បណ្ណសារ

Archive for ខែវិច្ឆិកា, 2012

Absolute Phrases (Part 1)

27 ខែវិច្ឆិកា 2012 មតិ 2

នេះគឺ​ជា​សំណូម​ពរ​របស់​ ​Nhon pheap (អ៊ីមេល៖ Nhonpheap@yahoo.com)។​​​​​​​​​

សូម​ជូន​ភាគ ១សិន​ ខ្ញុំបាន​ឃើញ​គាត់​សំណូមពរយូរ​ដែរ​ហើយ​ ប្រហែល​ជា​ជិត​មួយ​ខែ​មក​ហើយ​ តែ​ដោយ​សាររវល់​​ការងារ​ពេក​មិន​បាន​ដាក់​អោយ​ទាន់​ពេល។ ខ្ញុំសូម​ទោស​ផង Nhon Pheap (សូម​ទោស​ ខ្ញុំអត់​ដឹង​ថាហៅ​ជាផ្លូវការថា​ម៉េច​នោះទេ)។ បើសិន​ជាបងប្អូន​មាន​អ្វី​ជា​ការ​កែលម្អ ខ្ញុំរីករាយ​នឹង​ទទួល។

Absolute Phrase គឺជា Modifier (ហើយ​ជា​ញឹកញាប់​ណាស់​វា​គឺ​ជា​ Participle) ឬជា​ Modifier រួម​នឹង​ពាក្យ​មួយ​ចំនួន​ទៀត​ ដែល​ភ្ជាប់​ទៅ​នឹង​ប្រយោគ​មួយ ឬ​នាម​មួយ​ ដោយ​មិន​មាន​ Conjunction។ មាន​មតិខ្លះទៀត​និយាយ​ថា​ Absolute Phrase លើក​អត្ថន័យ​ឱ្យ​ប្រយោគ​ទាំង​មូល។ Absolute Phrase មិន​មាន​ Finite Verb នោះទេ។

Absolute Phrase រួម​មាននាម​មួយ​នឹង​ពាក្យ​បញ្ជាក់​ន័យ​ឱ្យនាម​នោះ។

Absolute Phrase គឺជា​ប្រយោគ​ដែល​មិន​សំខាន់ក្នុង​ប្រយោគ​នោះ​ទេ (ដាក់​ក៏បាន​ មិន​ដាក់​ក៏​បាន) និយាយរួម​គឺយើង​អាច​លុប​វា​បាន​ដោយ​មិន​មាន​ការ​ប៉ះពាល់​ដល់​អត្ថន័យ​ ឬវេយ្យាករណ៍​នៅ​ក្នុង​ប្រយោគ​ឡើយ។ ជា​ទូទៅ​យើង​ញែកវា​ចេញពី ប្រយោគ​ដោយ​ Comma (,) និងdashes (-)។

ប្រភព៖ http://www.testmagic.com

ឧទាហរណ៍

  1. Her determination stronger than ever, Nexisa resolved not to give up until she had achieved her dreams.
    1. Her determination stronger than ever គឺជា​ Absolute Phrase ដែល​លើក​អត្ថន័យ​អោយ​ Nexisa
    2. stronger than ever គឺជា​ Modifier របស់​នាម​ Her determination
  2. The sun shining bright and the pale blue sky forming a backdrop of the Sacre Coeur, Carl stepped into his future as a traveler and observer.
    1. The sun shining and the pale blue sky forming a backdrop of the Sacre Coeur គឺ​ជា​ Absolute Phrase ដែល​តាម​ការ​វិភាគ​របស់​ខ្ញុំ​ វា​លើ​អត្ថន័យ​អោយ​ប្រយោគ​ទាំងមូល
    2. នៅ​ក្នុង​ប្រយោគ​នេះ​ មាន​ Absolute Phrase ចំនួន​២។ ទីមួយ​គឺ​ The sun shining ដែល​មាន​ shining  លើក​ន័យ​ឱ្យ​នាម The sun។ ទី​ពីរ​គឺ the pale blue sky forming a backdrop of the Sacre Coeur ដែល​មាន​ forming a backdrop of the Sacre Coeur លើក​ន័យ​អោយ​នាម​ the pale blue sky។
ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស