ទំព័រដើម > វាចារខ្ញុំ > ខ្ញុំគិតថា វា​មិន​ត្រូវ!!!???

ខ្ញុំគិតថា វា​មិន​ត្រូវ!!!???

ខ្ញុំក៏ជា​អ្នក​ដែល​ចូលចិត្ត​តាម​ដាន​ព័ត៌មាន​ចរាចរណ៍តាម​រយះ​កញ្ចក់​​ទូរទស្សន៍​ម្នាក់​ដែរ។ ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ជា​មិន​មាន​ធ្លាក់​ចុះ​នោះ​ទេ បែ​រជា​កាន់​តែ​សាហាវ​ជាង​មុន​ទៅ​ទៀត​។ តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ចេះ​តែ​ឆ្ងល់​មិន​អស់​ចិត្ត​សោះ​។ ប្រហែល​ជា​មក​ពី​ខ្ញុំ​អត់​ដែល​បាន​រៀន​ ឬអត់​បាន​អាន​ពី​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​ទើប​មិន​យល់​។

សូមលើ​ឧទាហរណ៍មួយ​ដែល​ខ្ញុំ​បាន​តាមដាន​តាមរយះ​ទូរទស្សន៍​ហង្សមាស​ HDTV ប្រហែលជា​កាល​ពី​ម្សិលមិញ ឬ​ម្សិល​ម្ងៃ​។ តាម​ការ​អាន​របស់​អ្នក​អាន​ព័ត៌មាន​ សាច់រឿង​គឺ​បែប​នេះ​៖

មាន​បុរស​ម្នាក់​បាន​ផឹក​ស្រាស្រវឹង​ជោគ​ ហើយ​បាន​ជិះម៉ូតូ​របស់​គាត់​មក​ផ្ទះវិញ។ ប្រហែល​ជា​មក​ពី​ទប់​ម៉ូតូមិន​ជាប់​ហើយ​មើល​ទៅ​ ដែល​ក្រោយ​ពី​ជិះ​ម៉ូតូ​បាន​មួយ​សន្ទុះ​ក៏ដូល​នៅ​ពីក្រោ​យ​ឡាន​មួយ។ មិន​ដឹង​គាត់​គិត​យ៉ាង​ម៉េច​ បាន​ជិះម៉ូតូ​គាត់​ដេញ​តាម​ឡាន​នោះ ហើយ​មក​ស្ទាក់​ពី​មុខ​ ទាម​ទារ​ឲ្យ​ម្ខាស់​ឡាន​សង​​ ដោយ​មាន​ការ​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាជន​ដែល​នៅ​ក្បែរ​នោះ​។ អ្នក​អាន​ព័ត៌មាន​បាន​បន្តទៀត​ថា​ ដោយ​ខ្ជិល​មាន​បញ្ហាវែង​ឆ្ងាយ​​ ម្ចាស់​ឡាន​ក៏សង​ជាប្រាក់​ ពីរម៉ីនរៀល​ដើម្បី​បញ្ចប់​រឿង​។​

ខ្ញុំ​មិន​ដឹង​ថា​ ម្ចាស់​ឡាន​នោះ​គិត​យ៉ាង​ម៉េច​បាន​ជា​ត្រូវ​សង​ទៅ​ម្ចាស់​ម៉ូតូនោះ​។ បើសិនជាខ្ញុំ​វិញ​ អត់​សង​ទេ ហើយ​ថែម​ទាំង​អោយ​សមត្ថកិច្ចចាប់​គាត់ហ្នឹង​ដាក់​ប៉ុស្តទៀត​។ យក​តែមួយ​ករណី​មក​តបត​ ក៏បាន​ដែរ​ គឺស្រវឹង​ហើយ​ បើក​បរ

តាម​ដែល​ខ្ញុំ​ដឹង​ មាន​ករណី​ស្រដៀង​គ្នា​ច្រើន​ណាស់​ ហើយ​អ្នក​ដែល​មាន​យាន្តជំនិះខ្ពស់​ជា​ង (រថយន្ត) តែង​តែ​សង​អ្នក​ដែល​មាន​យាន្តជំនិះ​ទាប​ជាង (ម៉ូតូ កង់ ជាដើម) ទោះ​បី​ជា​ពេល​ខ្លះ​ម៉ូតូ ឬកង់​នោះ​ខុសក៏ដោយ​។

អត់​យល់!!! ដូចជាមិន​ត្រូវ!!!

ចំណាត់ក្រុម ៖វាចារខ្ញុំ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: