Posts Tagged ‘ជីវិត’
៩ បញ្ញាសំខាន់បំផុតសម្រាប់ជីវិត
13 ខែកញ្ញា 2012
បញ្ចេញមតិ
បញ្ញាបានចូលទៅដឹងការពិតនៃជីវិត ការពិតនៃធម្មជាតិ មិននាំអោយជីវិតជួបប្រទះនៅក្នុងរឿងកើតទុក្ខ មិនសុខចិត្ត ដូចជាតណ្ហាឡើយ។ ធម្មជាតិប្រព្រឹត្តទៅយ៉ាងណា បញ្ញាដឹងទាន់យ៉ាងនោះ ដែលជាហេតុនាំអោយជីវិតស្ងប់ចិត្ត។ បញ្ញាដឹងហេតុនៃសេចក្តីវិនាស ដឹងហេតុនៃសេចក្តីចំរើន ហើយបានតម្កល់ជីវិត អោយឋិតនៅក្នុងហេតុនៃសេចក្តីសុខចម្រើនគ្រប់យ៉ាង។
ការឈ្នះចិត្តអាក្រក់របស់ខ្លួនឯងបាន ឈ្នះអំណាចនៃធម្មថោកទាប ឈ្នះកិលេស ហាមចិត្តមិនឳ្យសេពគប់នឹងបាបធម៌ អប់រំចិត្តអោយមានសីល មានកល្យាណធម៌ មានសតិ មានបញ្ញា មានភាពភ្លឺស្វាង នេះឯងគឺជាជ័យជន្នះដ៏ប្រសើរ គឺប្រសើរជាងឈ្នះមនុស្សរាប់លាននាក់ក្នុងសមរភូមិ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍។
ចំណាត់ក្រុម ៖៤៨ ធម្មទស្សន៏
ជីវិត, ធម៌, បញ្ញា, ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍