ទំព័រដើម > គួរឲ្យ​ចាប់​អារម្មណ៏បំផុត​, ជីវិតពិត > វិធីថែរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង

វិធីថែរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង

 

១. កាយនិងចិត្តត្រូវក្បែរគ្នា

មើលទៅដូចជាមិនពិបាកទេ តែស្ថិតក្នុងសម័យដែលមានការរីកចម្រើន​ខាងទំនាក់ទំនងបន្ទាន់ និង​ដំណឹងខ្លីៗដែល​បញ្ជូនតាម​ទូរស័ព្ទឥតឈប់ឈរពីបណ្តាញសង្គមផ្សេងៗនោះ ការផ្តោតអារម្មណ៍ទៅលើដៃគូរអ្នកហាក់​ដូច​ជា​ពិបាកបន្តិចហើយ។ តើញឹកញាប់ទេដែលដៃគូរបស់អ្នក​ជជែកជាមួយអ្នក តែអ្នក​បែរជាស្រាប់​តែនឹកឃើញថា​ អ្នក​មិន​បានឆែក Facebook មួយព្រឹកហើយ​យក​មក​ឆែក​ភ្លាម​ៗ​ដោយ​បណ្តោយ​ឲ្យ​ដៃគូរបស់​អ្នក​ហាក់​ដូច​ជា​កំពុងតែ​និយាយ​តែម្នាក់​ឯង​ព្រោះ​អារម្មណ៍​អ្នក​មិន​នៅជាមួយ​គាត់? ដើម្បីបញ្ជាក់ថា​អ្នក​ពិតជានៅជាមួយ​គាត់​ អ្នក​ត្រូវ​តែ​នៅ​ទាំងកាយទាំងចិត្ត។ និយាយរូម​គួរផ្តោត​ទៅលើ​ការសន្ទនារជាមួយ​ដៃគូរបស់​អ្នក​ជាជាង​ការយកចិត្តទុកដាក់ទៅលើ​ដំណឹងដែល​លោតមក​ក្នុង​ទូរស័ព្ទរបស់​អ្នក​ដែល​អ្នក​អាច​ឆែក​ពេល​ណា​ក៏បាន។

២. ត្រៀមខ្លួនទទួលការលំបាក

គ្រាន់​តែ​ស្រលាញ់គ្នា​មិន​មាន​ន័យ​ថា​អ្នក​បាន​តាំងចិត្ត​ថា​នៅជាមួយ​គ្នា​ដោយ​មាន​សុភមង្គលនោះទេ។ ការ​រក្សាទំនាក់​ទំនង​ឲ្យបាន​យូរ​អង្វែង​ទាមទារនូវ​ការអត់​ធ្មត់​ជា​ច្រើន​។ មានន័យ​ថា​ ថ្ងៃណាមួយ​ដៃគូររបស់​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាងខ្លាំង​រហូត​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​បន្តទៅ​ទៀត​បាន​ ប៉ុន្តែ​បើ​អ្នក​ទាំង​ពីរ​ដឹងជាមុន​ថា​ការ​នៅ​ជាមួយ​អាច​នឹង​ជួប​ការ​លំបាក ហើយ​យល់​ពី​តម្លៃ​របស់គ្នា​ទៅ​វិញ​ទៅ​មក នោះ​អ្នក​នឹង​មិន​មាន​ការលំបាក​ក្នុង​ការ​បន្ត​ទំនាក់​ទំនងនោះទេ។

៣. ភាពស្និតស្នាល

ក្រៅពីការចំណាយ​ពេល​វេលានៅក្បែរគ្នា​ អ្នក​គួរ​ស្វែង​យល់​ថា​តើ​ដៃគូរបស់​អ្នក​ត្រូវការ​ភាពស្និតស្នាល​បែប​ណា​ជាមួយ​អ្នក​។ សម្រាប់​គូសង្សារកាយវិការមួយ​ចំនួន​​ត្រូវបានកំណត់​ដោយ​ទំនៀមទំលាប់ តែ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កំណត់​ដោយ​ដៃគូរបស់​ផ្ទាល់​ នេះជាអ្វីដែល​អ្នក​ត្រូវ​ស្វែង​យល់​។ សម្រាប់​ប្តីប្រពន្ធគួរស្វែងយល់​ពី​តម្រូវ​ការ​នៃ​ភាព​ស្និតស្នាល​រវាងគ្នា​និង​គ្នា តើដៃគូរបស់អ្នក​ត្រូវ​ការ​របៀបណា?

៤. បង្កើន​ភាពរីករាយ

ប្រសិន​បើអ្នក​គ្រាន់តែចំអិន​ម្ហូប​ មើលទូរទស្សន៍ រួចចូលគេង​នោះ មិន​យូរមិន​ឆាប់​អ្នក​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់។ ចូរស្វែងរក​អ្វីដែលថ្មី​ៗ​ដើម្បី​ឲ្យ​ដៃគូរបស់​អ្នក​មាន​ភាពរីករាយ​ និង​ភ្ញាក់​ផ្អើល​ដោយ​សកម្ម​ភាព​ផ្សេងៗ​ពេល​គាត់​នៅជាមួយ​អ្នក។ បន្ទាប់​ពី​ញ៉ាំអាហារពេលល្ងាចរួច​គួរចេញទៅក្រៅ​មើលកុន មើលតន្រ្តី ឬទៅ​រមនីយដ្ឋាននានានៅចុងសប្តាហ៍។

៥. ចងចាំអនុស្សាវរីយ៍ល្អៗ

មិន​ខុសពីពាក្យ​ចាស់​បុរាណ​របស់​ខ្មែរយើង​ដែលថា​ ឃ្លានឆ្ងាញ់ស្រលាញ់ល្អនោះទេ ពេល​អ្នក​ស្រលាញ់គ្នា​ដំបូង​ អ្នក​បាន​ផ្តោត​ទៅ​លើ​តែ​ចំណុចវិជ្ជមាន​របស់​គាត់។ អ្នក​មាន​អារម្មណ៍ស្រលាញ់ងុប​នឹង​សមត្ថភាពផ្នែកតន្រ្តី​របស់​គាត់​ ឬក៏យោបល់ផ្សេង​ៗទៅលើចំនុចខ្វះខាតរបស់អ្នក​។​ តែមួយរយៈកន្លងមក​ សមត្ថភាពក៏ដូចជាយោបល់ទាំងនេះក៏ប្រែ​ជាធម្មតាគួរឲ្យធុញ​ពីព្រោះអ្នក​បាន​ចាប់​ផ្តើម​ស្វែងយល់​ពី​ចំនុចអវិជ្ជមាន​របស់​ដៃគូអ្នក​កាន់​តែច្រើន​ទៅៗ។ ជាពិសេស​នៅ​ពេលឈ្លោះប្រកែកគ្នា អ្នក​ត្រូវ​ទទួលស្គាល់ថា​ចំនុចល្អណាខ្លះ​ដែលអាច​យកប៉ះប៉ូវ​នូវ​ចំនុចអវិជ្ជមាននេះ​ឬចំនុចខ្វះខាតទាំងនោះ ចាប់​ផ្តើម​រំលឹក និងឲ្យ​តម្លៃ​ទៅ​អនុស្សាវរីយ៍​ដែល​មាន​កន្លងមក​ជាជាង​ការ​គាស់​កកាយ​អ្វី​ដែល​នាំឲ្យ​ល្អកកករ។ ការផ្តោតទៅលើចំនុចល្អៗរបស់​ដៃគូគឺជាកត្តាដ៏សំខាន់​​សម្រាប់រក្សាទំនាក់ទំនង​ឲ្យ​បាន​យូរ​អង្វែង។

តើអ្នក​មាន​អ្វីចង់​បន្ថែមទេ? សូមចូលរួមចែករំលែកទាំងអស់គ្នា!!!

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: