ទំព័រដើម > គួរឲ្យ​ចាប់​អារម្មណ៏បំផុត​, វាចារខ្ញុំ > ការរិះគន់លើតារាៗដែលចេញមុខឃោសនាអោយគណបក្សរបស់ខ្លួន

ការរិះគន់លើតារាៗដែលចេញមុខឃោសនាអោយគណបក្សរបស់ខ្លួន

ចាប់តាំងពី​ថ្ងៃទីមួយរហូត​មកដល់ថ្ងៃនេះ យើងសង្កេតឃើញថា​ ការដង្ហែរក្បួនគាំទ្រគណបក្សដែល​ខ្លួន​ពេញចិត្តនៅតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញ​មិនសូវជាមានភាពមរមាញឹកដូចក្នុងបណ្តាញ​សង្គម​នានានោះទេ។ នៅក្នុងនោះ Facebook បានក្លាយ​ជាសង្វៀនដ៏ក្តៅគគុកសម្រាប់អ្នក​គ្រាំ​ទ្រ​គណបក្សនិមួយៗ។ ហើយថ្មីៗនេះ​ ការវាយ​ប្រហារ​តារាមួយ​ចំនួន​ដែល​ជួយ​ឃោសនា​អោយ​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កំពុងត្រូវបាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​វាយ​ប្រហា​រ​យ៉ាង​ចាស់​ដៃ​តែម្តង​។

មាន​មតិ​ខ្លះ​បាន​ព្រមាន​ថា​ នឹង​ឈប់​គាំទ្រពួក​គាត់​ត​ទៅ​ទៀត​ ដោយ​សារ​ពួក​គាត់​ជា​តារា​មិន​ថា​ជា​តារា​កំប្លែង​ ឬតារា​ចំរៀង​ទេ ត្រូវ​តែ​ឈរ​នៅ​កណ្តាល​។ អ្នកខ្លះ​បាន​កាត់​ត​រូប​របស់​ពួក​គាត់​ដាក់​ជា​ខ្លួន​សុនខ​ទៀត​ក៏មាន ឬក៏មាន​កាត់​យក​ឈុត​ដែល​ពួក​គាត់​សម្តែង​ និ​ង​ដក​ស្រង់​សម្តី​ក្នុង​សាច់​រឿង​នោះ​មកឌឺដង​ក្នុង​បណ្តាញ​សង្គម​នានា។​

ចំណែក​មតិ​ខ្លះ​បាន​លើកឡើងក្នុង​ន័យការពារ​ថា​ ពួក​គាត់​មិន​មាន​ចេតនា​គាំទ្រទេ តែ​នេះ​ជា​ការជួល​អោយ​សម្តែង​ ហើយ​ពួកគាត់​ជា​តារា​ត្រូវ​តែ​សម្តែង​ដើម្បី​ប្រាក់​កម្រៃ​ នេះ​ជា​រឿង​ធម្មតា។

មតិមួយ​ចំនួន​ទៀត​បាន​លើក​យក​បញ្ហាសិទ្ធមនុស្ស​មក​និយាយ ដែល​ត្រូវ​នឹង​ចិត្ត​របស់​ខ្ញុំ​។ ពួកគាត់​និយាយ​ថា​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋម្នាក់​ៗ គាត់​មាន​សិទ្ធិ​គាំទ្រ​ទៅ​លើ​គណបក្ស​ដែល​ខ្លួន​គាំទ្រ​ដូច​គេ​ដូច​ឯង​ដែរ​។

ImageImageImageImageImageImage

ចុះ​អ្នកយល់​យ៉ាង​ណា​ដែរ?

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: