បណ្ណសារ

Archive for the ‘វាចារខ្ញុំ’ Category

វិន័យទាំង៧ក្នុងជីវិត

បេីអាចធ្វើបាន ជារឿងល្អបំផុត តែខ្ញុំគិតថាកម្រនឹងមានមនុស្សអាចធ្វើបានណាស់ ដោយសារវិន័យមួយ​ចំនួន​គឺ​ស្ថិតជាប់នឹងការគិតរបស់យើងមិនងាយនឹងយកចេញបាន។ តែឆ្លងតាមការប្រឈរមុខនឹងបញ្ហាកន្លងមក​នេះ​ខ្ញុំ​អាច​អភិវឌ្ឍខ្លួន​បាន​​ច្រើនដែរនៅសល់តែចំនុចទី​១ និងទី៥ទេ។ ចុះអ្នកទាំងអស់គ្នាវិញអាចធ្វើបានប៉ុន្មាន​ចំនុច​​ហើយ? ខ្ញុំសុំបកស្រាយត្រួសៗ ខ្លីៗទាក់ទងនឹង​ចំនុចទាំង៧នេះ

  1. កុំគិតពីរឿងអតីតកាលដែលមិន​អាច​ប្តូរបានទើបមិន​ប៉ះពាល់ដល់បច្ចុប្បន្នរបស់យើង
  2. អ្វីដែលគេគិតពីយើង វាមិន​ទាក់ទងនឹងយើងនោះទេ ឲ្យ​គេ​គិតអី​គិតទៅ
  3. ពេលវេលាអាចជួយយើងព្យាបាលគ្រប់រឿងទាំងអស់ ដូចច្នេះប្រគល់រឿងទាំងអស់​ឲ្យ​ពេលវេលាចុះ​
  4. កុំប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ កុំវាយតម្លៃអ្នកដទៃ យើងមិន​ដឹង​ថាគេ​បាន​ឆ្លង​កាត់​អ្វីខ្លះនោះទេ
  5. ឈប់គិតច្រើន។ ចម្លើយទាំងអស់នឹងមករកយើងដោយខ្លួនឯងនៅពេលយើងលែងរំពឹងវា
  6. សុភមង្គលរបស់យើងគឺឋិតនៅលើយើងខ្លួន​ឯង
  7. ត្រូវញញឹម។ បញ្ហាទាំងអស់មិន​មែនយើងត្រូវដោះស្រាយតែឯងនោះទេ។

7 Cardinal Rules in Life

ពាក្យសន្យា និងការគោរពាក្យសន្យា

ការសន្យាមាន​ច្រើន​ប្រភេទ៖ សន្យារឿងស្នេហា សន្យារឿងពេលវលា សន្យារឿងទិញវត្ថុឲ្យ​គ្នា សន្យាសងលុយ​ជាដើម។

សន្យា​រឿង​ស្នេហាថាស្រលាញ់គ្នា​ដល់​ចាស់​ស្លាប់​មិន​ក្បត់​គ្នា បើម្ខាង​ណា​លួចលាក់​មាន​អ្នក​ថ្មី អ្នក​នោះ​ជាអ្នក​ក្បត់​សន្យា​។ ភាគរយ​ដែល​អាច​គោរព​ពាក្យ​សន្យា​ គឺ​១០០% ព្រោះវាស្ថិតនៅលើចិត្ត។

សន្យារឿងពេលវេលាថា​មក​ឲ្យ​ទាន់ បើ​អ្នក​ណា​មក​យឺត​ ចាត់​ទុក​ថា​មិន​គោរព​ពាក្យ​សម្តី មិន​គោរព​សន្យា។ ភាគរយ​ដែល​អាច​គោរព​ពាក្យ​សន្យា​បាន​គឺ​ ១០០% អោយ​តែ​បាន​ត្រៀម​ខ្លួន​ជាមុន​នឹង​មិន​មក​យឺត​ទេ បើមក​យឺត​គឺ​មក​ពី​មើលងាយ​ពេល​វេលា ឬអ្នក​ដែល​ត្រូវ​គេ​សន្យាមិន​សំខាន់។

សន្យា​រឿង​ទិញវត្ថុឲ្យ​គ្នា វាមិន​សំខាន់​ថា​ អ្នក​នោះ​មាន​ចិត្ត​ចង់​ទិញ​ឬមិន​ចង់​ទិញ​នោះ​ទេ បើ​គេ​មិន​ចង់​ទិញឲ្យ​ គេ​មិន​សន្យា​នោះទេ តែ​អ្វីដែល​សំខាន់​គឺលុយ។ ពេល​ដែល​គេ​សន្យា​ គេគិត​ថា​គេ​មាន​លុយ​អាច​ទិញឲ្យ​បាន តែ​ដល់​ពេល​នោះ​គេ​អាច​នឹង​គ្មាន​លុយដោយ​ប្រការ​ណា​មួយ។ យើង​ត្រូវ​មើល​លើ​ស្ថាន​ភាព​ជាក់​ស្តែង។ ភាគរយ​នៃ​ការ​គោរព​ពាក្យ​សន្យា​គឺ​ ៥០%លើចិត្ត និង​៥០%​លើលុយ។

សន្យា​ថា​សង​លុយ​ ក៏​មិន​ខុស​ពី​ករណីទិញ​របស់​របរ​ឲ្យ​គេ​ដែរ យើង​ត្រូវ​មើល​លើ​ស្ថា​ន​ភាព​ជាក់​ស្តែង​ថា​ អ្នក​នោះ​មាន​សមត្ថភាព​សងតែ​មិន​សង​ ឬ​​គ្មាន​សមត្ថភាព​សងពិត​ប្រាកដ។ ខ្ញុំ​អាច​កំណត់​អត្រា​ថា​ ៥០/៥០ ព្រោះ​វា​មិន​ឋិតនៅលើ​ចិត្តចង់សង​តែ​ម្ខាង​នោះ​ទេ​ គឺ​ឋិត​នៅ​លើទឹក​លុយ​ថា​មានឬ​អត់។ ចង់​ដឹង​ថា​មាន​ ឬក៏អត់​គឹយើង​ត្រូវ​ធ្វើការ​តាម​ដានសកម្មភាព​ថា​អ្នក​ជំពាក់​បំណុលយើង​នោះ​ពិត​ជា​មាន​តែមិន​ព្រម​សង ឬមួយ​គេ​ពិត​ជា​អត់​មែន។

ចំណាត់ក្រុម ៖ផ្សេងៗ, វាចារខ្ញុំ ស្លាក:

សូនីតាបាន​ចូលរៀន​ហើយ

ធ្មេចបើកៗ កូនស្រី​សំណប់​ចិត្ត​មាន​អាយុ ២ឆ្នាំ​៩ខែហើយ។ ថ្វីត្បិតតែ​មិន​ទាន់​គ្រប់​អាយុ​ចូល​រៀន​ក៏ដោយ តែ​ដោយ​សារ​ភរិយារបស់​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ​ទើ​ប​សុំ​ការ​អនុគ្រោះ​ពីលោក​នាយក និង​អ្នក​គ្រូ​នាយិកាឲ្យ​បាន​ចូល​រៀន​។ តាម​ពិត​ទៅក៏​មិន​ទាន់​ចង់​ដាក់​សាលា​ប៉ុន្មាន​ដែរ​ តែ​ដោយ​សារ​សព្វថ្ងៃ​អ្នក​ម៉ាក់​របស់​ខ្ញុំ​គាត់​សុខភាព​មិន​សូវ​ល្អ មិន​អាច​មើល​កូន​របស់​ខ្ញុំ​ដូច​ពី​មុន​ទើប​នាំ​គ្នា​សម្រេច​ចិត្តដាក់​ឲ្យ​គាត់​បាន​ចូល​រៀន​មុន​អាយុ​ក្រោម​ការ​ជួយ​ជ្រៀមជ្រែង​ពី​ប្អូន​ស្រី​របស់​ខ្ញុំ​ពាក់កណ្តាល។ បើ​និយាយ​ទៅ​គួ​រ​ឲ្យ​ខ្មាស់​ណាស់ សូម្បីតែ​ប្រាក់​ជាង​៥០ដុល្លាក្នុង​មួយ​ខែ​ក៏​គ្មាន​ឲ្យ​កូន​រៀន​ដែរ​។ មិន​ដឹង​ធ្វើ​ម៉េច​ដែរ​បើ​ជីវភាព​ខ្វះខាត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​អញ្ចឹង។

ហែម​ ពន្លឺសូនីតា Hem Ponleusonita

ហែម​ ពន្លឺសូនីតា
Hem Ponleusonita

Merry Christmas and Happy New Year

ចំណាត់ក្រុម ៖ផ្សេងៗ, វាចារខ្ញុំ ស្លាក: ,

ចាប់ផ្តើ​ម​អាន​សៀវភៅ

បន្ទាប់ពីបាន​ខ្ជះខ្ជាយពេលវេលាលេង​ល្បែងកំសាន្តតាម​អ៊ីនធើណេតអស់ជាច្រើន​ឆ្នាំមក​ ពេល​នេះ​ខ្ញុំ​ចាប់​ផ្តើម​ប្តូរទម្លាប់​មក​ជា​ការអាន​សៀវភៅវិញហើយ​។​ កន្លងមកខ្ញុំ​បាន​ទៅ​បណ្ណាគារ​ហើយ​ឃើញសៀវភៅ​គួរឲ្យ​ចាប់​អារម្មណ៍​តែមិន​ដែល​បាន​ទិញយកមកអាន​ទេ​ (ប្រហែលមកពីខ្ជិលផង) ព្រោះទម្លាប់​មិន​សូវ​ចូល​ចិត្ត​អាន​សៀវភៅក្រៅពីសៀវភៅមេរៀន​នោះទេ។​

ការ​រៀន​កែរទម្លាប់​មក​ជាការ​អាន​ ពិតជាមាន​ការលំបាក​ដែលតម្រូវឲ្យមានការ​អត់ធ្មត់ និង​យក​ចិត្តទុក្ខដាក់យ៉ាងខ្លាំង។

នេះជាសៀវភៅដែលខ្ញុំសាកល្បងជាលើកដំបូង។

Book

ទើបបាន​ទំនេរបន្តិច

សួស្តី!!!!!!
ដូចជាស្ងាត់ជ្រាបតែម្តង​ហើយ​អ្នក​ភូមិ​យើង​ អត់​មាន​ឃើញ​មិត្តណា​ផ្សាយ​អត្ថបទ​អីសោះ។

សម្រាប់​​ខ្ញុំទើប​តែ​មាន​ទំនេរ​បន្តិច​ បន្ទាប់​ពី​ការងារ​គទឹកគដី (សរសេរ SOPs)​ ការ​សិក្សា​ដ៏មារញឹក​(សរសេរ Report មិនទាន់​ចប់​ផង) រួម​ទាំង​មុខរបរ​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​បាន​មួយ​ខែ​នេះ ជិតឆ្កួតហើយ

ឥឡូវការ​ងារចប់​បាន​ច្រើន​ហើយ​ រាង​ទំនេរ Reportវិញនៅតែ​កែសម្រួល​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ចំណែកការរកស៊ីវិញ​ក៏ចេះរៀបចំបន្ទាប់​ពី​រញេររញៃមួយខែមកនេះ។​ បើមាន​មិត្តណាទំនេរកំុភ្លេច​ចូល​លេង ចូលទិញ​ទំនិញ​ខ្ញុំ​ផង។ តម្លៃសមរម្យ ធានាថាមិន​ថ្លៃជាង​ផ្សារនានានោះទេ។​ ទី​តាំងស្ថិតនៅ​ ទល់មុខ​ស្ថាន​ទូត​អូស្ត្រាលី តាមវិថីរដ្ឋសភា (ឆ្លៀតផ្សាយ​ពាណិជ្ជកម្មបាន​តិចទៀត​ ហេស)​៕

ចំណាត់ក្រុម ៖វាចារខ្ញុំ

មុខរបស់ថ្មីរបស់ខ្ញុំ

កាលពីអាទិត្យ​មុន​ខ្ញុំ​បាន​បើ​ការ​រកស៊ី​តូចតាចមួយ​នៅ​ផ្សាររាត្រី​សម្បត្តិទន្លេបាសាក់​ ដែលមាន​ទី​តាំង​ស្ថិត​នៅ​ទល់មុខ​ស្ថាន​ទូត​អូស្រ្តាលី​ ផ្លូវ​ឡើង​ទៅ​ស្ពាន​ហង្ស​។ ទំនិញ​មាន​ដូច​ជា​ អាវយឺត​ស្រ្តី ខ្សែករ(ក្រឡៃ)​ ក្រវិល(ក្រឡៃ)​ ខ្សែដៃ (ក្រឡៃ)​ កាបូប​យួរស្រ្តី ជាដើម។​ បើ​មាន​អ្នក​ភូមិ​យើង​ណា​បាន​ទៅធ្វើដំណើរកាត់​នោះ ​ចូលលេង​ ឬមាន​បំណង​ទៅ​ទិញទំនិញនៅ​ទី​នោះ សូម​កុំ​ភ្លេច​ចូល​លេង​តូប​ខ្ញុំ​ និង​ជួយជាវខ្លះៗផងណា​។ ផ្សារនេះបើ​ពី​ថ្ងៃ​ពុធរហូតដល់​ថ្ងៃ​អាទិត្យ ចាប់​ពីម៉ោង​ ៥ល្ងាច​ ដល់​ម៉ោង​ ១១យប់​។

Image

ថៅកែប្រុស

Image

ថៅកែស្រី


ImageImageImageImage

ថ្ងៃចូលឆ្នាំថ្មីទៅលេងស្រុក

ឆ្នាំនេះបានទៅលេងស្រុកយ៉ាងសប្បាយរីករាយ បានជួបជុំបងប្អូន ម៉ីងមា យាយតា។ បើនិយាយទៅ​ខានទៅលេងស្រុកបី បួនឆ្នាំមកហើយ​ តាំងពីប្រពន្ធមានទម្ងន់ រហូតដល់ឆ្នាំនេះដែលកូនមានអាយុ16ខែទើបសម្រាច់ចិត្តទៅ។ លើកនេះដើរបានទាំងពីស្រុកតែម្តង ទៅខាងម៉ាក់របស់ខ្ញុំ​ និងខាងប្រពន្ធខ្ញុំ​ដែលរាល់ដងទៅបានតែម្ខាង!!! តែអ្វីដែលមានការសោកស្តាយនោះគឺឆ្នាំនេះអត់បានទៅវត្តទេ បានតែរៀបចំបុណ្យនៅផ្ទះប្រគេនចង្ហាន់ដល់ព្រះសង្ឃ​ និងសែនដូនតា តែក៏ចាត់ទុកថាគ្រប់កិច្ចទៅចុះព្រោះនៅផ្ទះក៏រវល់ដកឃ្លាមិនបានទៅហើយ។

image

សង្ខេបប្រកាសឆ្នាំ ២០១៣​ (2013 in review)

The WordPress.com stats helper monkeys prepared a 2013 annual report for this blog.

Here’s an excerpt:

A New York City subway train holds 1,200 people. This blog was viewed about 4,500 times in 2013. If it were a NYC subway train, it would take about 4 trips to carry that many people.

Click here to see the complete report.

RHM 491 & 492

នៅក្នុង​២​វ៉ុលនេះ​ ផលិតកម្មរស្មីហង្សមាស​ បាន​សម្រិតសម្រាំង​យក​បទ​ពី​ជំនាន់​ដើម​មក​កែរសម្អបទភ្លេងជាថ្មី​ និង​ច្រៀង​ជា​ថ្មី​ដោយ​តារាចម្រៀង​ល្បី​ៗរបស់​ខ្លួន។ សម្រាប់​អ្នក​ដែរ​ចូល​ចិត្ត​ស្តាប់​ចំរៀង​ដូចខ្ញុំ​ (ជាទូទៅ​មិន​អោយ​រំលង​មួយ​វ៉ុល​ឡើយ​មិន​ថា​ផលិតកម្មណាទេ :D) ប្រាកដ​ជា​ដឹង​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ផលិតកម្មនេះ​ ក៏ដូច​ជា​ផលិតកម្មដទៃមួយ​ចំនួន​ទៀត​យក​បទ​ចម្រៀង​របស់​រៀម​ច្បង​ពី​មុន​មក​ច្រៀង​ ហើយ​​ក៏ទទួល​បាន​ការ​រិះគន់​យ៉ាង​ព្រោង​ព្រាត​ដូចជា​ពន្លឺផ្កាយ​​នា​ពេល​មេឃ​ស្រលះក្នុង​រាត្រី​រនោជ។

តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ល្អ​ម្យ៉ាង​ដែរ​ បើ​យើង​ងាក​មក​មើល​មួយ​ជ្រុង​ទៀត។ តាម​ខ្ញុំ​ធ្លាប់​សង្កេត​ ​ឃើញ​ថា​ មាន​យុវវ័យ​មួយ​ចំនួន​ដែល​មិន​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ពី​ដើម​នោះ (បុរាណម៉េសហ្អា៎ ស្តាប់​សុទ្ធតែ​បទ​បីដើម​អី​ណា…)​ ងាក​មក​ស្តាប់​និង​រៀន​ច្រៀង​​បទទាំង​នោះ​ជាមួយ​តារា​ចម្រៀង​ដែល​ខ្លួន​ចូល​ចិត្ត​វិញ នៅ​ក្នុង​ផលិតកម្មនេះ​ ពោល​គឺ​ពួក​គាត់​ចាប់​ផ្តើម​ស្គាល់​និង​ចូល​ចិត្ត​តាម​រយះ​ការ​យក​មក​សម្រួល​ឡើង​វិញ​របស់​ផលិត​កម្មទាំង​នេះ​។

ImageImage

ចំពោះខ្ញុំ​វិញ​ ការនិយម​ចូល​ចិត្ត​បទ​ពី​ដើម​គឺ​មិ​ន​ប្រកាន់​អ្នក​ច្រៀង​​ទេ ព្រោះ​ខ្ញុំ​យល់​ថា​ ពួក​គាត់​មាន​ទឹក​ដម​សម្លេង​ដែល​គួ​រ​អោយ​ចូល​ចិត្ត​ម៉្យាង​ម្នាក់​៕

ចំណាត់ក្រុម ៖វាចារខ្ញុំ