ទំព័រដើម > សិក្សាភាសាអង់គ្លេស > ការដាក់​ទោស​របស់​ប្រទេស​មួយ​ចំនួន​ទាក់​ទង​នឹង​បទ​ល្មើលរំលោភ

ការដាក់​ទោស​របស់​ប្រទេស​មួយ​ចំនួន​ទាក់​ទង​នឹង​បទ​ល្មើលរំលោភ

បទល្មើស​រំលោភ​បាន​ក្លាយ​ជា​ប្រធានបទ​រសើប​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ដោយ​សារ​ប្រទេ​ស​យើង​មិន​មាន​ច្បាប់​ប្រហារ​ជីវិត​សម្រាប់​ដាក់​ទៅ​លើ​ជន​ល្មើស​ ដូច្នេះ ការ​ដាក់​ពន្ធធនាគារ​ជា​ទោស​តែ​មួយ​គត់់សម្រាប់​ចោទ​ទៅ​លើ​ជន​ល្មើស។ ដោយឡែក​ យើង​ក្រឡេក​ទៅ​មើល​ប្រទេស​មួយ​ចំនួន​ដែល​មាន​ច្បាប់​តឹងរឹង​ទៅ​លើ​បទ​ល្មើស​រំលោភ​នេះ៖

១ ប្រទេសឥណ្ឌា

បន្ទាប់ពីច្បាប់ប្រឆាំងការរំលោភក្នុង​ខែមេសាឆ្នាំ២០១៣ ជនល្មើសនឹងត្រូវជាប់ពន្ធ​ធនាគារ​មួយជីវិត (ឬ១៤ឆ្នាំ អាស្រ័យលើអាយុជាក់ស្តែងរបស់ជនល្មើល) ឬទោស​ប្រហារ​ជីវិត​ក្នុង​ករណីធ្ងន់ធ្ងរមួយចំនួ​ន។

២ ​ប្រទេស​បារាំង

ប្រទេសបារាំង​នឹង​ដាក់​ជន​លើ្មស​អោយ​ជាប់​ពន្ធធនាគារ ១៥ឆ្នាំ សំរាប់​បទល្មើស​​រំលោភ ឬអាច​រហូតដល់​៣០ឆ្នាំ ឬមួយ​ជីវិត​អាស្រ័យ​លើ​ទង្វើរនិង​ភាពឃោរឃៅ​នៃ​សកម្មភាព។

៣ ប្រទេសកូរ៉េ​ខាង​ជើង​

ជនល្មើស​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​បាញ់​សម្លាប់​ដោយ​​ក្រុម​ពេជឃាត​ជា​ការ​ដាក់​ទោស​សម្រាប់​បទ​ល្មើស​រំលោភ។

៤ ប្រទេស​ចិន

នៅ​ប្រទេស​ចិន​ មាន​ការ​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ជនល្មើស​ប្រភេទ​នេះ។ បទល្មើស​រំលោភ​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​យង់​ឃ្នង​បំផុត​ ហើយ​ការ​ដាក់​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ជនល្មើស​ត្រូវ​បាន​ចោទ​ប្រកាន់​។ ការប្រហា​រ​ជីវិត​នេះ​នឹង​ត្រូវ​ធ្វើ​ដោយ​ការ​បាញ់​មួយ​គ្រាប់​លើ​កញ្ចឹង​ករ។ ទោស​មួយ​ទៀត​ទៅលើ​ជន​ល្មើស​គឺការ​ក្រៀវ។

៥ ប្រទេសសោឌីអារ៉ាបៀ

ប្រទេស​នេះ​ក៏​មាន​ច្បាប់​តឹង​រឹង​ក្នុង​ការ​ដាក់​ទោស​ជនល្មើស​ពី​បទ​រំលោភ។ ជនល្មើស​នឹង​​ត្រូវ​ដាក់​ថ្នាំ​សណ្តំហើយ​កាត់​ក្បាល​នៅ​ទី​សាធារណៈក្នុង​ថ្ងៃដែល​ត្រូវ​បាន​ចោទ។

៦ ប្រទេស​អេហ្សីប

ប្រទេស​អេហ្សីប​ក៏ចាត់​ទុក​ទោស​រំលោភ​ថា​ជា​ករណី​ធ្ងន់​ធ្ងរ​ដែល​មិនអាច​លើក​លែង​បានដោយជនល្មើស​នឹង​ត្រូវ​ព្យួរ​ក។

៧ ប្រទេស​អ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ង់​ក៏​មាន​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​ប្រព្រឹត្តបទល្មើស​រំលោភ​ដែរ។ ប៉ុន្តែជួន​កាល​ប្រសិន​បើ​ជនរងគ្រោះ​ព្រមទទួល​សំណង​នោះ ជន​ល្មើស​អាច​នឹង​មាន​ទោស​ត្រឹម​តែ​ជាប់​ពន្ធ​ធនាគារ ឬអា​ច​រួច​ខ្លួន​ដោយ​ការ​វាយ​នឹង​១០០​ខ្សែ​តី​ប៉ុណ្ណោះ។

៨ អ៊ីស្រាអែល

ការដាក់​ពន្ធធនាគារ​រយៈពេល​១៦ឆ្នាំ ឬអាច​នឹង​មួយ​ជីវិតនឹង​ត្រូវ​បាន​ផ្តល់​អោយ​ជន​ល្មើស។

៩ ប្រទេស​ណរវ៉េ

រាល់​សកម្មភាព​ទៅលើ​ស​ផ្លូវភេទ​ដោយ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​សង​ខាង​នឹង​ត្រូវ​ចាត់​ទុក​ថា​​ជា​បទ​ល្មើស​រំលោភនៅ​ប្រទេ​ស​ណរវ៉ែ​។ ជន​ល្មើស​នឹង​ត្រូវ​ដាក់​ទោស​​ពី​ ៤ទៅ ១៥​ឆ្នាំ​​អាស្រ័យ​លើស​ទង្វើ​របស់​ខ្លួន​។

១០ ប្រទេសអាហ្គានីស្ថាន

ករណី​រំលោភ​គឺ​កម្រ​មាន​ណាស់​នៅ​ប្រទេ​ស​នេះ ដោយ​សារ​តែ​ជនល្មើស​នឹង​ត្រូវ​បាញ់ចំក្បាលឬព្យួរក​ក្នុង​រយៈពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ការ​សម្រេច​ទោស។

១១ សហរដ្ឋអាមេរិច

សហរដ្ឋអាមេរិចមាន​ច្បាប់​ពី​រគឺ​ច្បាប់​រដ្ឋ និង​ច្បាប់​សហព័ន្ធ។ ប្រសិន​បើ​ជនល្មើស​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​ច្បាប់​សហព័ន្ធ ជន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធ​ធនាគារ​មួយ​រយៈ ឬមាច​ដល់​មួយ​ជីវិត។

១២ ប្រទេស​រុស៊ី

ប្រទេស​រុស៊ី​មិ​ន​មាន​ច្បាប់​ប្រហារ​ជីវិត​​ទៅ​លើ​ជនលើ្មស​ដែ​ល​ប្រ​ព្រឹត្ត​បទល្មើស​រំលោភ​នោះ​ទេ។ ជនល្មើស​នឹង​ត្រូវ​ជាប់​ពន្ធធនាគារពី ៣ ទៅ៤ឆ្នាំ ឬ ១០​ ទៅ​២០​ ឆ្នាំ​អាស្រ័យ​លើ​ទំហំ​នៃ​បទល្មើស៕

ចំណាត់ក្រុម ៖សិក្សាភាសាអង់គ្លេស
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: