បណ្ណសារ

Archive for the ‘សិក្សាភាសាអង់គ្លេស’ Category

អាយ៉ៃរឿង ឪពុកក្មេករើសកូនប្រសារ

https://anchor.fm/sokchea-hem/episodes/ep-ennmhv

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស ស្លាក:

ចាប៉ីដងវែងរឿងសុបិនកុមារ

29 ខែវិច្ឆិកា 2020 បញ្ចេញមតិ

https://anchor.fm/sokchea-hem/episodes/ep-en3vv5

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស ស្លាក:

អនុគមន៍អិចស្ប៉ូណង់ស្យែល&ឡូការីត

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

កញ្ជ្រោងនិងផ្លែទំពាំងបាយជូរ

17 ខែវិច្ឆិកា 2019 បញ្ចេញមតិ

រសៀលមួយមានសត្វកញ្ជ្រោងមួយក្បាលកំពុងតែដើរកាត់ព្រៃហើយវាបានប្រទះឃើញផ្លែទំពាំងបាយជូរមួយចង្កោមសំយុងចុះពីលើមែក។ វាបានគិតថាទំពាំងបាយជូរនោះអាចធ្វើអោយវាបាត់ស្រេកទឹក។ វាបានថយក្រោយពីរបីជំហានហើយលោតស្រវាផ្លែ ប៉ុន្តែវាមិនអាចចាប់ផ្លែទំពាំងបាយជូរនោះបានទេ។ កញ្ជ្រោងបានថយក្រោយពីរបីជំហានហើយព្យាយាមហក់ចាប់ផ្លែទំពាំងបាយជូរទាំងនោះម្តងទៀត ប៉ុន្តែវានៅតែមិនបានសម្រេចដដែល។ ចុងក្រោយវាបានបោះបង់ចោលហើយបានងើបមុខ វាឡើងហើយនិយាយថាផ្លែទំពាំងបាយជូរទាំងនោះប្រហែលជាជូរហើយ ហើយវាក៏បន្តដំណើរទៅមុខទៀត

វាមិនពិបាកទេក្នុងការស្អប់នូវអ្វីដែលអ្នកមិនអាចយកបាន។

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

បុរសឆ្លាត

14 ខែវិច្ឆិកា 2019 បញ្ចេញមតិ

មនុស្សម្នាបានមករកបុរសដ៏ឆ្លាតម្នាក់ដើម្បីត្អូញត្អែអំពីបញ្ហាដដែលៗគ្រប់ពេលវេលា។ ថ្ងៃមួយបុរសឆ្លាតនោះបាននិទានឲ្យពួកគេនូវរឿងកំប្លែងមួយហើយគ្រប់គ្នាបានសើចយ៉ាងសប្បាយក្អាកក្អាយ។

ក្រោយមកពីរបីនាទីគាត់ក៏បាននិទានរឿងកំប្លែងដដែលនោះប្រាប់ទៅពួកគេម្ដងទៀតហើយមានតែមនុស្សពីរបីនាក់ក្នុងចំណោមពួកគេតែប៉ុណ្ណោះបានញញឹម។

នៅពេលគាត់និយាយរឿងកំប្លែងដដែលនោះជាលើកទី 3 មិនមាននរណាម្នាក់សើចទេ។

បុរសដ៏ឆ្លាតវាងវៃនោះបានញញឹមហើយបាននិយាយថា អ្នកមិនអាចសើចហ្នឹងរឿងកំប្លែងដដែលបានទេដូច្នេះហេតុអ្វីបានជាអ្នកតែងតែត្អូញត្អែអំពីបញ្ហាដដែលៗ។

មេរៀន

ការបារម្ភមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ វាមានតែធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលានិងកម្លាំងតែប៉ុណ្ណោះ៕

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

លាហើយ​ការ​បង្រៀន

31 ខែសីហា 2019 មតិ 3

កើតមក​ជាមនុស្សមិនឆ្លាត មិន​វាងវៃ មិនក្លាហាន ធ្វើអ្វីចិត្តមិនដាច់ស្រេច ទើបធ្វើឲ្យ​ជីវិតខ្ញុំចេះ​តែដើរថយ​ក្រោយ មិន​ដែល​ស្គាល់​អ្វី ថា​រីកចម្រើន​នឹង​គេ។ គេ​ថា​ មិន​ត្រូវ​យក​ជីវិត​យើង​ទៅ​ប្រៀង​ធៀប​ហ្នឹង​ជីវិត​គេ​ទេ តែ​ចេះ​តែមើល​ទៅគេ ចេះ​តែ​ច្រណែនហ្នឹង​គេ។ ចេះតែ​ឆ្ងល់​ថា​​ ហេតុអ្វី​មើល​ទៅ​គេ​ ធ្វើ​អ្វី​ក៏ដូច​ជាជោគជ័យ (ដោយ​សា​រ​ឃើញគេ​រីករាយ​ហ្នឹង​អ្វីដែល​គេ​កំពុងធ្វើ) ខ្លួន​ឯង​ខំ​ណាស់​ដែរតែ​នៅ​តែ​ មិន​បាន​អ្វី​ជា​ដំុ​កំភួន​សោះ។ នេះប្រហែល​ជាកាលពីមុន ខ្ញុំធ្វើ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ ទើប​កើត​ជាចិត្ត​បរាជ័យក្នុង​ជី​វិត។

ក្នុង​មួយ​ជី​វិតខ្ញុំ​ ប្រាថ្នា​ចង់​ធ្វើ​ខាង​វិស័យអប់​រំ​ជាពិសេស​ជា​គ្រូបង្រៀន។ ដប់​ឆ្នាំ​ជា​ង​មក​ហើយ​ដែល​ខ្ញុំធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ហើយ​ក៏​មិន​ដែល​មាន​អារម្មណ៍ថា​នឿយ​ណាយ​នឹង​វាដែរ។ នៅ​ក្នុង​ចំណោម​មនុស្ស​ម្នា ខ្ញុំ​មិន​ចេះ​បូរបាច់កើត​ជា​ការ​សន្ទនាអីទេ គេ​សួរ​មួយម៉ាត់​ឆ្លើយ​មួយ​ម៉ាត់ គេ​សួរ​ច្រើន​ម៉ាត់ ក៏​ឆ្លើយ​តែ​មួយ​ម៉ាត់​ហ្នឹងដដែល។ តែ​ពេល​ម៉ោង​បង្រៀន​វិញ​ កុំ​តែ​ខ្លាច​សិស្ស​គ្មាន​ពេល​អនុវត្ត កុំ​អី​និយាយមួយ​ម៉ោង​ទល់​មួយ​ម៉ោង​និយាយឡើង​បែក​ពពុះមាត់​ស្គុល​ក៏មិន​អស់​ពាក្យ​និយាយ​ដែរ​។ តែ​ដោយ​សារ​កាលៈទេសៈបង្ខំ​ម្តង​ហើយ​ម្តង​ទៀត ដោយ​សារ​កត្តា​តម្រូវ​ការ​លុយ​កាក់​ចេះ​តែ​កើន​ឡើង​ ទើប​ចេះតែ​ធ្វើ​ឲ្យ​ខ្ញុំឃ្លាត​ពី​ការ​ងារ​ជាទី​ស្រលាញ់​របស់​ខ្ញុំម្តង​ហើយ​ម្តង​ទៀត ហើយ​ពេល​នេះ​ ខ្ញុំត្រូវ​បង្ខំ​ចិត្ត​ឈប់​ទាំង​ស្រុង​ពី​ការ​បង្រៀន​​ ដើម្បីស្វែង​រកការងារ​ដែល​នឹង​ទទួល​បាន​ចំណូល​ច្រើន​ជាង​នេះមក​ទ្រទ្រង់​គ្រួសារ។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ថា ក្រៅ​ពី​បង្រៀន​ខ្ញុំ​មិន​មាន​ជំនាញ​ធ្វើ​អ្វីនោះទេ ព្រោះទាំង​ថ្នាក់​បរិញ្ញាប័ត្រ និង​ថ្នាក់​អនុ​បណ្ឌិត សុទ្ធតែ​ជា​អក្សរសាស្រ្តអង់គ្លេស។ បើនិយាយ​ពី​ការ​ដាក់​ពាក្យ​ធ្វើការ​វិញ​ កុំ​ថា​ឡើយ​ដាក់​ពាក្យ​ជំនាញ​ផ្សេង គ្រាន់​តែ​ជា​តួនាទី​ជា Head Teacher ក៏ធ្វើ​មិន​បាន​ដែរ។ នេះ​ក៏ព្រោះ​តែខ្ញុំ​ខ្សោយ​ទំនាក់​ទំនង​ហ្នឹង​ឯង ហើយ​ជំនាញទំនាក់ទំនង​ហ្នឹង​ទៀត​សោត ទៅ​ណា​ក៏គេ​ត្រូ​វការ​វា​ដែរ ដែល​ភាសា​អ្នក​ស្វែង​រក​ការងារ​គេ​ថា មក​ពីខ្ញុំមិន​ចេះលក់​ខ្លួន អត់​ចេះប្រូ បទពិសោធន៍ការងារយ៉ាង​ម៉េច និយាយ​អញ្ចឹង សរសេរ​ក្នុង​ CV អញ្ចឹង មិន​ចេះបញ្ចេញបញ្ចូល។ មនុស្ស​ដែល​ចេះ​តែ​និយាយត្រង់​ៗ មក​ឲ្យ​និយាយ​បញ្ចេញ​បញ្ចូល មិន​ចេះទេ (មិ​ន​មែន​ថា​មិន​ចេះ និយាយ​កុហកទេ តែត្រូវការ​ពេល​ហ្វឹកហាត់) :)។

សរុប​សេចក្តី​ទៅ​ ខ្ញុំ​មាន​អារម្មណ៍ថា​ខ្លួន​ឯង​មិន​ជោគជ័យ ដោយ​សារ​ត្រូវធ្វើអ្វីដែល​ខ្លួន​មិន​ស្រលាញ់ ទោះបីជាការងារ​ខ្ពស់​ជាង​មុនបន្តិច ហើយ​ទៅ​ថ្ងៃមុខ​ការងារនេះនឹង​ជួយ​ឲ្យ​ខ្ញុំបាន​ចំណូល​ច្រើន​ជាង​មុន និង​មាន​មុខមាត់​ជាង​មុនបន្តិច (ពេល​ជួប​មិត្តភ័ក្រ្ត​ អាច​អួត​គេ​បាន) តែ​ឲ្យ​តែ​ខុស​ពីការ​បង្រៀន គឺ​មិន​នៅតែពេញ​ចិត្ត៕

ការដាក់​ទោស​របស់​ប្រទេស​មួយ​ចំនួន​ទាក់​ទង​នឹង​បទ​ល្មើលរំលោភ

បទល្មើស​រំលោភ​បាន​ក្លាយ​ជា​ប្រធានបទ​រសើប​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ដោយ​សារ​ប្រទេ​ស​យើង​មិន​មាន​ច្បាប់​ប្រហារ​ជីវិត​សម្រាប់​ដាក់​ទៅ​លើ​ជន​ល្មើស​ ដូច្នេះ ការ​ដាក់​ពន្ធធនាគារ​ជា​ទោស​តែ​មួយ​គត់់សម្រាប់​ចោទ​ទៅ​លើ​ជន​ល្មើស។ ដោយឡែក​ យើង​ក្រឡេក​ទៅ​មើល​ប្រទេស​មួយ​ចំនួន​ដែល​មាន​ច្បាប់​តឹងរឹង​ទៅ​លើ​បទ​ល្មើស​រំលោភ​នេះ៖

១ ប្រទេសឥណ្ឌា

បន្ទាប់ពីច្បាប់ប្រឆាំងការរំលោភក្នុង​ខែមេសាឆ្នាំ២០១៣ ជនល្មើសនឹងត្រូវជាប់ពន្ធ​ធនាគារ​មួយជីវិត (ឬ១៤ឆ្នាំ អាស្រ័យលើអាយុជាក់ស្តែងរបស់ជនល្មើល) ឬទោស​ប្រហារ​ជីវិត​ក្នុង​ករណីធ្ងន់ធ្ងរមួយចំនួ​ន។

២ ​ប្រទេស​បារាំង

ប្រទេសបារាំង​នឹង​ដាក់​ជន​លើ្មស​អោយ​ជាប់​ពន្ធធនាគារ ១៥ឆ្នាំ សំរាប់​បទល្មើស​​រំលោភ ឬអាច​រហូតដល់​៣០ឆ្នាំ ឬមួយ​ជីវិត​អាស្រ័យ​លើ​ទង្វើរនិង​ភាពឃោរឃៅ​នៃ​សកម្មភាព។

៣ ប្រទេសកូរ៉េ​ខាង​ជើង​

ជនល្មើស​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​បាញ់​សម្លាប់​ដោយ​​ក្រុម​ពេជឃាត​ជា​ការ​ដាក់​ទោស​សម្រាប់​បទ​ល្មើស​រំលោភ។

៤ ប្រទេស​ចិន

នៅ​ប្រទេស​ចិន​ មាន​ការ​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ជនល្មើស​ប្រភេទ​នេះ។ បទល្មើស​រំលោភ​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​យង់​ឃ្នង​បំផុត​ ហើយ​ការ​ដាក់​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ជនល្មើស​ត្រូវ​បាន​ចោទ​ប្រកាន់​។ ការប្រហា​រ​ជីវិត​នេះ​នឹង​ត្រូវ​ធ្វើ​ដោយ​ការ​បាញ់​មួយ​គ្រាប់​លើ​កញ្ចឹង​ករ។ ទោស​មួយ​ទៀត​ទៅលើ​ជន​ល្មើស​គឺការ​ក្រៀវ។

៥ ប្រទេសសោឌីអារ៉ាបៀ

ប្រទេស​នេះ​ក៏​មាន​ច្បាប់​តឹង​រឹង​ក្នុង​ការ​ដាក់​ទោស​ជនល្មើស​ពី​បទ​រំលោភ។ ជនល្មើស​នឹង​​ត្រូវ​ដាក់​ថ្នាំ​សណ្តំហើយ​កាត់​ក្បាល​នៅ​ទី​សាធារណៈក្នុង​ថ្ងៃដែល​ត្រូវ​បាន​ចោទ។

៦ ប្រទេស​អេហ្សីប

ប្រទេស​អេហ្សីប​ក៏ចាត់​ទុក​ទោស​រំលោភ​ថា​ជា​ករណី​ធ្ងន់​ធ្ងរ​ដែល​មិនអាច​លើក​លែង​បានដោយជនល្មើស​នឹង​ត្រូវ​ព្យួរ​ក។

៧ ប្រទេស​អ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ង់​ក៏​មាន​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​ប្រព្រឹត្តបទល្មើស​រំលោភ​ដែរ។ ប៉ុន្តែជួន​កាល​ប្រសិន​បើ​ជនរងគ្រោះ​ព្រមទទួល​សំណង​នោះ ជន​ល្មើស​អាច​នឹង​មាន​ទោស​ត្រឹម​តែ​ជាប់​ពន្ធ​ធនាគារ ឬអា​ច​រួច​ខ្លួន​ដោយ​ការ​វាយ​នឹង​១០០​ខ្សែ​តី​ប៉ុណ្ណោះ។

៨ អ៊ីស្រាអែល

ការដាក់​ពន្ធធនាគារ​រយៈពេល​១៦ឆ្នាំ ឬអាច​នឹង​មួយ​ជីវិតនឹង​ត្រូវ​បាន​ផ្តល់​អោយ​ជន​ល្មើស។

៩ ប្រទេស​ណរវ៉េ

រាល់​សកម្មភាព​ទៅលើ​ស​ផ្លូវភេទ​ដោយ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​សង​ខាង​នឹង​ត្រូវ​ចាត់​ទុក​ថា​​ជា​បទ​ល្មើស​រំលោភនៅ​ប្រទេ​ស​ណរវ៉ែ​។ ជន​ល្មើស​នឹង​ត្រូវ​ដាក់​ទោស​​ពី​ ៤ទៅ ១៥​ឆ្នាំ​​អាស្រ័យ​លើស​ទង្វើ​របស់​ខ្លួន​។

១០ ប្រទេសអាហ្គានីស្ថាន

ករណី​រំលោភ​គឺ​កម្រ​មាន​ណាស់​នៅ​ប្រទេ​ស​នេះ ដោយ​សារ​តែ​ជនល្មើស​នឹង​ត្រូវ​បាញ់ចំក្បាលឬព្យួរក​ក្នុង​រយៈពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ការ​សម្រេច​ទោស។

១១ សហរដ្ឋអាមេរិច

សហរដ្ឋអាមេរិចមាន​ច្បាប់​ពី​រគឺ​ច្បាប់​រដ្ឋ និង​ច្បាប់​សហព័ន្ធ។ ប្រសិន​បើ​ជនល្មើស​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​ច្បាប់​សហព័ន្ធ ជន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធ​ធនាគារ​មួយ​រយៈ ឬមាច​ដល់​មួយ​ជីវិត។

១២ ប្រទេស​រុស៊ី

ប្រទេស​រុស៊ី​មិ​ន​មាន​ច្បាប់​ប្រហារ​ជីវិត​​ទៅ​លើ​ជនលើ្មស​ដែ​ល​ប្រ​ព្រឹត្ត​បទល្មើស​រំលោភ​នោះ​ទេ។ ជនល្មើស​នឹង​ត្រូវ​ជាប់​ពន្ធធនាគារពី ៣ ទៅ៤ឆ្នាំ ឬ ១០​ ទៅ​២០​ ឆ្នាំ​អាស្រ័យ​លើ​ទំហំ​នៃ​បទល្មើស៕

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

វិន័យទាំង៧ក្នុងជីវិត

បេីអាចធ្វើបាន ជារឿងល្អបំផុត តែខ្ញុំគិតថាកម្រនឹងមានមនុស្សអាចធ្វើបានណាស់ ដោយសារវិន័យមួយ​ចំនួន​គឺ​ស្ថិតជាប់នឹងការគិតរបស់យើងមិនងាយនឹងយកចេញបាន។ តែឆ្លងតាមការប្រឈរមុខនឹងបញ្ហាកន្លងមក​នេះ​ខ្ញុំ​អាច​អភិវឌ្ឍខ្លួន​បាន​​ច្រើនដែរនៅសល់តែចំនុចទី​១ និងទី៥ទេ។ ចុះអ្នកទាំងអស់គ្នាវិញអាចធ្វើបានប៉ុន្មាន​ចំនុច​​ហើយ? ខ្ញុំសុំបកស្រាយត្រួសៗ ខ្លីៗទាក់ទងនឹង​ចំនុចទាំង៧នេះ

  1. កុំគិតពីរឿងអតីតកាលដែលមិន​អាច​ប្តូរបានទើបមិន​ប៉ះពាល់ដល់បច្ចុប្បន្នរបស់យើង
  2. អ្វីដែលគេគិតពីយើង វាមិន​ទាក់ទងនឹងយើងនោះទេ ឲ្យ​គេ​គិតអី​គិតទៅ
  3. ពេលវេលាអាចជួយយើងព្យាបាលគ្រប់រឿងទាំងអស់ ដូចច្នេះប្រគល់រឿងទាំងអស់​ឲ្យ​ពេលវេលាចុះ​
  4. កុំប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ កុំវាយតម្លៃអ្នកដទៃ យើងមិន​ដឹង​ថាគេ​បាន​ឆ្លង​កាត់​អ្វីខ្លះនោះទេ
  5. ឈប់គិតច្រើន។ ចម្លើយទាំងអស់នឹងមករកយើងដោយខ្លួនឯងនៅពេលយើងលែងរំពឹងវា
  6. សុភមង្គលរបស់យើងគឺឋិតនៅលើយើងខ្លួន​ឯង
  7. ត្រូវញញឹម។ បញ្ហាទាំងអស់មិន​មែនយើងត្រូវដោះស្រាយតែឯងនោះទេ។

7 Cardinal Rules in Life

ឯកា

តើអ្នកមានអារម្មណ៍ឯកានៅពេលណា?

សម្រាប់​ខ្ញុំអារម្មណ៍ឯកាកើតមាន​ឡើង​នៅពេល​មនុស្សដែលខ្ញុំស្គាល់​បែរខ្នងដាក់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​ពួក​គេ។ ប្រាកដណាស់​ដែល​ថា​មនុស្សម្នាក់​ត្រូវតែគិតពីខ្លួនឯង និង​ក្រុម​គ្រួសារជាមុនសិន​ចាំគិតពីអ្នកដទៃ (មិនអាចបដិសេធបាន) តែអ្នក​ក៏មិន​អាច​មិន​គិត​ពី​​មិត្តភក្តិ​ដែរ។

តើអ្នក​នឹង​ធ្វើយ៉ាងណាប្រសិនបើ​មិត្តរបស់​អ្នក​ត្រូវការ​អ្នក ក្នុង​ស្ថាន​ភាព​ដែល​អ្នក​អាចជួយពួកគេបាន​ តែអ្នក​ដឹង​ថា​គេ​នឹងមិន​មាន​លទ្ធភាព​សង​គុណវិញ​ក្នុង​រយៈពេល​ដ៏យូរ​ណា​មួយ?

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស

វិធីព្យបាលជម្ងឺឬសដូងបាត

ខាងក្រោមជាអត្ថបទដែលខ្ញុំ​ចម្លងទាំងស្រុង​ពី Facebook។

ជំងឺរឹសដូងបាតអាចផ្យាបាបាន
សូមមិត្តទាំងអស់ជួយ share បន្តផង
វិធីធ្វើគឺងាយស្រួលទេមាន2យ៉ាង
1មើមឆៃថាវ
2ទឹកឃ្មុំសុទ្ធ
របៀបធ្វើ:ជាដំបូងយកមើមឆៃថាវសុទ្ធ1ឬ2មើមមកលាងទឹកអោយស្អាតរួចកាត់ក្បាលស្ពៃចោលបុកអោយម៉ត់ច្របាច់យកទឹក1ស្លាបព្រាខ្លីលាយជាមួយទឹកឃ្មុំ1 ស្លាបព្រាដូចគ្នាកូរអោយចូលគ្នារួចហើយហូបមុននិងចូលដេក
(សូមកុំហូបទឹកតាមក្រោយតែបើរចង់ហូបតែមួយក្អឹកបានហើយ)
💝អ្នកដែលទឹមតែកើតអោយហូប1ថ្ងៃ3ដង
💝អ្នកដែលកើតយូហើយអោយហូប1ថ្ងៃតែ1ដងទេតែហូបរាល់ថ្ងៃរយះពេល15ថ្ងៃទៅ1ខែមុននិងចូលដេក
💝ចំពោះអ្នកដែលកើតជំងឺរឹសដូងបាតគូត

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស