ទំព័រដើម > សិក្សាភាសាអង់គ្លេស > លាហើយ​ការ​បង្រៀន

លាហើយ​ការ​បង្រៀន

កើតមក​ជាមនុស្សមិនឆ្លាត មិន​វាងវៃ មិនក្លាហាន ធ្វើអ្វីចិត្តមិនដាច់ស្រេច ទើបធ្វើឲ្យ​ជីវិតខ្ញុំចេះ​តែដើរថយ​ក្រោយ មិន​ដែល​ស្គាល់​អ្វី ថា​រីកចម្រើន​នឹង​គេ។ គេ​ថា​ មិន​ត្រូវ​យក​ជីវិត​យើង​ទៅ​ប្រៀង​ធៀប​ហ្នឹង​ជីវិត​គេ​ទេ តែ​ចេះ​តែមើល​ទៅគេ ចេះ​តែ​ច្រណែនហ្នឹង​គេ។ ចេះតែ​ឆ្ងល់​ថា​​ ហេតុអ្វី​មើល​ទៅ​គេ​ ធ្វើ​អ្វី​ក៏ដូច​ជាជោគជ័យ (ដោយ​សា​រ​ឃើញគេ​រីករាយ​ហ្នឹង​អ្វីដែល​គេ​កំពុងធ្វើ) ខ្លួន​ឯង​ខំ​ណាស់​ដែរតែ​នៅ​តែ​ មិន​បាន​អ្វី​ជា​ដំុ​កំភួន​សោះ។ នេះប្រហែល​ជាកាលពីមុន ខ្ញុំធ្វើ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ ទើប​កើត​ជាចិត្ត​បរាជ័យក្នុង​ជី​វិត។

ក្នុង​មួយ​ជី​វិតខ្ញុំ​ ប្រាថ្នា​ចង់​ធ្វើ​ខាង​វិស័យអប់​រំ​ជាពិសេស​ជា​គ្រូបង្រៀន។ ដប់​ឆ្នាំ​ជា​ង​មក​ហើយ​ដែល​ខ្ញុំធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ហើយ​ក៏​មិន​ដែល​មាន​អារម្មណ៍ថា​នឿយ​ណាយ​នឹង​វាដែរ។ នៅ​ក្នុង​ចំណោម​មនុស្ស​ម្នា ខ្ញុំ​មិន​ចេះ​បូរបាច់កើត​ជា​ការ​សន្ទនាអីទេ គេ​សួរ​មួយម៉ាត់​ឆ្លើយ​មួយ​ម៉ាត់ គេ​សួរ​ច្រើន​ម៉ាត់ ក៏​ឆ្លើយ​តែ​មួយ​ម៉ាត់​ហ្នឹងដដែល។ តែ​ពេល​ម៉ោង​បង្រៀន​វិញ​ កុំ​តែ​ខ្លាច​សិស្ស​គ្មាន​ពេល​អនុវត្ត កុំ​អី​និយាយមួយ​ម៉ោង​ទល់​មួយ​ម៉ោង​និយាយឡើង​បែក​ពពុះមាត់​ស្គុល​ក៏មិន​អស់​ពាក្យ​និយាយ​ដែរ​។ តែ​ដោយ​សារ​កាលៈទេសៈបង្ខំ​ម្តង​ហើយ​ម្តង​ទៀត ដោយ​សារ​កត្តា​តម្រូវ​ការ​លុយ​កាក់​ចេះ​តែ​កើន​ឡើង​ ទើប​ចេះតែ​ធ្វើ​ឲ្យ​ខ្ញុំឃ្លាត​ពី​ការ​ងារ​ជាទី​ស្រលាញ់​របស់​ខ្ញុំម្តង​ហើយ​ម្តង​ទៀត ហើយ​ពេល​នេះ​ ខ្ញុំត្រូវ​បង្ខំ​ចិត្ត​ឈប់​ទាំង​ស្រុង​ពី​ការ​បង្រៀន​​ ដើម្បីស្វែង​រកការងារ​ដែល​នឹង​ទទួល​បាន​ចំណូល​ច្រើន​ជាង​នេះមក​ទ្រទ្រង់​គ្រួសារ។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ថា ក្រៅ​ពី​បង្រៀន​ខ្ញុំ​មិន​មាន​ជំនាញ​ធ្វើ​អ្វីនោះទេ ព្រោះទាំង​ថ្នាក់​បរិញ្ញាប័ត្រ និង​ថ្នាក់​អនុ​បណ្ឌិត សុទ្ធតែ​ជា​អក្សរសាស្រ្តអង់គ្លេស។ បើនិយាយ​ពី​ការ​ដាក់​ពាក្យ​ធ្វើការ​វិញ​ កុំ​ថា​ឡើយ​ដាក់​ពាក្យ​ជំនាញ​ផ្សេង គ្រាន់​តែ​ជា​តួនាទី​ជា Head Teacher ក៏ធ្វើ​មិន​បាន​ដែរ។ នេះ​ក៏ព្រោះ​តែខ្ញុំ​ខ្សោយ​ទំនាក់​ទំនង​ហ្នឹង​ឯង ហើយ​ជំនាញទំនាក់ទំនង​ហ្នឹង​ទៀត​សោត ទៅ​ណា​ក៏គេ​ត្រូ​វការ​វា​ដែរ ដែល​ភាសា​អ្នក​ស្វែង​រក​ការងារ​គេ​ថា មក​ពីខ្ញុំមិន​ចេះលក់​ខ្លួន អត់​ចេះប្រូ បទពិសោធន៍ការងារយ៉ាង​ម៉េច និយាយ​អញ្ចឹង សរសេរ​ក្នុង​ CV អញ្ចឹង មិន​ចេះបញ្ចេញបញ្ចូល។ មនុស្ស​ដែល​ចេះ​តែ​និយាយត្រង់​ៗ មក​ឲ្យ​និយាយ​បញ្ចេញ​បញ្ចូល មិន​ចេះទេ (មិ​ន​មែន​ថា​មិន​ចេះ និយាយ​កុហកទេ តែត្រូវការ​ពេល​ហ្វឹកហាត់) :)។

សរុប​សេចក្តី​ទៅ​ ខ្ញុំ​មាន​អារម្មណ៍ថា​ខ្លួន​ឯង​មិន​ជោគជ័យ ដោយ​សារ​ត្រូវធ្វើអ្វីដែល​ខ្លួន​មិន​ស្រលាញ់ ទោះបីជាការងារ​ខ្ពស់​ជាង​មុនបន្តិច ហើយ​ទៅ​ថ្ងៃមុខ​ការងារនេះនឹង​ជួយ​ឲ្យ​ខ្ញុំបាន​ចំណូល​ច្រើន​ជាង​មុន និង​មាន​មុខមាត់​ជាង​មុនបន្តិច (ពេល​ជួប​មិត្តភ័ក្រ្ត​ អាច​អួត​គេ​បាន) តែ​ឲ្យ​តែ​ខុស​ពីការ​បង្រៀន គឺ​មិន​នៅតែពេញ​ចិត្ត៕

  1. 31 ខែសីហា 2019 ម៉ោង 4:25 ល្ងាច

    ទោះយ៉ាងណាលោកបានរួមចំណែកកសាងសង្គមមួយដែលស្មោះត្រង់ដែរ

    • ហែម​ សុខជា
      3 ខែកញ្ញា 2019 ម៉ោង 7:20 ព្រឹក

      បាទ ខ្ញុំសង្ឃឹមថា ទៅថ្ងៃខាងមុខ​ ខ្ញុំនឹងអាចចូលរួមឲ្យបានច្រើនជាង​នេះ។

      • 3 ខែកញ្ញា 2019 ម៉ោង 9:55 ល្ងាច

        ខ្ញុំជូនពរលោកអោយប្រកបតែនឹងសេចក្ដីសុខជានិច្ច

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: