល់​ ទី​១៩ ខែមេសា ហើយ​តុលាការ​ត្រូវបាន​រំពឹង​ថានឹង​ផ្តល់​ការ​សំរេច​ចិត្តថា​ភាគី​ណា​​នឹង​ត្រូវ​កាន់​កាប់​ដី​ជំលោះ​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​នោះ​ក្នុង​ឆ្នាំ​នេះ​។

សាវនាការ​ដែលនឹង​មក​ដល់​គឺ​ជា​លើ​ទី​២ ហើយ​សំរាប់​ប្រទេស​ទាំង​ពីនៅ​ឯ​តុលាការ​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ស្នើរ​ដល់​តុលាការ​ក្នុង​ខែ​មេសា ឆ្នាំ​២០១១ អោយ​បក​ស្រាយ​នូវ​សេចក្តី​សំរេច​​នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

តុលាការយុត្តិធម៌អន្តរជាតិ​បាន​សំរេច​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦៥ ថា​ ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​ថា ប្រទេសថៃ​ត្រូវ​ដក​កងទ័ព​ឬ​អ្នក​យាម​ ដែល​បាន​បោះ​ទី​តាំង​នៅឯប្រាសាទ ឬ​នៅ​ក្បែរ​នោះ​លើ​ទឹក​ដី​កម្ពុជា។

លោក​ហោ ណាំហុង​ បាន​ពន្យល់​ថា​​ ប្រទេស​កម្ពុជា​បាន​ស្នើរ​អោយ​តុលាការ​បកស្រាយ​សេចក្តី​សំរេច​ ពី​ព្រោះ​ ប្រទេ​ស​ថៃ​បាន​ឈ្លាន​ពាន​ទឹកដី​ប្រទេស​កម្ពុជា​ ហើយ​បាន​គ្រប់​គ្រង​ដី​នៅ​ភ្នំ​ទ្រព្យ​ ព្រម​ទាំង​បាន​អះ​អា​ង​ថា​ដី​ទំហំ​៤.៦ គ.ម ក្រឡានៅ​ជុំវិញ​ប្រាសាទព្រះ​វិហារ​ជា​របស់​ខ្លួន​។

គាត់​បាន​រំលឹក​ថា ការ​ប៉ះ​ទង្គិច​ម្តងម្កាល​រវាង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ បាន​កើត​ឡើង​ចាប់​តាំ​ង​ពី​ឆ្នាំ​ ខែ​កក្កដា​២០០៨​នៅ​ពេល​ដែល​ UNESCO ចុះ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ័ពិភពលោក​ ហើយ​ការ​ប៉ះ​ទង្គិច​ជា​ទ្រង់​ទ្រាយ​ធំ​គឺ​នៅ​ក្នុង​ខែ​គុម្ភះ​ និង​មេសា ឆ្នាំ​២០១១ អំឡុង​ពេល​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ​ (Democrat Party)។

នៅ​ក្នុង​ខែ​កក្កដា ២០១១ ICJ បាន​បង្គាប់​អោយ​ ប្រទេសកម្ពុជា​ និង​ថៃ​ត្រូវ​តែ​ដក​កង​ទ័ព​របស់​ខ្លួនចេញ​ពី​តំបន់​ធ្វើ​វិយោធកម្មបណ្តោះអាសន្នប្រមាណ​ ១៧.៣​ គ.ម ក្រឡាជុំ​វិញ​ប្រសាទ។​

ភាពតានតឹង​រវាង​ប្រទេសទាំង​ពី​រ​បាន​ធូរស្រាល​មក​វិញ​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១១ នៅ​ពេល​គណបក្ស​ Pheu Thai​ របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ Thaksin Shinawatra ឈ្នះ​ការ​បោះ​ឆ្នោត​សកល​ និង​បាន​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​។

ប្រាសាទ​ព្រះវិហារ​ ស្ថិតនៅ​លើ​កំពូល​ភ្នំដងរែក ដែល​មាន​កំពល់​ ៥៣៥​ ម៉ែត្រជាប់​នឹង​ប្រទេសថៃ​។ វាមាន​ចំងាយ​ប្រហែល​៥០០ គ.ម ស្ថិត​នៅ​ប៉ែក​ឥសាន​នៃ​ទី​ក្រុង​ភ្នំពេញ​ ដែល​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: